ឯកឧត្ដម ជា ចាន់តូ ប្រាប់​​អាជីវករក្នុងផ្សារស្ទឹងសែន ពី​របៀប​​គូស​សន្លឹក​ឆ្នោត​ឱ្យ​បាន​ត្រឹមត្រូវ និងរក្សា​គោលជំហរ​ អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​​​កកម្ពុជា១នាក់ រាប់​ជា​សន្លឹក​ឆ្នោត​បាន​ការ​១សន្លឹក

0
21

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

ឯកឧត្ដម ជា ចាន់តូ ប្រាប់​​អាជីវករក្នុងផ្សារស្ទឹងសែន ពី​របៀប​​គូស​សន្លឹក​ឆ្នោត​ឱ្យ​បាន​ត្រឹមត្រូវ និងរក្សា​គោលជំហរ​ អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​​​កកម្ពុជា១នាក់ រាប់​ជា​សន្លឹក​ឆ្នោត​បាន​ការ​១សន្លឹក

     (កំពង់ធំ)÷ ឯកឧត្តម ជា ចាន់តូ សមាជិកអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តកំពង់ធំ    អមដំណើរដោយឯកឧត្តម ងួន រតនៈ ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ បាន​ពន្យល់​ប្រាប់​បងប្អូន​​អាជីវករ​​ ពី​របៀប​​​គូស​សន្លឹក​ឆ្នោត​ឱ្យ​បាន​ត្រឹមត្រូវ​​ ​ដោយ​មាន​ការ​ប្រុងប្រយ័ត្ន​ ​បេី​មាន​ការ​ខូចខាតត្រូវ​​សុំ​ផ្លាស់ប្ដូរ​​យក​​សន្លឹក​ឆ្នោត​ថ្មី​​ភ្លាមៗ​ គឺ​ត្រូវ​គូស​ឱ្យ​ចំ​ក្នុង​ប្រអប់​បួន​ជ្រុង​​ ធ្វើ​យ៉ាងណា​កុំ​ឱ្យ​គូស​​​លយ​ចេញ​ក្រៅ​ ពោលគឺ​ត្រូវ​រក្សា​គោលជំហរ​ អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​​​ម្នាក់​ រាប់​ជា​សន្លឹក​ឆ្នោត​បាន​កាការ១សន្លឹក។
    
     ការ​ថ្លែង​បែប​នេះ​ក្នុង​ឱកាស​ឯកឧត្តម ជា ចាន់តូ ចុះ​សួរសុខទុក្ខ​ និងសំណេះសំណាលជាមួយបងប្អូន​អាជីវករក្នុងផ្សារស្ទឹងសែន ស្ថិតនៅសង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី​២០ ខែកក្កដា​ ឆ្នាំ​២០២៣​។

      ឯកឧត្តមជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តកំពង់ធំ  ថ្លែងអំណរគុណ​ចំពោះ​​បងប្អូន​អាជីវករ និងប្រជាពលរដ្ឋ​ទាំងអស់​ តែងតែផ្តល់យុត្តិធម៌ និង​បាន​គាំទ្រជឿជាក់​ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា​នាពេលកន្លងមក​​ ព្រមទាំង​បាន​​ប្តេជ្ញា​ចូលរួមបោះឆ្នោត​ជ្រេីសតាំង​តំណាង​រាស្ត្រ​អាណត្តិ​ទី​៧​ នៅថ្ងៃទី២៣​ ខែកក្កដា​ ឆ្នាំ​២០២៣​ ខាងមុខនេះ​។ ពិសេសប្ដេជ្ញាគាំទ្រ បេក្ខភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៅអាណត្តិនេះ និង អាណត្តិបន្តបន្ទាប់ និងប្តេជ្ញាគាំទ្របេក្ខភាព ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្ត្រី​ សម្រាប់ពេលអនាគត​សម្រាប់ដឹកនាំប្រទេសជាតិឲ្យមានការរីកចម្រើនលើគ្រប់វិស័យ។
     
        ឯកឧត្តម ជា ចាន់តូ នានលើកទឹកចិត្តដល់សមាជិកសមាជិកាគណបក្ស និងប្រជាពលរដ្ឋទាំងអស់ មេត្តាអញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ នៅលើសន្លឹកឆ្នោត នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ឱ្យបានគ្រប់ៗគ្នាកុំបីខានឡើយ ព្រោះមានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលនាំមកនូវសន្តិភាព ព្រមទាំងមានការអភិវឌ្ឍប្រទេសជាតិ មានការរីកចម្រើនរុងរឿងលើគ្រប់វិស័យបន្តទៅទៀត។

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here