
ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង បានជូនយោបល់ រម្លឹក ដល់ព្រះសង្ឃគ្រប់វត្ត, ប្រុងប្រយ័ត្ន ក្នុងការដុតភ្លើង ធូបទៀន ក្នុងរដូវចូលវស្សា
ស្ទឹងត្រែង៖ ឯកឧត្ថម ប្រធានក្រុមប្រឹក្សា ខេត្តស្ទឹងត្រែង បានរម្លឹកបែបនេះ នៅខណៈ ដែល ឯកឧត្ដម និងក្រុមការងារ រួមទាំងពុទ្ធបរិស័ទ បានទៅប្រគេនទៀន ព្រះវស្សា ជូនព្រះសង្ឈ នៅវត្តបញ្ញាវរ៉ារាម ហៅវត្តស្រែក្រសាំង ក្នុងឃុំស្រែក្រសាំង ស្រុកសៀមបូក កាលពី ថ្ងៃទី០៦ សីហា ឆ្នាំ២០២៣ ។
ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត បានបន្តមានប្រសាសន៍ថា នេះជាយុទ្ធវិធី បង្ការ គ្រោះមហន្តរាយ ដែលបណ្តាលមកពី ភ្លើង ទៀន ធូប ឬចរន្តអគ្គិសនី ជាដើម ព្រោះកន្លងមក នៅរដូវ ចូលព្រះវស្សា ធ្លាប់កើតមានគ្រោះមហន្តរាយនេះ ដែល បណ្តាលមកពីការ ធ្វេសប្រហែស តិចតួចបង្កើត ជាគ្រោះមហន្តរាយធំ បំផ្លាញអស់ទ្រព្យសម្បត្តិ ។
ឯកឧត្តមមានប្រសាសន៍សុំខមាទោស ព្រះចៅអធិការ និងព្រះសង្ឃថា នេះមិនមែនជាការ ប្រៀនប្រដៅអ្វីទេ គ្រាន់តែជាការក្រើនរំឮកបន្ថែម តែប៉ុណ្ណោះ ដើម្បីរួមគ្នា អនុវត្តគោល នយោបាយ ភូមិ -ឃុំមាន សុវត្តិភាព ទាំងអស់គ្នា ហើយព្រះសង្ឈ និងពុទ្ធបរិសទ្ធ នៅតាមបណ្តា វត្ត ក៍មានសេចក្តីសុខ ចម្រើនគ្រប់ទីអារាម។
នៅក្នងឱកាសនោះ ព្រះតេជគុណ ព្រហ្ម រិទ្ធី ពុទ្ធរក្ខិតោ ព្រះចៅអធិការវត្ត បញ្ញាវរ៉ារាម ហៅវត្ត ស្រែក្រសាំង មានថេរៈដីការថា៖ នេះជាដំបូន្មានល្អ បានដាស់តឿនបន្ថែម កុំឱ្យភ្លេចខ្លួន ព្រោះមិនមែន តែព្រះសង្ឈទេ សូម្បីតែ ប្រជាពលរដ្ឋយើង នៅតាមផ្ទះខ្លះ ក៍មិនបានគិតដល់ នៅថ្ងៃសីល ដុតទៀនធូបចោល បង្កឱ្យមានភ្លើងឆេះផ្ទះ សម្បែង ក៍មាន។
ព្រះតេជគុណ ព្រះចៅអធិការ មានថេរៈដីការបន្តថា បុណ្យចូលកាន់ព្រះវស្សា តាមពុទ្ធបញ្ញត្តិ រយៈពេល៣ខែ ចាប់ពីថ្ងៃ ១រោច ខែទុតិយាសាឍ ដល់ថ្ងៃ១៥ កើតខែអាសុច ត្រូវនិងថ្ងៃទី២៩ ខែតុលា ហើយនៅស្រុកសៀមបូក មានវត្តចំនួន១៣ ព្រះសង្ឃជាង៥០អង្គ។
ព្រះអង្គ និងជូយផ្តល់ ឱវាទនេះ ទៅគ្រប់ព្រះសង្ឃនៅតាមបណ្តាវត្តទាំង១៣ ក្នុងស្រុកសៀមបូក គឺព្រះសង្ឃទេ ជាអ្នកប្រតិបត្តិ ចំណែកទៀន គ្រាន់តែជាគ្រឿងលំអរ តែប៉ុណ្ណោះ ដូចនេះដើម្បី ឱ្យមាន ការទទួលខុសត្រូវ និងបញ្ជៀសឱ្យផុត ពីគ្រោះមហន្តរាយ ដែលបណ្តាលពីភ្លើងនេះ យើងត្រូវតែមើលថែ ឱ្យបានហ្មត់ចត់។
ឯកឧត្តមមានប្រសាសន៍បន្ថែមថា៖នេះមិនមែនជាការព្រឿនប្រដៅអ្វីទេ គ្រាន់តែជាការក្រើនរំឮកបន្ថែមដើម្បីយើងរួមគ្នា អនុវត្តគោលនយោបាយភូមិឃុំមានសុវត្តិភាពទាំងអស់គ្នា ហើយព្រះសង្សពុទ្ធបរិសទ្ធនៅតាមបណ្តាវត្ត ក្នុងឱកាសបុណ្យចូលព្រះវស្សា ក៍មានសេចក្តីសុខចម្រើនគ្រប់ៗទីអារាម។
ពិធីប្រគេនទៀនព្រះវស្សានេះ ប្រធានក្រុមប្រឹក្សាខេត្ត ,ក្រុមការងារ និងសប្បុរសជន បានប្រគេន ទៀនព្រះវស្សា១គូរ, សាដកចំនួន៩កញ្ជាប់, អង្ករ១០០គីឡូក្រាម, ត្រីខកំប៉ុង១កេះធំ, ទឹកសុទ្ធ២០យួរ , ទឹកផ្លែឈើ២កេះ, បច្ច័យ ១លាន៦៤ម៉ឺនរៀល ប្រគេនព្រះសង្ឃផងដែរ៕ ដោយ ការិយាល័យ និពន្ធ