បទល្មើសរបាំងស្បៃមុង នៅដែននេសាទឃុំស្រឡៅ ត្រូវបានបង្ក្រាប ដោយសមត្ថកិច្ចជលផលបារាយណ៍

0
278

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

កំពង់ធំ÷ បទល្មើសរបាំងស្បៃមុង នៅដែននេសាទ ឃុំស្រឡៅ ស្រុកតាំងគោក ត្រូវបាន បង្ក្រាប ដោយសមត្ថកិច្ចរដ្ឋបាលជលផល សង្កាត់បារាយណ៍ ក្នុងរយៈពេល២ថ្ងៃ ជាប់ៗគ្នា គឺនៅថ្ងៃទីទី ១៩ និងថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ចំណុច ព្រែកទាល់ , បឹងក្រសារ, រោងសេះ, ច្រកសារលាវ, ច្រអើរលាវ,ដៃតាចមទាល់, សានស្រី , និងចំណុច ស្ទឹងកំបុត។

ការបង្ក្រាបនេះ គឺបានធ្វើឡើង ដោយសហការ ជាមួយកងកម្លាំងនគរបាលស្រុកតាំងគោក, ប៉ុស្តិ៍រដ្ឋបាលឃុំស្រឡៅ និងសហគមន៍នេសាទស្រឡៅ។
លោក កែវ សុឃឿន មន្ត្រីជលផលសង្កាត់បារាយណ៍ ដែលដឹកនាំកម្លាំងបង្ក្រាបនេះ បាននិយាយ ឲ្យដឹងថា គឺបេសកកម្មនេះ បានធ្វើតាមចំណាត់ការ របស់លោក ជិន ស៊ីថា នាយសង្កាត់រដ្ឋបាលជលផលបារាយណ៍។

ជាលទ្ធផលបង្ក្រាបបាន របាំងស្បៃមុង ២៤ខ្សែ ប្រវែង៥៣០ម៉ែត្រ ,លូ២៤មាត់ ,បង្គោល ៣១០ដើម និងចាក់លែងកូនត្រីចម្រុះប្រមាណ ២៩០ គីឡូក្រាម ចំណែកឧបករណ៍ នៃបទល្មើស ត្រូវបានដុតបំផ្លាញចោលនៅកន្លែងបង្ក្រាបនេះតែម្ដង៕

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here