លោក ជិន ហ៉ីន ជាប្រធានគណបក្សប្រជាជនកម្ពុជាឃុំសាលាវិស័យសូមគោរពថ្លែងអំណរគុណដោយស្មោះចំពោះប្រជាពលរដ្ឋក្នុងឃុំសាលាវិស័យទាំងអស់ដែលបានអញ្ជើញទៅបោះឆ្នោតជាង៧.៥០២នាក់ ស្មើនឹងជាង៨៤ .៥១% បានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាយ៉ាងច្រើនលើសលប់

0
48

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

    (កំពង់ធំ)÷នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣
  លោក ជិន ហ៉ីនសូមសម្ដែងនូវការគោរព និងអរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាពលរដ្ឋទូទាំងឃុំសាលាវិស័យ ដែលជឿជាក់លើកម្ពុជា លើរាជរដ្ឋាភិបាល និងលើគណបក្សប្រជាជនកម្ពុជា ដែលបានអញ្ជើញទៅបោះឆ្នោត ស្មើនឹងជាង៧៩.៦៥% និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាទទួលបានលទ្ធផលឈ្នះភ្លូកទឹកភ្លូកដី។

    លោក ជិន ហ៉ីន បានបង្ហាញលទ្ធផលនេះបញ្ជាក់ឱ្យឃើញថា ប្រជាពលរដ្ឋខ្មែរកាន់តែមានភាពចាស់ទុំខាងនយោបាយ ពោលគឺបានគោរពយ៉ាងគត់មុតនូវគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដែលចែងដោយរដ្ឋធម្មនុញ្ញ។ លើសពីនេះ ប្រជាពលរដ្ឋយល់កាន់តែច្បាស់អំពីសារៈសំខាន់នៃការបោះឆ្នោត និងបានអនុវត្តសិទ្ធិមួយនេះតាមឆន្ទៈត្រឹមត្រូវ មិនលុះតាមការញុះញង់របស់អ្នកនយោបាយមួយអន្លើ ដែលធ្វើខុសច្បាប់ឱ្យគូសបំផ្លាញសន្លឹកឆ្នោតចោល ក្នុងចេតនាទុច្ចរិតបំផ្លាញការបោះឆ្នោតនៅកម្ពុជា។

  លោក ជិន ហ៉ីន ជាប្រធានគណបក្សប្រជាជនកម្ពុជាឃុំសាលាវិស័យ នេះបង្ហាញអំពីស្មារតីសាមគ្គីរួបរួមរបស់ប្រជាពលរដ្ឋដែលស្រឡាញ់គណបក្សប្រជាជនកម្ពុជាផងដែរ ដូច្នេះ យើងបន្តកៀកស្មាស្រាក់ដៃគ្នាទាំងរដ្ឋនិងរាស្ត្រ ទាំងបក្សនិងម្ចាស់ឆ្នោត ដើម្បីនាំនាវាកម្ពុជាលើផ្លូវសន្តិភាព ឆ្ពោះទៅកំណែទម្រង់ជាបន្តបន្ទាប់ដើរឱ្យទាន់ពិភពលោកនាយុគ្គសម័យសង្គមឌីជីថល បម្រើឱ្យជីវភាពប្រជាពលរដ្ឋកាន់តែធូរធារសំបូរសប្បាយរុងរឿងព្រមៗគ្នា។

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here