សមត្ថកិច្ចរដ្ឋបាលស្រុកជលគីរីចេញបង្ក្រាបបទល្មើសជលផល ០3កន្លែង នៅភូមិសាស្ត្រផ្សេងៗគ្នានៅថ្ងៃតែមួយ

សមត្ថកិច្ចរដ្ឋបាលស្រុកជលគីរីចេញបង្ក្រាបបទល្មើសជលផល ០3កន្លែង នៅភូមិសាស្ត្រផ្សេងៗគ្នានៅថ្ងៃតែមួយ

កំពង់ឆ្នាំង#យោងតាមអាខោនហ្វេសបុកផ្លូវការណ៌ របស់រដ្ឋបាល ស្រុកជលគីរី ខេត្តកំពង់ឆ្នាំងបង្ហោះថា នៅថ្ងៃទី 22 ខែសីហា ឆ្នាំ 2024 សមត្ថកិច្ចកងឯកភាពស្រុកជលគីរី ខេត្តកំពង់ឆ្នាំង បានចេញបង្ក្រាបបទល្មើសជលផល ០3 កន្លែងនៅភូមិផ្សេងៗគ្នា ដែលនៅទីតាំងទាំងនោះត្រូវបានគេដឹងថា បទល្មើសនេសាទកើតតាំងពី រដូវបិទនេសាទមកម៉្លេះ។

លទ្ធផលនៃការបង្ក្រាបគឺបាន÷ រុះរើ របាំងស្បៃមុង12 កន្លែងសរុបប្រវែង 350 ម៉ែត្រ , លូស្បៃមុង 12 មាត់ បង្គោលចំនូន 200 ដើម និងចាក់លែងកូនត្រីចម្រុះ 70 គីឡូក្រាម។

  អាខោនរដ្ឋបាលស្រុកជលគីរីដដែលនេះបានបន្តឱ្យដឹងថា ទីតាំងទាំង០3កន្លែងដែលទទួលរងនៃការបង្ក្រាបនេះ មាននៅចំណុចទំនប់តាកុយ ឋិត នៅក្នុងភូមិសាស្ត្រភូមិកោះធំ ឃុំព្រៃគ្រី និងខាងក្រោយភូមិកំពង់បាស្រូវ , ខាងក្រោយវត្តឬស្សីដង្កួច ឋិតក្នុងភូមិឬស្សីដង្កួច ឃុំជលសារ ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង។

ប្រតិបត្តិការបង្ក្រាប គឺដឹកនាំដោយលោកមុត ម៉េង អភិបាលរងស្រុកជលគីរី ដែលមានកម្លាំងចូលរួម 24 នាក់ មធ្យោបាយដោយបាទ្បាស្មាច់ចំនួន 5 គ្រឿង។

ទាក់ទិននឹងការបង្ក្រាបនេះ មតិសាធារណជន បានគាំទ្រយ៉ាងពេញទំហឹង ក្នុងគោលបំណងការពារនិងអភិរក្សមច្ឆជាតិជាពិសេសក្នុងរដូវបិទនេសាទ។

ជាមួយគ្នានេះ មតិទាំងនេះក៏រំពឹងថាសមត្ថកិច្ចកងឯកភាពរដ្ឋបាលស្រុកជលគីរីនិងបន្តបង្ក្រាបនៅកន្លែងដទៃទៀត ដែលបទល្មើសប្រភេទខាងលើនេះ បាននិងកំពុងកើតមានយ៉ាងស្ដុកដេរដាស នៅភូមិសាស្ត្រភូមិក្បាលកន្លង់ ឃុំពាមឆ្កោក និងចំណុចជ្រុងត្រែងម្ដុំបឹងដារ បឹងកណ្ដឹងឋិតក្នុងភូមិសាស្ត្រ ភូមិព្រៃគ្រីជើង ឃុំព្រៃគ្រីស្រុកជលគីរី ខេត្តកំពង់ឆ្នាំង។

មតិទាំងនេះបានបន្តថា ពួកគាត់រំពឹងថាលោកអភិបាលស្រុកនិងជាមេបញ្ជាការកងឯកភាពស្រុកជលគីរី មិនបណ្ដោយឲ្យបទល្មើសនេសាទនៅចំណុចទាំងនោះបន្តមានកើតយ៉ាងរលូននោះទៀតទេ។

Loading

Subscribe Raksmey BopiaTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2024 Rsp-news - Web Design by Phoeun