២នាក់រងរបួសធ្ងន់ និង១នាក់រងរបួសស្រាល ព្រោះតែអាតូចបុក អាធំ ពេញមួយ ទំហឹង ខ្ទាត ធ្លាក់ពីចិញ្ចើមផ្លូវ ទាំង២

0
36

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

២នាក់រងរបួសធ្ងន់ និង១នាក់រងរបួសស្រាល ព្រោះតែអាតូចបុក អាធំ ពេញមួយ ទំហឹង ខ្ទាត ធ្លាក់ពីចិញ្ចើមផ្លូវ ទាំង២

ខេត្តក្រចេះ/ យ៉ាងហោចណាស់ ក៏មនុស្ស ២នាក់ រងរបួសធ្ងន់ និង១នាក់ទៀត រងរបួសស្រាល ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរមួយ បានកើតឡើង កាលពីវេលាម៉ោង ៨ និង៣០នាទីយប់ ថ្ងៃទី ០៥ ខែសីហា ឆ្នាំ២០២៣ ត្រង់ចំណុចភូមិ ស្ពានចង្គម ឃុំ ទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ (ជាប់ព្រំព្រទល់ស្រុកស្នួល ខេត្តក្រចេះ ។

ប្រភពព័ត៌មាន អ្នកដែលឃើញហេតុការណ៍នេះ បានឱ្យដឹងថា នៅមុនពេល កើតហេតុ ពួកគាត់ ឃើញ រថយន្តខ្នាតធំ ម៉ាកវេអង គ្មានស្លាកលេខ ដឹកដំឡូងមីស្រស់ ចេញពីភូមិសាស្រ្ត ឃុំក្រញ៉ូង សែនជ័យ (ហៅ K.3 ) ឆ្ពោះយកទៅច្រកដូង7ដើម ឋិតនៅក្នុងឃុំដារ ស្រុកមេមុត។
ខណៈនោះ ក៏មានរថយន្ត កាំមារីពណ៌ខ្មៅ១គ្រឿង ពាក់ស្លាកលេខ សៀមរាប 2.A 29 ០4 បើកមកពីមុខ ក្នុងល្បឿនលឿន បញ្ច្រាសទិសគ្នា ពេលមកដល់កន្លែងកើតហេតុ មិនដឹងជាយ៉ាងម៉ិច ទើបរថយន្តកាំម៉ារី រ៉េចង្កូត ទៅឆ្វេងដៃ ចូលគន្លងផ្លូវខាង រថយន្តវេអង ហើយបុកនឹងរថយន្ត វេអង ចំក្រោយកង់មុខបន្តិច ពេញមួយទំហឹង តែម្ដង។
ប្រភពនេះ បានបន្តថា រថយន្តវេអង ដឹកដំឡូងមី បានក្រឡាប់ធ្លាក់ពីលើ ចិញ្ចើមផ្លូវ ទៅខាងស្ដាំដៃ រីឯរថយន្តកាំមារី បានជ្រុលទៅធ្លាក់ ចូលក្នុងប្រឡាយ ខាងឆ្វេង របស់ខ្លួនដែរ ពោលគឺ នៅខាង ក្រោយ រថយន្ត វេអង ប្រមាណ២៥ម៉ែត្រ គឺខ្ទេចខ្ទីគ្មានសល់ ។
សមត្ថកិច្ច បានឱ្យដឹងថា អ្នកបើកបរ រថយន្តកាំមារី ឈ្មោះ អោក សុលឹម ភេទប្រុស អាយុ 42ឆ្នាំ ទីលំនៅ ភូមិ ដួង ឃុំ ឃ្សឹម ស្រុក ស្នួល ខេត្តក្រចេះ និងអ្នកជិះ ជាមួយឈ្មោះ ភី សុខណា ភេទប្រុស នៅភូមិដារ ឃុំជារ រងរបួសធ្ងន់ទាំងពីរនាក់ ត្រូវបានបញ្ជូនទៅ សង្គ្រោះនៅមន្ទីពេទ្យ ខេត្តត្បូងឃ្មុំ ឯអ្នកបើកបរ រថយន្តវេអង រងរបួសស្រាល។
សមត្ថកិច្ចប៉ូលិស កំពុងអនុវត្តន៍ នីតិវីធី៕ ដោយ ការិយាល័យ និពន្ធ

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here