ថវិកាបេឡាមរណសង្គ្រោះ និងអំណោយស្បៀងអាហាររបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន នៅក្រុងស្ទឹងសែន

0
18

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

ថវិកាបេឡាមរណសង្គ្រោះ និងអំណោយស្បៀងអាហាររបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន នៅក្រុងស្ទឹងសែន

    (កំពង់ធំ)÷ នៅរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣ ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ រួមជាមួយថ្នាក់ដឹកនាំ នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជនក្រុងស្ទឹងសែន បាននាំយកថវិកាបេឡាមរណសង្គ្រោះចំនួន៤លានរៀល និងអំណោយស្បៀងអាហាររបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ទៅប្រគល់ជូនក្រុមគ្រួសារសពអតីតយុទ្ធជនសោធននិវត្តន៍ នៅភូមិក្រចាប់ សង្កាត់អាចារ្យលាក់  ក្រុងស្ទឹងសែន  ខេត្តកំពង់ធំ   ។

       លោកវរសេនីយ៍ទោ កែ ម៉ៃ អនុប្រធានក្រុមលេខាធិការដ្ឋានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានបញ្ជាក់ថា លោកព្រិន្ទបាលឯក  សោម ផាត អាយុ៧៥ឆ្នាំ ចូលបម្រើកងទ័ពក្នុងឆ្នាំ១៩៨៣ នៅអង្គភាពយោធា ខេត្តកំពង់ធំ លោកមានតួនាទីជាអ្នកបើកបររថយន្តដឹកជញ្ជូនកងទ័ពទៅប្រយុទ្ធ ដឹកស្បៀងអាហារ និងគ្រឿងបរិក្ខាកងទ័ព សម្រាប់បម្រើឲ្យការប្រយុទ្ធនៅសមរភូមិ ដោយត្រូវឆ្លងកាត់គ្រោះថ្នាក់គ្រប់បែបយ៉ាង ដើម្បីប្រយុទ្ធការពារទប់ស្កាត់ការវិលត្រឡប់មកវិញនៃរបបបប្រល័យពូជសាសន៍ ប៉ុលពត ។  នៅឆ្នាំ២០០០ លោកត្រូវបានក្រសួងការពារជាតិ ដាក់ឱ្យចូលនិវត្តន៍តាមការកំណត់។ លោក សោម ផាត បានទទួលមរណភាពនៅវេលាម៉ោង០៤និង០០នាទី ទាបភ្លឺ ដ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣ នេះ​ ដោយជំងឺគាំងបេះដូង នៅគេហដ្ឋានរបស់លោកនៅភូមិក្រចាប់សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ  ។

      ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការសោកស្ដាយចំពោះការបាត់បង់ជីវិត របស់លោក សោម ផាត ជាអតីតយុទ្ធជន ដែលធ្លាប់មានគុណបំណាច់ចំពោះជាតិ មាតុភូមិ និងប្រជាជន ហើយសូមបួងសួងដល់វិញ្ញាណក្ខន្ឋលោក បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ។ ជាមួយនេះផងដែរឧត្តម សេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាពេល​កន្លង​មក​ សម្តេចលោកបានខិតខំប្រឹងប្រែងគ្រប់បែបយ៉ាង ដើម្បីដោះស្រាយនូវរាល់ការលំបាក ជូនដល់បងប្អូនអតីតយុទ្ធជនយើងមានដូចជា ការ​សម្រួល​បេីកប្រាក់​បៀវត្សរ៍​ប្រចាំ​ខែ​មួយ​ខែ​២​ ដង​យ៉ាង​ទៀងទាត់​ និង​ទាន់​ពេល​វេលា​ ការបែងចែកដីធ្លី ការសាងសង់ផ្ទះសម្បែងជូននិងការផ្ដល់នូវប័ណ្ណបេឡាជាតិសន្តិសុខសង្គម ជូនបងប្អូនអតីតយុទ្ធជន សម្រាប់ទៅព្យាបាលជំងឺនៅមន្ទីរពេទ្យរដ្ឋដោយឥតគិតថ្លៃ ហើយនៅពេលដែលអតីតយុទ្ឋជនយើងទទួលមរណភាពគ្រួសារសពទទួលបានថវិកាបេឡាមរណសង្គ្រោះចំនួន៤.០០០.០០០រៀល សម្រាប់ធ្វើបុណ្យសព ទៀត​ផង​ ហើយ​សកម្មភាព​នេះ​ឯក​ឧត្ដម​កិត្តិទេសាភិបាលបណ្ឌិតហ៊ុន​ម៉ាណែត​ និង​បន្ត​ដឹកនាំ​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង​ថែមទៀត​ ។

      នៅក្នុងឱកាសនេះ ឧត្ដម​សេនីយ៍​ទោ​ សោម​ ស៊ុន​ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង​ ប្រធានសមាគមអតីតយុទ្ឋជនកម្ពុជា ខេត្តកំពង់ធំ បាននាំយកនូវអំណោយរបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត  និងលោកជំទាវ ពេជ ចន្ទមុន្នី ចូលរួមក្នុងពិធីបុណ្យសពនេះបន្ថែមទៀតរួមមាន៖ អង្ករចំនួន៥០គីឡូក្រាម មីជាតិចំនួន២កេស ទឹក​ត្រី​ទឹក​ស៊ីអ៊ីវ​ចំនួន​ពីរ​យួរ​  និង​ត្រីខកំប៉ុងចំនួន២យួរ ផងដែរ ៕

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here