ឯកឧត្តម ថា យ៉ាវ ដឹកនាំក្បួនឃោសនាបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនិតីកាលទី៧ នៅស្រុកស្ទោង ខេត្តកំពង់ធំ

0
17

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

ឯកឧត្តម ថា យ៉ាវ ដឹកនាំក្បួនឃោសនាបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនិតីកាលទី៧ នៅស្រុកស្ទោង ខេត្តកំពង់ធំ

       (កំពង់ធំ)÷ នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ នេះ ឯកឧត្តម ថា យ៉ាវ ជាប្រធានក្រុមការងារគណបក្ស ប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានស្រុកស្ទោង បានអញ្ជើញជាអធិបតីក្នុងពីធីបិទបញ្ចប់យុទ្ធនាការឃោសនា បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ដែលមានសមាជិក សមាជិកា ឃោសនិក ចូលរួមប្រមាណជិត៨.០០០នាក់ មកពីឃុំចំនួន១២ ក្នុងស្រុកស្ទោង ដែលបានដង្ហែរក្បួនចេញ ពីបណ្ដាឃុំនានាមកជួបជុំនៅ”ចម្ការតាខ្នា” របស់ក្រុមហ៊ុន លីម ប៊ុណ្ណា ស្ថិតនៅក្នុងភូមិកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ។
 
      ថ្លែងនៅក្នុងមុខបងប្អូនប្រជាពលរដ្ឋ សមាជិកសមាជិកា ឃោសនិក ម្ចាស់ឆ្នោត ឯកឧត្តមបានឱ្យដឹងថា ការបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ នៅក្នុងស្រុកស្ទោង ខេត្តកំពង់ធំ នៅពេលនេះ គណបក្សប្រជាជនកម្ពុជា បានប្រកាសចេញនូវគោលការណ៍ពិសេសៗ  ដែលទាក់ទងទៅនឹងគោលនយោបាយសំខាន់ៗរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបន្តដឹកនាំអភិវឌ្ឍន៍កម្ពុជាឱ្យកាន់តែរីកចម្រើនបន្តទៀតនាពេលខាងមុខ។
   
     ជាមួយគ្នានេះឯកឧត្តមប្រធានក្រុមការងារគណបក្ស ប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានស្រុកស្ទោងបានបន្ថែមថា ទាំងនេះគឺជាសមិទ្ធផលនៃសុខសន្តិភាព ដែលគណបក្សប្រជាជនកម្ពុជា បានបង្កើតឡើង ផ្ដល់ជូនដល់បងប្អូនប្រជាពលរដ្ឋខ្មែរក៏ដូចជាប្រទេសជាតិកម្ពុជាយើងទាំងមូលក្នុងការ ឈានទៅដល់ការអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការរីកចម្រើនលើគ្រប់វិស័យ ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។
 
       ជាមួយគ្នានេះដែរឯកឧត្តម ថា យ៉ាវ ជាប្រធានក្រុមការងារគណបក្ស ប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានស្រុកស្ទោង ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមការងារចុះជួយគ្រប់មូលដ្ឋានក្នុងឃុំទាំងអស់ក្នុងស្រុកស្ទោង ក៏ដូចជាសមាជិក សមាជិកាឃោសនឹក នៅតាមបណ្ដាឃុំនានា ដែលបានធ្វើយុទ្ធនាការយ៉ាងសកម្ម ដើម្បីឈានទៅរកជោគជ័យដ៏ពិតប្រាកដជូនគណបក្សប្រជាជនកម្ពុជាក្នុងព្រឹត្តិការបោះឆ្នោតនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។ ការធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោតនៅក្នុងពេលនេះគឺដើម្បីឲ្យគណបក្សប្រជាជនកម្ពុជាទទួលបានជ័យជំនះដ៏ត្រចះត្រចង់នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ ក៏ដូចជាការគាំទ្រសម្ដេចអគ្គមហាសេនាបតី តេជោហ៊ុន សែន ក្នុងការបន្តដឹកនាំប្រទេសជាតិក្នុងនាមជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេនផងដែរ។ គណបក្សប្រជាជនកម្ពុជាឈ្មះឆ្នោត “គឺប្រជាជនកម្ពុជាទាំងមូលជាអ្នកឈ្នះឆ្នោតដូចគ្នា” លើសពីនេះក៍មានការសង្ឃឹមជឿជាក់យ៉ាងមុតមាំថាសមាជិក សមាជិកាម្នាក់ របស់គណបក្សប្រជាជនកម្ពុជាគឺជាម្ចាស់សំឡេងឆ្នោតមួយសន្លឹកសម្រាប់គាំទ្រគណបក្សប្រជាជនកម្ពុជាឲ្យបានឈ្នះក្នុងការបោះឆ្នោតនាពេលខាងមុខ។
 
      ជាចុងបញ្ចប់ឯកឧត្តម ថា យ៉ាវ ក៏បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋគ្រប់មូលដ្ឋានស្រុកស្ទោង សូមអញ្ជើញត្រៀមឯកសារពាក់ព័ន្ធ និងចេញទៅបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខឲ្យបានគ្រប់ៗគ្នា។

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here