បទល្មើសព្រៃឈើនៅតែបន្តដឹកចេញពីព្រៃអង់តែនដូចហែរកឋិនទាំងយប់ទាំងថ្ងៃសមត្ថកិច្ចជំនាញមិនបង្ក្រាប

0
33

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

បទល្មើសព្រៃឈើនៅតែបន្តដឹកចេញពីព្រៃអង់តែនដូចហែរកឋិនទាំងយប់ទាំងថ្ងៃសមត្ថកិច្ចជំនាញមិនបង្ក្រាប

ខេត្តកំពង់ធំ =ព្រៃអង់តែនរងការកាប់រានទន្ទ្រានយកឈើ វាទយកដីរាប់សិបឆ្នាំមកហើយរហូតមកដល់ពេលបច្ចុប្បន្នក៏នៅតែមានការដឹកជញ្ជូនឈេីទាំងយប់ទាំងថ្ងៃដូចហែរកឋិន មិនក្រោម ពី១៥ កាឡេថង ទៅ ២០កាឡេថង នោះទេក្នុង១ថ្ងៃ ! ក្រឡេកមើលអាជ្ញាធរមូលដ្ឋាន កម្លាំងសមត្ថកិច្ច មន្ត្រីជំនាញ ហាក់សំងំស្ងៀមពុំមានសកម្មភាព ទប់ស្កាត់ ការពារ ឬបង្ក្រាបឡើយ។

ជាក់ស្ដែងនៅយប់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ សកម្មភាពដឹកជញ្ជូនឈើស្រស់ៗ ឈើស្រឡៅមុខកាត់១២ និងឈើមូលធំៗ ចេញពីព្រៃអង់តែន តាមច្រក ៣៥ អូរអន្ទ្រោក និងតាមច្រករបៀងផ្សេងៗទៀត ឆ្លងកាត់ទឹកដីឃុំត្រពាំងឬស្សី សង្កាត់រដ្នបាលព្រៃឈើក្រយា ឆ្លងកាត់មុខផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម យ៉ាងរលូនរៀងរាល់ថ្ងៃរាល់យប់ យកទៅលក់ចែកចាយនិងស្តុបនៅក្នុង ភូមិទួលដំណាក់ ភូមិចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

យោងតាមប្រភពរឹះគន់ពី ប្រជាពលរដ្ឋ មន្ត្រីរាជការនិងអ្នកសារព័ត៌មាន បានរិះគន់នូវភាពអសកម្មរបស់ មន្ត្រីជំនាញ និងសមត្ថកិច្ចមួយចំនួន ដែលមិនអនុវត្តតួនាទីរបស់ខ្លួនក្នុងការការពារ ថែរក្សា ទប់ស្កាត់ និងបង្ក្រាបបទល្មើស ផ្ទុយទៅវិញ បែរជាបើកដៃឲ្យដឹកជញ្ជូនឈើខួបប្រាំងខួបវស្សានិងដាក់កុងត្រូលចាំយកលុយពីបទល្មើស មិនដែលឃើញចុះបង្ក្រាបយកស្មាដៃម្ដងណាឡើយលោក មុំ សុផល នាយផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្មពុំអាចសុំការទំនាក់ទំនងតាមទូរសព្ទបានទេដោយសារតែទូរសព្ទជាប់រវល់រហូត។ដោយលោកម៉ា ណារឹទ្ធ

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here