អភិបាលស្រុកតាំងគោក អញ្ជើញបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេប្រវែង៥៦១ម៉ែត្រ ចំណាយថវិកា២៩៩,៥៧៤,០០០រៀល នៅឃុំស្វាយភ្លើង

0
41

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

អភិបាលស្រុកតាំងគោក អញ្ជើញបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេប្រវែង៥៦១ម៉ែត្រ ចំណាយថវិកា២៩៩,៥៧៤,០០០រៀល នៅឃុំស្វាយភ្លើង

    (កំពង់ធំ)÷ នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ លោក​ ហាក់​ ម៉ុងហួត​ អភិបាលស្រុកតាំងគោក​ បានអញ្ជេីញជាអធិបតី ក្នុងពិធីបេីកការដ្ឋានសាងសង់ផ្លូវបេតុងប្រវែង៥៦១ម៉ែត្រ នៅឃុំស្វាយភ្លើង ស្រុកតាំងគោក ខេត្តកំពង់ធំ និងមានការចូលរួមពីកងកម្លឋាំងទាំងបី ប្រធានការិយាល័យជុំវិញស្រុក លោកមេឃុំ មេភូមិ និងប្រជាពលរដ្ឋប្រមាណ៣៧៥នាក់ ។

       លោក ចាន់ ប៊ុនសារ មេឃុំស្វាយភ្លើង បានឡើងអានរបាយការណ៍សង្ខេបពីគម្រោងសាងសង់ផ្លូវបេតុងអាមេប្រវែង៥៦១ម៉ែត្រ កម្រាស់០.៥ម៉ែត្រ ទទឹង៥ម៉ែត្រ ចំណាយថវិកា២៩៩,៥៧៤,០០០រៀល ប្រើប្រាស់មូលនិធិឃុំឆ្នាំ២០២៣ ។
    
     នៅក្នុងឱកាសនោះផងដែរលោក ហាក់ ម៉ុងហួត អភិបាលនៃគណៈអភិបាលស្រុកតាំងគោក បានថ្លែងអំណរគុណទៅដល់បងប្អូនប្រជាពលរដ្ឋ ស្ថិតនៅក្នុង ឃុំស្វាយភ្លើង ទាំងអស់ដែលបានសហការយ៉ាងល្អនៅក្នុងដំណើរការនៃការសាងសង់ ដើម្បីងាយស្រួលក្នុងការធ្វើដំណើរប្រកបដោយសុវត្ថិភាព។ លោកអភិបាលស្រុកតាំងគោក ក៏បានបញ្ជាក់ផងដែរថា សម្រាប់ផ្លូវលំមួយខ្សែនេះមិនមែនជាកម្មសិទ្ធិរបស់បុគ្គលណាម្នាក់ឡើយ គឺបានមកពីការខិតខំប្រឹងប្រែងយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ។ ប្រទេសកម្ពុជាសព្វថ្ងៃនេះកំពុងតែអភិវឌ្ឍទៅលើគ្រប់វិស័យ មិនថាទីក្រុង ឬទីជនបទឡើយ ការអភិវឌ្ឍទាំងនេះក៏ដោយសារប្រទេសមានសុខសន្តិភាព ដូច្នេះសូមបងប្អូនចូលរួមថែរក្សាសន្តិភាពឱ្យបានគង់វង្ស។ បើគ្មានសន្តិភាពក៏គ្មានការអភិវឌ្ឍនសមិទ្ធផលនេះមានគុណប្រយោជន៍ដល់ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរចេញចូល ឆ្លងកាត់ ដឹកទំនិញផលិតផល កសិផលផ្សេងៗទៅកាន់ទីផ្សារបានយ៉ាងងាយស្រួល ធ្វើឱ្យបងប្អូនប្រជាពលរដ្ឋមានទឹកចិត្តសប្បាយរីករាយ។

      លោក​ ហាក់​ ម៉ុងហួត​ អភិបាលស្រុកតាំងគោក ក៏បានផ្តាំផ្ញើ និងសំណូមពរឱ្យការសាងសង់ត្រូវអនុវត្តឱ្យបានស្របតាមបទដ្ឋានបច្ចេកទេស ធានាគុណភាព និងមានសោភ័ណភាព ព្រមទាំងគោរពឱ្យបាននូវពេលវេលាកំណត់។ អាជ្ញាធរដែនដី ត្រូវផ្តល់កិច្ចសហការជាមួយក្រុមការងារសាងសង់ ក្នុងការបង្កលក្ខណៈងាយស្រួល ដើម្បីឱ្យក្រុមការងារមានលទ្ធភាពខ្ពស់ក្នុងការសាងសង់ បានលឿន និងទាន់ពេល ប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់ផ្លូវទាំងអស់គ្នាចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក មានសុជីវធម៌ក្នុងការបើក៕

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here