Update: ប្រជាពលរដ្ឋដែលបានមកទទួលការព្យាបាលជំងឺដោយឥតគិតថ្លៃពីក្រុមគ្រូពេទ្យមកពីប្រទេសកូរ៉េ ម្សិលមិញចំនួន ១២០០ នាក់

0
18

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

Update: ប្រជាពលរដ្ឋដែលបានមកទទួលការព្យាបាលជំងឺដោយឥតគិតថ្លៃពីក្រុមគ្រូពេទ្យមកពីប្រទេសកូរ៉េ ម្សិលមិញចំនួន ១២០០ នាក់

ដោយៈ ភ្នំសន្ទុក/កំពង់ធំ ៖ ប្រជាពលរដ្ឋ មន្ត្រីរាជការ ដែលបានមកទទួលការព្យាបាលជំងឺទូទៅ ពីក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃសមាគមន៍ក្រុមគ្រូពេទ្យស្ម័គ្រចិត្តខេត្តឃ្យុងសាងប៊ុកដូ នៃសាធារណរដ្ឋកូរ៉េ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ មានរយៈពេលចំនួន ៣ថ្ងៃ ចាប់ពីថ្ងៃទី១១-១៣ ខែសីហា ឆ្នាំ២០២៣ តាមរយៈ កម្មវិធីអ្នកតំណាងរាស្រ្ត ដេីម្បីសុខភាពប្រជាជន ដែលដឹកនាំផ្ទាល់ដោយលោក សួស យ៉ារ៉ា អ្នកតំណាងរាស្រ្តខេត្តកំពង់ធំ និងជាអគ្គនាយកក្រុមប្រឹក្សាវប្បធម៌អាស៊ី។

លោក ផល  បុណ្ណបណ្ឌិត ក្រុមការងារលោក សួស យ៉ារ៉ា អ្នកតំណាងរាស្រ្តខេត្តកំពង់ធំ និងជាអគ្គនាយកក្រុមប្រឹក្សាវប្បធម៌អាស៊ីបានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី ១២ ខែសីហា នេះថា សកម្មភាពសង្ខេបអំពីការពិនិត្យជម្ងឺ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ ដោយក្រុមការងារសមាគមគ្រូពេទ្យស្ម័គ្រចិត្តខេត្តឃ្យុងសាងប៊ុកដូ នៃសាធារណរដ្ឋកូរ៉េ ចុះពិនិត្យព្យាបាលជម្ងឺជូនប្រជាពលរដ្ឋខេត្តកំពង់ធំដោយឥតគិតថ្លៃ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ ក្រោមការសម្របសម្រួលរបស់កម្មវិធីអ្នកតំណាងរាស្រ្ត ដេីម្បីសុខភាពប្រជាជន ដែលដឹកនាំដោយលោក សួស យ៉ារ៉ា អ្នកតំណាងរាស្រ្តខេត្តកំពង់ធំ និងជាអគ្គនាយកក្រុមប្រឹក្សាវប្បធម៌អាស៊ី ហើយលោកងួន រាសីអភិបាលរងខេត្តកំពង់ធំ តំណាងរដ្ឋបាលខេត្ត បានចូលរួមនិងជួយសម្រាប់ស្រួលការងារជាច្រើនដែលចាំបាច់នៅក្នុងព្រឹត្តិការណ៍នេះ។

លោកងួន រាសីអភិបាលរងខេត្តកំពង់ធំ បានឱ្យដឹងដែរថា ក្នុងនាមអាជ្ញាធរខេត្ត និងប្រជាជនមានសេចក្តីសោមមនស្សរីករាយ ដែលសមាគមគ្រូពេទ្យស្ម័គ្រចិត្តកូរ៉េ ដឹកនាំដោយ លោក សួស យ៉ារ៉ា អ្នកតំណាងរាស្រ្តខេត្តកំពង់ធំបានចុះពិនិត្យសុខភាព និងព្យាបាលជំងឺឥតគិតថ្លៃ ជូនពុកម៉ែបងប្អូនដែលអញ្ជើញមកពី ៩ ក្រុង ស្រុកនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំនេះ បញ្ជាក់ឱ្យឃើញពីការយកចិត្តទុកដាក់គិតគូពីសុខទុក្ខ និងជីវភាពរស់នៅ របស់ប្រជាពលរដ្ឋពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ យើងពិតជាមានភ័ព្វសំណាងដែលមានថ្នាក់ដឹកនាំល្អ ហើយនឹងមានថ្នាក់ដឹកនាំបន្តវេនល្អៗបន្ថែមទៀតផងដែរ។

ប្រជាពលរដ្ឋដែលបានទទួលសេវាពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ មានអារម្មណ៍រីករាយ ដែលសមាគមគ្រូពេទ្យស្ម័គ្រចិត្តខេត្តឃ្យុងសាងប៊ុកដូ នៃសាធារណរដ្ឋកូរ៉េ ដែលបានចុះពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ នៅក្នុងស្រុកសន្ទុកនាពេលនេះ និងបានថ្លែងអំណរគុណចំពោះសកម្មភាព របស់ក្រុមគ្រូពេទ្យ។

សូមបញ្ជាក់ថា៖ មន្ទីរសុខាភិបាលខេត្ត បានសហការជាមួយ សមាគមន៍គ្រូពេទ្យស្ម័គ្រចិត្តខេត្តឡុង សាងប៊ុកដូ នៃសាធារណរដ្ឋកូរ៉េ ដើម្បីរៀបចំកម្មវិធីពិនិត្យព្យាបាលជំងឺទូទៅ ជំងឺមាត់ធ្មេញ ថតឆ្លុះ ក្រពះពោះវៀន រោគស្ត្រី ជំងឺកុមារ ចក្ខុរោគ(ជំងឺភ្នែក) ចាក់ម្ជុលវិជ្ជាសាស្ត្រ ព្រមទាំងពិនិត្យឈាម ជូនបងប្អូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ។ ការពិនិត្យជម្ងឺនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ គឺមានការពិនិត្យប្រជាពលរដ្ឋសរុបចំនួន ១២០០នាក់៕

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here