លោកឧត្តមសេនីយ៍ទោ ហេង សុផល បានដឹកនាំកងកម្លាំងចុះត្រួតពិនិត្យក្នុងភូមិសាស្រ្តខេត្ត តាមដងផ្លូវជាតិលេខ៦ ដែលជាចំណុចប្រឈម នឹងគ្រោះថ្នាក់ចរាចរណ៍ចាប់ពីក្រុងស្ទឹងសែន រហូតដល់ស្រុកស្ទោង ព្រំប្រទល់ខេត្តសៀមរាប 

អង្គភាពគេហទំព័រ និងទូរទស្សន៍អនឡាញ រស្មីបូព៌ា (www.rsp-news.com) ចាងហ្វាងការផ្សាយ លោក កង ចេស្តា និង និពន្ធនាយក លោក ហ៊ី ឈុនលី ទំនាក់ទំនងនិងផ្តល់ព័ត៌មានការិយាល័យនិពន្ធ លេខទូរស័ព្ទ 012 881 959 - 031 4444 517 - 015 995 589

(កំពង់ធំ)÷ ស្របតាមសម័យកាលប្រទេសជាតិ មានភាពរីកចម្រើន កំណើនសម្ភារៈមធ្យោបាយ របស់បងប្អូនប្រជាពលរដ្ឋ កើនឡើងឥតឈប់ឈរ ខេត្តកំពង់ធំ ជាខេត្តមួយ ដែលស្ថិតនៅចំនុចកណ្តាល នៃព្រះរាជាណាចក្រកម្ពុជា ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់តភ្ជាប់ពីខេត្តមួយ ទៅខេត្តមួយទៀត ជាសរសៃឈាម គមនាគមន៍ និងសេដ្ឋកិច្ចជាតិ ចរន្ត អ្នកប្រើប្រាស់ផ្លូវមានភាពមមាញឹក ពីមួយថ្ងៃ ទៅមួយថ្ងៃ គួរឱ្យកត់សម្គាល់ ។

លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានដឹកនាំកងកម្លាំងចុះត្រួតពិនិត្យក្នុងភូមិសាស្រ្តខេត្ត តាមដងផ្លូវជាតិលេខ៦ ដែលជាចំណុចប្រឈម នឹងគ្រោះថ្នាក់ចរាចរណ៍ ចាប់ពីក្រុង ស្ទឹងសែន រហូតដល់ស្រុកស្ទោង ព្រំប្រទល់ខេត្ត សៀមរាប  នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ។

ទន្ទឹមនឹងការចុះត្រួតពិនិត្យ ដោះស្រាយបញ្ហាប្រឈមនេះលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត បានណែនាំដល់ការិយាល័យជំនាញ និងលោកអធិការនគរបាលក្រុង-ស្រុក ត្រូវសហការជាមួយជំនាញពាក់ព័ន្ធត្រូវដាក់ផ្លាកសញ្ញាចរាចរណ៍ ពិសេសសាជីតាមគោលដៅនីមួយៗ ដើម្បីពញ្ញាក់ស្មារតី បង្កើនការចាប់អារម្មណ៍ របស់អ្នកបើកបរឱ្យមានការប្រុងប្រយ័ត្ន ចៀសសផុតពីហានិភ័យ ដែលកើតឡើងដោយសារគ្រោះថ្នាក់ចរាចរណ៍នេះ។

សូមរំលឹកដែរថា រយៈពេលកន្លងទៅថ្មីៗនេះ លោកស្នងការនគរបាលខេត្តបានផ្ដល់គោលការ៣ចំណុចគឺ÷ ១-បើកវគ្គបណ្តុះបណ្តាលបំប៉នជំនាញខ្លី ដល់កងកម្លាំង ជាពិសេស ក្បួន និង
នីតិវិធីប្រតិបត្តិ របស់មន្ត្រីនគរបាលយុត្តិធម៌ សម្រាប់បទល្មើសចរាចរណ៍
ផ្លូវគោក។ ២-ណែនាំ ដល់កងកម្លាំងត្រូវពង្រឹង ការអនុវត្តច្បាប់ និងបង្កើនការផ្សព្វផ្សាយអប់រំ ច្បាប់ចរាចរណ៍ផ្លូវគោក ដល់មហាជនគ្រប់ស្រទាប់វណ្ណៈ និងលើកកម្ពស់ ការយល់ដឹង ព្រមចូលរួមអនុវត្ត ឲ្យមានលទ្ធផលល្អប្រសើរ។៣-បញ្ចូញមន្ត្រីជំនាញ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ឱ្យជួយសម្រួលចរាចរណ៍ បញ្ជៀសការកកស្ទះ តាមទីប្រជុំជន  សាលារៀននានាជាដើម ៕

Loading

Subscribe Raksmey BopiaTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 Rsp-news - Web Design by Phoeun