ថ្នាក់ដឹកនាំស្រុកតាំងគោក អញ្ជើញបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេប្រវែង៨១៨ម៉ែត្រ ទទឹង០៥ម៉ែត្រ ប្រើប្រាស់ថវិកាមូលនិធិឃុំឆ្នាំ២០២៣ នៅស្រុកតាំងគោក

0
18

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

ថ្នាក់ដឹកនាំស្រុកតាំងគោក អញ្ជើញបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេប្រវែង៨១៨ម៉ែត្រ ទទឹង០៥ម៉ែត្រ ប្រើប្រាស់ថវិកាមូលនិធិឃុំឆ្នាំ២០២៣ នៅស្រុកតាំងគោក

      (កំពង់ធំ)÷ នៅព្រឹកថ្ងៃ​ទី​០៤ ​ខែខែកញ្ញា ​ឆ្នាំ​២​០​២​៣​ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក និងក្រុមការងារថ្នាក់ស្រុក/ឃុំ បានអញ្ជើញ​សម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវបេតុងអាមេមួយខ្សែ​ ​មានប្រវែង៨១៨ម៉ែត្រ និងទទឹង០៥ម៉ែត្រ ប្រើប្រាស់ថវិកាមូលនិធិឃុំឆ្នាំ២០២៣ ស្ថិតក្នុងភូមិច្រនាង ឃុំច្រនាង ស្រុកតាំងគោក ខេត្តកំពង់ធំ។​

        ​លោក ហាក់ ម៉ុងហួត  ​មានប្រសាសន៍ថា​ក្រោមការដឹកនាំដ៏ឈ្លាសវ័យរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជា​ប្រមុខ​ដឹកនាំ​តែងតែ​យកចិត្តទុកដាក់​គិតគូរ​ពី​សុខទុក្ខ​ប្រជាពលរដ្ឋ​ ​គ្រប់ពេល​វេលា​ និង​គ្រប់​ទីកន្លែងគឺមានផ្លូវ ទឹក ភ្លើង និងប្រព័ន្ធធារាសាស្ត្រនៅក្នុងមូលដ្ឋាន។​ជាក់ស្ដែង​ផ្លូវ​បេបេតុងអាមេមួយខ្សែ​នេះ​ ​និង​ចូល​រួមចំណែក​យ៉ាងសំខាន់​ក្នុង​ការ​លើក​ក​ម្ពស់​សេដ្ឋកិច្ច​ ​ជីវភាពរស់នៅ​ប្រជាពលរដ្ឋ​ ​ងាយស្រួល​ក្នុង​ការធ្វើដំណើរ​ប្រចាំថ្ងៃ​ ​មាន​សុវត្ថិភាព​ក្នុង​ចរាចរណ៍​ឆ្លងកាត់​ ​ងាយស្រួល​ក្ក្នុងការប្រកបរបរ​លក់ដូរ​ ​ចំណេញពេលវេលា​ និង​ថវិកា​ ព្រមទាំងមានសុវត្ថិភាពធ្វើចរាចរណ៍ពេលថ្ងៃ និងពេលយប់ផងដែរ។​ ​

      លោកអភិបាល​ស្រុកតាំងគោកបន្ត​ថា​ ​ថ្នាក់ដឹកនាំនឹង​ខិតខំ​ក្នុង​ការ​ ​កែ​លម្អ​ ​អភិវឌ្ឍហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​ផ្សេងៗ​ ​ជា​បន្ត​ប​ន្ទាប់់​បន្ថែម​ទៀត​ ​ដើម្បីអភិវឌ្ឍនៅក្នុងសហគមន៍ឱ្យមានការរីកចម្រើន ដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍។​

     ចុងក្រោយលោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក បានផ្តាំផ្ញើដល់​ប្រជាពលរដ្ឋ​ ​ត្រូវ​ចូលរួម​ថែរក្សា​ផ្លូវ​បេបេតុអាមេមួយខ្សែនេះ​ ​ដើម្បី​ប្រើប្រាស់​ជា​ប្រយោជន៍​រួម​ ​ប្រកបដោយ​ភាព​យូរអង្វែង​ ​និង​ត្រូវ​រៀបចំ​បរិវេណ​ពី​ចិញ្ចើម​ផ្លូវ​មកកាន់​មុខ​ផ្ទះឱ្យបាន​ស្អាត​ ​មាន​អនាម័យ​ និងចូលរួមដាំកូនឈើអមសងខាងផ្លូវបេតុងនេះ ឱ្យមានភាពស្រស់បំព្រងនៅ​ក្នុងសហគមន៍។​

         ជាមួយគ្នា​នោះ​ដែរ​ ​ប្រជាពលរដ្ឋ​នៅឃុំច្រនាងទាំងអស់​ បានសម្ដែង​នូវ​ភាព​សប្បាយរីករាយ​យ៉ាង​ក្រៃលែង​ ​ចំពោះ​ការ​ទទួល​បាន​ផ្លូវ​បេតបេតុងថ្មីមួយខ្សែ​នេះ​ ​និង​ថ្លែង​អំណរគុណ​ចំពោះ​ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ​ ​ដែល​បាន​យកចិត្តទុកដាក់​ដោះស្រាយ​សំណូមពរ​របស់​ពួកគាត់​ ​ព្រមទាំង​ថ្លែង​អំណរគុណ​ដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែល​បាន​ស្វែងរក​សន្តិភាព​ ​និង​សូមជូនពរ​ទេវតា​តាម​ថែរក្សា​​សម្តេច ​ឱ្យទទួល​បាន​នូវ​សុខភាព​ល្អ​ ​បន្ត​ដឹកនាំ​ប្រទេសកម្ពុជាឱ្យមានការ​រីក​ចម្រើន​បន្ត​ទៅមុខ​ទៀត​។

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here