ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំមន្ត្រីជំនាញចុះធ្វើយុទ្ធនាការចាក់វ៉ាក់សាំងជំងឺសារទឹក ដល់សត្វគោក្របី នៅស្រុកស្ទោង

0
19

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំមន្ត្រីជំនាញចុះធ្វើយុទ្ធនាការចាក់វ៉ាក់សាំងជំងឺសារទឹក ដល់សត្វគោក្របី នៅស្រុកស្ទោង
    
    (កំពង់ធំ)÷ នៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣
ក្រុមការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត ដឹកនាំដោយលោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ និងលោក ចាន់បញ្ញវ័ន្ត ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត រួមទាំងមន្ត្រីជំនាញ និងដោយមានការអញ្ជើញចូលរួមដោយលោក សួគ៌ ប៊ុនធង អភិបាលរងស្រុកស្ទោង ព្រមទាំងមន្ត្រីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក ទទួលបន្ទុកវិស័យសុខភាពសត្វ និងអាជ្ញាធរមូលដ្ឋាន ក៏ដូចជាភ្នាក់ងារសុខភាពសត្វភូមិ បានរៀបចំយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺសាទឹកដល់សត្វគោក្របី ជូនប្រជាកសិករ នៅភូមិដូនល្អ ឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ។

        លោក ចាន់ បញ្ញាវ័ន្ត ប្រធានការិយាល័យផលិតកម្ម និងបសុព្យបាលខេត្ត បានអំពាវនាវដល់កសិករដែលជាម្ចាស់សត្វឱ្យនាំយកសត្វគោក្របីមកចាក់វ៉ាក់សាំងការពារជំងឺឆ្លងផ្សេងៗបន្ថែមទៀតនៅពេលក្រុមការងារថ្នាក់ខេត្តរៀបចំឡើង ការណែនាំពីវិធានការណ៍ ការពារ ទប់ស្កាត់ការឆ្លងជំងឺសត្វ។ ពង្រឹងកិច្ចសហការឱ្យបានល្អប្រសើរ នៅពេលដែលមានសត្វឈឺ ឬងាប់ ក្នុងករណីសង្ស័យត្រូវរាយការណ៍ជាបន្ទាន់ទៅកាន់ភ្នាក់ងារសុខភាពសត្វភូមិ និងអាជ្ញាធរមូលដ្ឋានផ្ទាល់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺសត្វឱ្យបានទាន់ពេលវេលា។

     ទន្ទឹមនឹងនេះផងដែរលោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បានសំណេះសំណាលជាមួយបងប្អូនប្រជាកសិករដែលមានសត្វគោក្របី ដើម្បីចង់ដឹងពីជំងឺមួយចំនួនដែលកំពុងតែរីករាលដាលជាច្រើននៅក្នុងសហគមន៍។ ពិសេសត្រូវតែយកចិត្តទុកដាក់បំផុតចំពោះទីកន្លែងរស់នៅរបស់សត្វគោក្របី សម្អាតទ្រង់ជាប្រចាំ ឱ្យទឹកនិងស្មៅស៊ីគ្រប់គ្រាន់ ប្រសិនសង្ស័យថាសត្វគោក្របី មានជំងឺសូមផ្ដល់ដំណឹងដល់អាជ្ញាធរមូលដ្ឋានជាបន្ទាន់ កុំឱ្យជំងឺនោះរីករាលដាលទៅសត្វដទៃទៀត។
    
        លោក ប៉ែន វណ្ណរិទ្ធ បានបញ្ជាក់បន្ថែមទៀតថា ជាលទ្ធផលក្រុមការងារសម្រេចបាន ក្នុងការចាក់វ៉ាក់សាំងការពារជំងឺសារទឹកដល់ក្របីចំនួន៣៥០ ក្បាល(គោ២០ក្បាល) និងបានផ្តល់ជូននូវវ៉ាក់សាំងសាទឹក៤.០០០កម្រិត FMD ២.០០០កម្រិត និងថ្នាំព្យាបាលមួយចំនួន ដល់មន្ត្រីកសិកម្មស្រុក និងភ្នាក់ងារសុខភាពសត្វភូមិ សម្រាប់ជួយចុះអន្តរាគមន៍ ជូនកសិករក្នុងមូលដ្ឋានរបស់គាត់ ក្នុងករណីជំងឺនោះផ្ទុះឡើងនៅក្នុងសហគមន៍។

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here