ប្រធានក្រុមហាត់ប្រាណមិត្តភាព បានជំរុញសមាជិករបស់ខ្លួនប្រមាណជាង១០០នាក់ មកហាត់ប្រាណឱ្យបានទៀងទាត់ ដើម្បីមានសុខភាពល្អ

0
69

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

ប្រធានក្រុមហាត់ប្រាណមិត្តភាព បានជំរុញសមាជិករបស់ខ្លួនប្រមាណជាង១០០នាក់ មកហាត់ប្រាណឱ្យបានទៀងទាត់ ដើម្បីមានសុខភាពល្អ

     (កំំពង់ធំ)÷ នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣
លោកជំទាវ យស ថានារី ប្រធានក្រុមហាត់ប្រាណមិត្តភាពប្រចាំខេត្តកំពង់ធំ បានជំរុញអោយសមាជិកទាំងអស់មកហាត់ប្រាណអោយបានទៀងទាត់   ព្រមទាំងលះបង់កម្លាំងកាយ កម្លាំងចិត្ត និងពេលវេលា ដើម្បីមកហាត់ប្រាណឱ្យមានសុខភាពល្អ កម្លាំងមាំមួន និងមានបញ្ញាឈ្លាសវៃ ព្រមទាំងចេះសាមគ្គីគ្នានៅក្នុងក្រុមប្រកបដោយការទុកចិត្តគ្នាទៅវិញទៅមក។

       លោក អ៉ឹង ឈុនពន្លក គ្រូបង្រៀនហាត់ប្រាណ បានលើកឡើងថា ក្នុងនាមជាគ្រូបង្រៀនពីវិធីហាត់ប្រាណ ដល់ក្រុម និងសមាជិកនេះដើម្បីឱ្យគាត់មានសុខភាពល្អ មានភាពរហ័សរហួន ចេះអធ្យាស្រ័យគ្នាទៅវិញទៅមក យកចិត្តទុកដាក់ក្នុងការហាត់ប្រាណ ពីចង្វាក់មួយទៅចង្វាក់មួយ ដើម្បីយកទៅហ្វឹកហាត់បន្តនៅក្នុងផ្ទះរបស់ខ្លួន។
      
     លោកជំទាវ យស ថានារី បានមានប្រសាសន៍ថា ជារៀងរាល់ពេលព្រឹក និងពេលរសៀលក្រុមហាត់ប្រាណមិត្តភាពយើងខ្ញុំប្រមាណជាង១០០នាក់ តែងតែមកជួបជុំគ្នានៅគល់ស្ពានស្ទឹងសែន ដើម្បីមកហាត់ប្រាណឱ្យមានសុខភាពល្អមបញ្ចេញជាតិពុល កុំមានជំងឺក្នុងរាងកាយ សម្រាកទៅលក់ស្រួល និងរូបរាងកាយមានរាងបានល្អផងដែរ។ ចំពោះការមកហាត់ប្រាណ ត្រូវតែចំណាយនៅពេលវេលា យ៉ាងតិចរយៈពេលមួយម៉ោងដើម្បីឱ្យគ្រូបង្រៀនពីបច្ចេកទេសនៃការហាត់ប្រាណ ទៅតាមចលនារាងកាយរបស់ខ្លួន តាមចង្វាក់បទភ្លេង និងឱ្យមានភាពរឹងមាំផងដែរ ។

       លោកជំទាវ យស ថានារី តំណាងប្រធានក្រុមហាត បានជំរុញនិងលើកទឹកចិត្តដល់សមាជិករបស់ខ្លួន ត្រូវតែយកចិត្តទុកដាក់គោរពពេលវេលាឱ្យបានទៀងទាត់  យកចិត្តទុកដាក់ក្នុងការហាត់ប្រាណ ជួយបង្រៀនដល់សមាជិករបស់ខ្លួន និងមានពេលទំនេរហាត់ប្រាណបន្ថែមនៅផ្ទះរបស់ខ្លួន។ សូមសំណូមពរដល់បងប្អូនជាពលរដ្ឋ ត្រូវតែចំណាយពេលវេលាហាត់ប្រាណ ដើម្បីឱ្យមានសុខភាពល្អ ពីព្រោះសុខភាពមនុស្សម្នាក់ៗកំពុងតែកើតមានឡើងស្ទើរគ្រប់មនុស្សទាំងអស់ និងអំពាវនាវបន្ថែមប្រសិនបើបងប្អូនចង់មកហាត់ប្រាណ ក្រុមហាត់ប្រាណយើងខ្ញុំនឹងទទួលគ្រប់ពេលវេលា។(កែសម្រួលដោយអ៊ិម ញឹប)

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here