ក្រុមអាជីវករ នៅក្រោមដើមស្រល់ផ្សារក្រោម ខេត្តកំពង់ឆ្នាំងបង្ហាញឆន្ទ: ថា បន្តតស៊ូមតិ នៅថ្ងៃទី២០ ជាថ្ងៃអវសាន្ត នៃការរុះរើតូប បញ្ឈប់ការលក់ដូរ , មហាជនថានឹងផ្ទុះការប្រមូលផ្ដុំមនុស្ស

0
332

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

កំពង់ឆ្នាំង៖ មហាជនកំពុងរង់ចាំមើល និងគិតថា នៅទី២០ ខែមករា ឆ្នាំ២០២១នេះ នឹងអាចផ្ទុះការ តវ៉ាឡាំប៉ា ដោយអហឹង្សា មួយនឹងកើតឡើង ពីក្រុមអាជីវករលក់ដូរ នៅក្រោមដើមស្រល់ផ្សារក្រោម ខេត្តកំពង់ឆ្នាំង ព្រោះជាថ្ងៃអវសាន្ត ដែលរដ្ឋបាលក្រុង និងខេត្តកំពង់ឆ្នាំង កំណត់ចុះរុះរើតូប ក្រុមអាជីវករផ្សារនោះ បញ្ឈប់ការលក់ដូរ ទាំងស្រុងតែម្ដង។
យោងតាមមន្ត្រីរដ្ឋបាលក្រុងកំពង់ឆ្នាំង ម្នាក់ បាននិយាយឲ្យដឹងថា នេះ មិនមែនលើកទីមួយ ដែលរដ្ឋបាលក្រុង ក៏ដូចជារដ្ឋបាលខេត្ត បានកំណត់ ឲ្យក្រុមអាជីវករ លក់ដូរនៅផ្សារនោះ រុះរើតូប បញ្ឈប់ការលក់ដូរនោះទេ គឺរដ្ឋបាលក្រុង និងខេត្តបានរៀបចំ ឲ្យពួកគាត់ទៅលក់ ដូរ នៅផ្សារថ្មីនៅភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ប៉ុន្តែពួកគាត់សុំពន្យាពេល រហូតមកទល់ពេល នេះ ។
មន្ត្រីនោះ បានបន្តថា ការលក់ដូរ នៅទីនេះ គឺមិនមែនទីផ្សារផ្លូវការណ៍នោះទេ គឺលក់ដូរតាម ផ្លូវសាធារណៈ ដែលធ្វើឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់ និងសោភ័ណទីក្រុងយ៉ាងខ្លាំង នាពេលកន្លងមក ។
នៅរសៀល ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ ក្រុមអាជីវករ ផ្សារនោះ បានទូរស័ព្ទមកប្រាប់អ្នក សារព័ត៌មានថា ពួកគាត់ទើបចេញ ពីសាលាក្រុងកំពង់ឆ្នាំង ដើម្បីទៅសំណូមពរ សុំរដ្ឋបាល ក្រុង ជួយពន្យាពេលឲ្យពួកគាត់ យ៉ាងហោចណាស់ បាន៧ ទៅ៨ខែទៀត ដើម្បីឲ្យពួកគាត់ មានលទ្ធភាព រុះរើតូបលក់ដូរ ទៅលក់ដូរនៅកន្លែងថ្មី និងកន្លែងដែលរដ្ឋបានកំណត់។
ក្រុមអាជីវករទាំងនោះ បានបន្តថា មិនមែនពួកគាត់សុំពន្យាពេល គ្មានទីបញ្ចប់នោះទេ ប៉ុន្តែ ការសុំពន្យាពេលលើកមុននោះ គឺសុំឲ្យកន្លែង ដែលត្រូវទៅលក់ថ្មី ដែលរដ្ឋកំពុងចាក់អាចម៍ដី រៀបចំនោះ គឺដំណើរការ រួចរាល់សិន តែរហូតមកដល់ពេលនេះ កន្លែងនោះ ក៏នៅមិនទាន់ចាក់ដីរួចដែរ ឯមួយរយៈ នៃការពន្យាពេលកន្លងមកនេះ គឺជម្ងឺកូវិតបានវាយលុកពេញ១ឆ្នាំ ដែលធ្វើឲ្យពួកគាត់លក់ដូរ លែងដាច់ ស្ទើរដាច់បាយគ្រប់គ្នា បានធ្វើឲ្យជីវភាពពួកគាត់ ចុះដុនដាប។
ហេតុនេះ ទើបពួកគាត់ បន្តសំណូមពរ សុំឲ្យរដ្ឋបាលក្រុង និងខេត្តកំពង់ឆ្នាំង មេត្តាពន្យា ពេល ឲ្យពួកគាត់ យ៉ាងហោចណាស់ បាន ៧ ទៅខែ៨ ទៀត ដើម្បីឲ្យពួកគាត់លទ្ធភាព រុះរើតូប ទៅលក់ ដូរនៅកន្លែងថ្មី ប៉ុន្តែលោកអភិបាលក្រុង តប ថា ខាងខេត្ត គេអត់ព្រម។
ក្រុមអាជីវករទាំងនោះ បានបង្ហាញឆន្ទៈថា ទោះជាយ៉ាងនេះក្ដី នៅ ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ជាថ្ងៃកំណត់នេះ ពួកគាត់ក៏ត្រៀម តស៊ូ មតិ ទៅគណៈកម្មាធិការ រៀបចំ ដែលចុះមកអនុវត្តន៍ និងបន្តសំណូមពរ ទៅស្ថាប័នរដ្ឋសភា ព្រឹទ្ធសភា និងស្ថាប័នពាក់ព័ន្ធដ៏ទៃទៀតផង ដែរ។
ចំណែកទស្សនៈមហាជន រំពឹងថា ប្រសិនបើក្រុមអាជីវករ ផុសផុល ក្នុងការតស៊ូមតិ តវ៉ា នៅថ្ងៃទី២០មែននោះ ការប្រមូលផ្ដុំមនុស្សនឹងផ្ដើមឡើង ហើយនឹងអាចប្រឈមមុខនឹងកងកម្លាំងចម្រុះ របស់ខេត្ត ជាពិសេស បទបញ្ជាររាជរដ្ឋបាល ក្នុងការទប់ស្កាត់ ការប្រមូលផ្ដុំមនុស្ស ដើម្បី បញ្ចៀសការ រីករាលដាល នៃជម្ងឺកូវី៩៩៕

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here