បទល្មេីសព្រៃឈេីនៅតែបន្តកាប់ដឹកចេញរាល់យប់ពីព្រៃទ្បង់ ដឹកតាមគោយន្តកន្រ្តៃរាប់សិបគ្រឿងយ៉ាងគគ្រឹកគគ្រេងមិនរំខានដល់សមត្តកិច្ចជំនាញទ្បេីយ

0
25

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

បទល្មេីសព្រៃឈេីនៅតែបន្តកាប់ដឹកចេញរាល់យប់ពីព្រៃទ្បង់ ដឹកតាមគោយន្តកន្រ្តៃរាប់សិបគ្រឿងយ៉ាងគគ្រឹកគគ្រេងមិនរំខានដល់សមត្តកិច្ចជំនាញទ្បេីយ

កំពង់ធំ: បទល្មេីសព្រៃឈេីនៅតែបន្តកាប់ដឹកចេញពីព្រៃទ្បង់ឆ្លងកាត់ស្នាក់ការបរិស្ថានព្រះអាទិត្យ យកមកស្តុបទុកនៅភូមិជាំស្វាយ ឃុំមានរឹទ្ធ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ដេីម្បីបន្តលក់អោយឈ្មួញ។
 
ជាក់ស្ដែងនៅវេលាម៉ោង5ទៀបភ្លឺថ្ងៃទី12 ខែសីហា ឆ្នាំ2023 ដោយមានការរាយពីប្រជាពលរដ្ឋមកប្រាប់អ្នកសារព័ត៌មានថា មានគោយន្តដឹកឈេីយកមកស្តុបទុកនៅក្នុងភូមិជាំស្វាយ ហេីយក៏បានរាយការណ៌ជួនលោកព្រះរាអាជ្ញារងខេត្ត ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញរងក៏បានបញ្ជាកម្លាំងអាវុធហត្ថខេត្ត និងសហការជាមួយជំនាញមេព្រៃទំរីងចុះពិនិត្យផ្ទាល់ក៏ឃេីញមានបទល្មេីសព្រៃឈេីជាក់ស្ដែងមែន។

តាមប្រភពបានឲ្យដឹងថា ឈេីដែលដឹកយកមកស្តុបទុកនេះ ជារបស់ស្រ្តីម្នាក់រស់នៅក្នុងភូមិហ្នឹង ដែលរកសុីរាប់សិបឆ្នាំមកហេីយ ពុំឃេីញមានជំនាញរឺសមត្តកិច្ចណាហ៊ានចាប់នោះទេ។

ប្រភពបានបន្តទៀតថា ចំពោះប្រជាពលរដ្ឋរកសុីដឹកតិចតួច ស្រ្តីឈ្មួញឈេីរូបនេះ តែងតែហៅជំនាញរឺសមត្តកិច្ចមករឹបអូសមិនលេីកលែងទ្បេីយ។

លោកស៊ិន សៀងទ្បាយ រងសង្កាត់ទំរីងបានឲ្យដឹងថា ឈេីដែលរឹបអូសបានមានចំនួន6ម៉ែត្រគីប ហេីយយកមករក្សាទុកនៅសង្កាត់ទំរីងនិងធ្វេីសុំណុំរឿងបញ្ជួនទៅតុលាការ។ រូបភាពនិងអត្ថបទ ដោយលោកលន់ ធីណា

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here