ឯកឧត្តមបណ្ឌិតជា ចាន់តូ និងលោកជំទាវខៀវ ស៊ីណា ឱ្យប្រជាពលរដ្ឋប្រមាណជាង២០០នាក់ ដែលមានបញ្ហាភ្នែកធ្ងន់ធ្ងរ ទៅព្យាបាលនៅរាជធានីភ្នំពេញ

0
70

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

ឯកឧត្តមបណ្ឌិតជា ចាន់តូ និងលោកជំទាវខៀវ ស៊ីណា ឱ្យប្រជាពលរដ្ឋប្រមាណជាង២០០នាក់ ដែលមានបញ្ហាភ្នែកធ្ងន់ធ្ងរ ទៅព្យាបាលនៅរាជធានីភ្នំពេញ
  
     (កំពង់ធំ)÷ នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ជា ចាន់តូ អគ្គទេសាភិបាលកិត្តិយសនៃធនាគារជាតិនៃកម្ពុជានិងលោកជំទាវ ខៀវ ស៊ីណា ព្រមទាំងក្រុមការងារ ដែលបានដឹកនាំប្រតិបត្តិការដោយលោកជំទាវ ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា ព្រមទាំងយុវជនស្ម័គ្រចិត្តរបស់ធនាគារជាតិនៃកម្ពុជា បានសហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តមូលនិធិចក្ខុខ្មែរ បានព្យាបាលជំងឺភ្នែកជូនប្រជាពលរដ្ឋប្រមាណជាង២០០នាក់ នៅក្នុងស្រុកស្ទោង ដែលបានអញ្ជើញមកពីឃុំចំនួន១២ឃុំនៅក្នុងស្រុកស្ទោង ហើយបានអញ្ជើញប្រតិបត្តិការព្យាបាលជំងឺភ្នែកនេះនៅឯមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតរាជធានីភ្នំពេញ  ក្រោមចំណាយនិងសហការទាំងស្រុងរបស់ឯកឧត្តមបណ្ឌិតជា ចាន់តូនិងលោកជំទាវខៀវ ស៊ីណា។
 
       ទាំងនេះស ឱ្យឃើញពីការយកចិត្តទុកដាក់របស់ឯកឧត្តមបណ្ឌិត ជា ចាន់តូ ជាមួយនឹងសុខុមាលភាពបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានស្រុកស្ទោង ជាពិសេសលោកតា លោកយាយ ដែលមានបញ្ហាសុខភាពភ្នែកមិនប្រក្រតី ដឹកនាំយកទៅព្យាបាលជូនពួកគាត់នៅឯមន្ទីរពេទ្យរាជធានីភ្នំពេញឱ្យបានជាសះស្បើយ។
   
      លើសពីនេះលោកជំទាវ ជា សិរី ក៏បានអំពាវនាវដល់ពុកម៉ែ បងប្អូន ដែលបានមកទទួលសេវាព្យាបាលជំងឺភ្នែកនៅក្នុងឱកាសនេះ សូមជួយថែទាំ តាមដានសុខភាពភ្នែករបស់ខ្លួន ដើម្បីចៀសវាងនូវការមានបញ្ហាធ្ងន់ធ្ងរ និងអញ្ជើញទៅជួបគ្រូពេទ្យជំនាញ ដើម្បីពិនិត្យ តាមដានឱ្យបានជាប្រចាំដើម្បីងាយស្រួលក្នុងការសង្គ្រោះ និងព្យាបាលឱ្យបានជាសះស្បើយទាន់ពេលវេលា។
   
     ជាមួយគ្នានេះ បងប្អូនប្រជាពលរដ្ឋទាំងជាង២០០ នាក់ដែលបានទទួលសេវា និងការព្យាបាល បានលើកដៃថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ឯកឧត្តមបណ្ឌិត ជា ចាន់តូ និងលោកជំទាវខៀវ ស៊ីណា ដែលតែងតែយកចិត្តទុកដាក់ និងមានការនឹករលឹកព្រមទាំងនៅរួមសុខ រួមទុក្ខជាមួយនឹងបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានក៏ដូចជាការផ្ដល់សេវាព្យាបាលភ្នែកជូនពួកគាត់ទាន់ពេលវេលា។
 
    គួរបញ្ជាក់ផងដែរថាកាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ ក្រុមគ្រូពេទ្យ មូលនិធិចក្ខុខ្មែរ បានសហការជាមួយនឹងក្រុមការងារធនាគារជាតិនៃកម្ពុជា និងរដ្ឋបាលស្រុកស្ទោង ដឹកនាំផ្ទាល់ដោយលោកជំទាវ ជា សិរី បានអញ្ជើញព្យាបាលជំងឺភ្នែក ត្រចៀកជូនបងប្អូនប្រជាពលរដ្ឋទូទាំងស្រុកស្ទោងម្ដងរួចមកហើយ សម្រាប់ពុកម៉ែបងប្អូនដែលមានអាការៈធ្ងន់ធ្ងរគឺបញ្ជូនទៅព្យាបាលនៅឯរាជធានីភ្នំពេញ។

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here