សមត្ថកិច្ចចាប់បានចោរ គាស់ផ្ទះភ្នាក់ងារវេរលុយ(wing)និងផ្ទះមួយ ទៀតឆែកឃើយមានលុយ ,ទូរស័ព្ទ និងសម្ភារៈឧបករណ៍ចោរជាប់ខ្លួន!

0
23

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

សមត្ថកិច្ចចាប់បានចោរ គាស់ផ្ទះភ្នាក់ងារវេរលុយ(wing)និងផ្ទះមួយ ទៀតឆែកឃើយមានលុយ ,ទូរស័ព្ទ និងសម្ភារៈឧបករណ៍ចោរជាប់ខ្លួន!

       (កំពង់ធំ)÷សមត្ថកិច្ចនគរបាលឃុំចំណាក្រោមស្រុក ស្ទោងបានចុះបង្ក្រាបករណីចោរលួច និងឃាត់ខ្លួនជនសង្ស័យបានម្នាក់ភ្លាមៗ បន្ទាប់ពីធ្វើសកម្មភាព កាត់ជញ្ជាំងនិងទ្វារផ្ទះប្រជាពលរដ្ឋជាភ្នាក់ងារវេរលុយ (wing) និងផ្ទះមួយផ្សេងទៀតនៅភូមិព្រះនង្គ័ល ឃុំ ចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ។

សមត្ថកិច្ចបាន រាយការណ៍អោយដឹងថា៖នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ៣.២០នាទី មានករណីចោលមួយក្រុមបាន លួចចូលគាស់ផ្ទះប្រជាពលរដ្ឋបម្រុង លួចទ្រព្យសម្បត្តិផ្សេងៗដែលម្ចាស់ផ្ទះ ឈ្មោះ យូ វិនសង ភេទប្រុស អាយុ ៣៣ឆ្នាំ(ផ្ទះភ្នាក់ងារwing) ត្រូវជនសង្ស័យកាត់ជញ្ជាំងនិងទ្វារ ជាច្រើនកន្លែងតែចូលមិនបាន។
  
    សមត្ថកិច្ចបានបន្តថា៖ ក្រុមចោរដដែលនោះបានបន្ត ទៅលួចគាស់ផ្ទះជនរងគ្រោះឈ្មោះ ព្រិន សុផល ភេទប្រុសអាយុ៤១ឆ្នាំ បាត់បង់លុយ ៧០.០០០រៀល និងទូរស័ព្ទ ចំនួន ០២គ្រឿងម៉ាកvivoចំនួន០១គ្រឿង និងម៉ាក០១ rei me ចំនួន០១គ្រឿង។

ចំពោះជនសង្ស័យ ក្រោយសមត្ថកិច្ចសួរនាំបានបញ្ជាក់ថា មានឈ្មោះ ឈ្មោះ ធុន ធត ភេទប្រុស អាយុ ៣៤ ឆ្នាំ រស់នៅភូមិស្វាយពក ឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប ។
  
    សូមបញ្ជាក់ផងដែរថានៅពេលឃាត់ខ្លួននេះដែរ សមត្ថកិច្ចយើងបានឆែកឆេរនិងដកហូត វត្ថុតាងដូចខាង ក្រោម÷ ១.លុយ៧០.០០០រៀល និងទូរស័ព្ទ ០២គ្រឿង ជារបស់ជនរង គ្រោះឈ្មោះ ព្រិន សុផល។ ២.តួណឺវិសចំនួន ០១ . ៣.កាំបិតបត់ចំនួន០១ ៤.ប្រដាប់កាច់សោរចំនួន០១ ៥.កន្ត្រៃកាត់ដែកចំនួន០១ ៦.កូនសោម៉ូតូ ចំនួន០៥ ៧.កូនសោរក្សៀអក្សរLលេខ៨ចំនួន០១
៨.ផាវគ្រប់បែកចំនួន០៤ ។

៩.ទូរស័ព្ទម៉ាកvivo០១គ្រឿង  លេខ066551711 ១០.ទូរស័ព្ទម៉ាកNoKea វិចពេលចំនួន ០១លេខ 0969350516 ១១.មួកប៉េរ៉េពណ៌ខ្មៅចំនួន០១និងម៉ាស់ពណ៌ខ្មៅ ០១ជារបស់ជនសង្ស័យ ។
   
      ជនសង្ស័យតក្រោយឃាត់ខ្លួននៅកន្លែងកើតហេតុ ហើយសមត្ថកិច្ចបានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកស្ទោង កសាងសំណុំរឿងផ្ដន្ទាទោសតាមច្បាប់។

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here