ក្រុមរទេះក្របីដែលតែងតែដឹកឈើយ៉ាងគគ្លើនពីព្រៃអង់តែន ចំនួន៦រទេះ ត្រូវបានបង្ក្រាប

0
2728

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

កំពង់ធំ÷ កម្លាំងបរិស្ថានស្នាក់ការតំបន់៤៤ ស្នាក់ការអូរតាព្រហ្ម ស្នាក់ការអូរដៃជ្រៃ សហការជាមួយកម្លាំងកងរាជអាវុធហត្ថ និង ដឺបេខេត្តកំពង់ធំ ចុះបង្ក្រាបក្រុមរទេះក្របីដែលតែងតែលួចចូលទៅធ្វើសកម្មភាពកាប់បំផ្លាញព្រៃឈើយ៉ាងគគ្លើន នៅក្នុងតំបន់ព្រៃអង់តែន ដែលជារង្វាស់ទឹកវាលទំនាបទន្លេមេគង្គអាស៊ីម៉ូសុងកម្ពុជាជប៉ុនយ៉ាងសំខាន់ផងនោះ ដែលរាជរដ្ឋាភិបាលប្រគល់សិទ្ធអោយក្រសួងបរិស្ថានជាអ្នកការពារនិងអភិរក្សជំនួសក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ក្នុងការចុះបង្ក្រាបការចរាចរដឹកផលអនុផលព្រៃឈឺចេញពីតំបន់ព្រៃអង់តែនដែលជាព្រៃហាមឃាត់របស់រដ្ឋ។

ប្រភពពីលោក តឹង គឹមស៊ន ប្រធានស្នាក់ការបរិស្ថានតបន់៤៤បានឲ្យដឹងថា រទេះក្របីដឹកឈើចេញពីព្រៃអង់តែនដែលបង្ក្រាបបាននោះមានចំនួន៦រទេះ ហើយប្រតិបត្តិការបង្ក្រាបបាននៅថ្ងៃទី ០៨ សីហា ២០២១ ម៉ោងប្រមាណ ១១ :០០នាទីយប់ ត្រង់ចំណុចផ្លូវខាងក្រោយវត្តត្រពាំងឬស្សី ភូមិត្រពាំងឬស្សី ឃុំក្រយា ខេត្តកំពង់ធំ ដោយឡែកក្របីទាំងអស់ត្រូវបានជនល្មើស ធ្វើការដណ្ដើមយកទៅបាត់បន្សល់ទុកតែរទេះនិងឈើតែប៉ុណ្ណោះ។

បច្ចុប្បន្នវត្ថុតាងត្រូវបានយកមករក្សាទុក នៅស្នាក់ការបរិស្ថានអូរតាព្រហ្ម ដើម្បីធ្វើការវាស់វែង និង ចំណាត់ការបន្តតាមនិតិវីធី។

មហាជនសំណូមពរមន្ទីរ ក៏ដូចជា សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ មេត្តាយកចិត្តទុកដាក់បង្ក្រាបទប់ស្កាត់ បទល្មើសធនធានធម្មជាតិ ជាពិសេសបទល្មើសព្រៃឈើដែលលំហូរចេញពីព្រៃអង់តែននេះតែម្តង បើមិនដូចនេះទេ ប្រាកដជារលាយហិនហោចនាពេលយ៉ាងខ្លីជាក់ជាមិនខាន។
(ដោយលោកម៉ា ណារឹទ្ធ)

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here