ថ្ងៃទី១÷ មានប្រជាពលរដ្ឋប្រមាណជាង៥០០នាក់ បានទទួលការព្យាបាលពីក្រុមគ្រូពេទ្យមកពីប្រទេសកូរ៉េ ដោយឥតគិតថ្លៃនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ

0
18

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

ថ្ងៃទី១÷ មានប្រជាពលរដ្ឋប្រមាណជាង៥០០នាក់ បានទទួលការព្យាបាលពីក្រុមគ្រូពេទ្យមកពីប្រទេសកូរ៉េ ដោយឥតគិតថ្លៃនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ

      (កំពង់ធំ)÷នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម ងួន រាសី អភិបាលរងខេត្តកំពង់ធំ បានអញ្ជើញចុះសួរសុខទុក្ខក្រុមគ្រូពេទ្យ នៃសមាគមន៍ក្រុមគ្រូពេទ្យស្ម័គ្រចិត្តខេត្តឃ្យុងសាងប៊ុកដូ នៃសាធារណរដ្ឋកូរ៉េ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ និងបន្តទៅសួរសុខទុក្ខប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ មកទទួលការព្យាបាលដោយឥតគិតថ្លៃ ពីសមាគមន៍ក្រុមគ្រូពេទ្យស្ម័គ្រចិត្តខេត្តឃ្យុងសាងប៊ុកដូ នៃសាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី ១១-១៣ ខែសីហា ឆ្នាំ២០២៣ ។

       នាឱកាសនោះដែរលោកអភិបាលរងខេត្តកំពង់ធំ បានឱ្យដឹងថា សមាគមន៍ក្រុមគ្រូពេទ្យស្ម័គ្រចិត្តខេត្តឃ្យុងសាងប៊ុកដូ នៃសាធារណរដ្ឋកូរ៉េ បានមកព្យាបាលជូនប្រជាពលរដ្ឋយើងនៅក្នុងខេត្តកំពង់ធំរយៈពេល៣ថ្ងៃ ដោយមានការសម្របសម្រួល និងយល់ចិត្តទុកដាក់ពី លោក សួស យ៉ារ៉ា ប្រធានគណៈកម្មការធិការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ។

     ឯកឧត្តម ងួន រាសី ក៏បានបន្តទៀតថា សូមឱ្យក្រុមគ្រូពេទ្យកម្ពុជាយើងចូលរួមសហការជាមួយនឹង សមាគមន៍ក្រុមគ្រូពេទ្យស្ម័គ្រចិត្តខេត្តឃ្យុងសាងប៊ុកដូ នៃសាធារណរដ្ឋកូរ៉េ ឱ្យបានមាត់ចត់ យកចិត្តទុកដាក់ រក្សាសុវត្ថិភាពជូនពួកគាត់ឱ្យបានល្អប្រសើរ ។

       ក្នុងនោះដែរឯកឧត្តម ងួន រាសី អភិបាលរងខេត្ត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅគ្រប់ទិសទីក្នុងខេត្តកំពង់ធំ សូមអញ្ជើញមកពិនិត្យនិងព្យាបាលជំងឺដោយឥតគិតថ្លៃឱ្យបានគ្រប់ៗគ្នា។ ព្រោះក្រុមគ្រូពេទ្យខាងលើមិនងាយបានមកព្យាបាលជូនដល់ប្រជាពលរដ្ឋកម្ពុជាយើងឡើយ។ ដូច្នេះហើយនេះគឺជាឱកាសល្អសម្រាប់បងប្អូនប្រជាពលរដ្ឋគ្រប់ៗគ្នា ដើម្បីមកពិនិត្យនិងទទួលការព្យាបាល ដោយគិតថ្លៃ៕

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here