មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បើកកិច្ចប្រជុំក្រុមបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទថ្នាក់ខេត្តត្រីមាសទី២ ឆ្នាំ២០២៣

0
38

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បើកកិច្ចប្រជុំក្រុមបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទថ្នាក់ខេត្តត្រីមាសទី២ ឆ្នាំ២០២៣

      (កំពង់ធំ)៖ នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម ព្រឹម រដ្ឋា អភិបាលរងខេត្តកំពង់ធំអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទថ្នាក់ខេត្ត(PWG-RWSSH) សម្រាប់ត្រីមាសទី២ ឆ្នាំ២០២៣ នៅសាលប្រជុំមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ។

     លោក ប្រាក់ មុត សមាជិកលេខាធិការដ្ឋានខេត្តបានឱ្យដឹងថាលទ្ធផលគោលដៅដែលសម្រេចបានធៀបទៅនឹងផែនការដែលបានគ្រោងទុកគិតត្រឹមពាក់កណ្ដាលឆ្នាំ ២០២៣ រួមមាន៖ ១.ការផ្គត់ផ្គង់ទឹកជនបទទទួលបាន ៩៤%។ ២.កាកែលម្អអនាម័យនៃជនបទ
ទទួលបាន៨៣%។ ៣.ការអនុវត្តលាងដៃនឹងសាប៊ូជាមួយទឹកស្អាតនៅសហគមន៍ជនបទបាន៨៩%។ ៤.ការប្រើប្រាស់ប្រព្រឹត្តិកម្មទឹកសមស្របនៅសហគមន៍ជនបទបាន៩៤%។ ៥.កាកែលម្អអនាម័យសម្រាប់គ្រួសារក្រីក្រនៅជនបទទទួលបាន៧០%។

      ឯកឧត្តម ព្រឹម រដ្ឋា មានប្រសាសន៍ កិច្ចប្រជុំនេះមានគោលបំណងពិនិត្យលទ្ធផលការងារសម្រេចបានធៀបទៅនឹងគម្រោង ស្ថានភាពការផ្គត់ផ្គង់ទឹក ការសម្អាត និងអនាម័យជនបទ គិតត្រឹមពាក់កណ្ដាលឆ្នាំ ២០២៣ រួមទាំងបច្ចុប្បន្នភាពស្ថានភាពបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល និងដាក់ចេញផែនការអនុវត្តបន្ត។

     ឯកឧត្តមលើកឡើងនូវគម្រោងបញ្ឈប់ការបន្តបង់ពាសវាលពាសកាល ត្រូវសម្រេចអោយបាននូវលទ្ធផល៩០%នៃផែនការគម្រោង សម្រាប់ឆ្នាំ២០២៣នេះ។ ហើយដើម្បីឲ្យការងារនេះទទួលបានជោគជ័យ ត្រូវមានការចូលរួមពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ អង្គការដៃគូពាក់ព័ន្ធ ពិសេសការចូលរួមពីប្រជាពលរដ្ឋទាំងអស់។

     ឯកឧត្តម ព្រឹម រដ្ឋា អភិបាលរងខេត្តកំពង់ធំ បានជំរុញដល់អាជ្ញាធរ ភូមិ ឃុំ ស្រុក សហការជាមួយអង្គការដៃគូពាក់ព័ន្ធ ផ្សព្វផ្សាយការយល់ដឹងទាក់ទងនឹងអនាម័យជូនប្រជាពលរដ្ឋដើម្បីឲ្យពួកគាត់ទទួលដឹងនិងផ្លាស់ប្ដូរទម្លាប់។ បង្កើននូវគម្រោងដាក់បញ្ចូលថវិការសម្រាប់រៀបចំប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត សាងសង់បង្គន់អនាម័យ កន្លែងលាងដៃ សម្រាប់ សាលារៀន សហគមន៍ ប្រជាពលរដ្ឋក្រីក្រ ងាយរងគ្រោះ នៅតាមទីជនបទ។

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here