ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវបេតុងអាមេ១ខ្សែ​ ​មានប្រវែង២.៨៨៨ម៉ែត្រ​ ​ទទឹង៦ម៉ែត្រ​ ស្ថិតក្នុងឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក

0
23

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវបេតុងអាមេ១ខ្សែ​ ​មានប្រវែង២.៨៨៨ម៉ែត្រ​ ​ទទឹង៦ម៉ែត្រ​ ស្ថិតក្នុងឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក
    
     (កំពង់ធំ)÷ នៅព្រឹកថ្ងៃ​ទី​១៨ ​ខែខែកក្កដា ​ឆ្នាំ​២​០​២​៣​ លោក វណ្ណៈ សោភានិត ​អភិបាល​ស្រុកប្រាសាទបល្ល័ង្ក និងក្រុមការងារថ្នាក់ស្រុក/ឃុំ បានអញ្ជើញ​សម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវបេតុងអាមេ១ខ្សែ​ ​មានប្រវែង២.៨៨៨ម៉ែត្រ​ ​ទទឹង៦ម៉ែត្រ​ ស្ថិតក្នុងឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក​។​

      លោក ជិន ហ៉ីន ប្រធានក្រុមប្រឹក្សាឃុំសាលាវិស័យ ​បានធ្វើរបាយការណ៏គូសបញ្ជាក់ថា
ផ្លូវបេតុងអាមេ១ខ្សែ​ត្រូវសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការនាពេលនេះ ​មាន​ប្រវែង​ ​២៨៨៨ម៉ែត្រ​ ​ទទឹង៦ម៉ែត្រ​ ​ក​ម្រាស់​១​៥​សង់ទីម៉ែត្រ​ ស្ថិតនៅចន្លោះភូមិបុស្សវែង ភូមិត្រពាំងក្រោល និងភូមិត្រពាំងផ្លៀក ព្រមទាំងមានដាក់ភ្លើងសូឡាបំភ្លឺអមសងខាងដងផ្លូវ និងរំលេចទៅដោយទង់ជាតិព្រះរាជាណាចក្រកម្ពុជា ទង់ជាតិសាសនា និងទង់ជាតិព្រះមហាក្សត្រ ​ ​អម​សងខាងផ្លូវ​ផង​ដែរ​។​

    ​លោក វណ្ណៈ សោភានិត  ​មានប្រសាសន៍ថា​ ក្រោមការដឹកនាំដ៏ឈ្លាសវ័យរបស់សម្ដេច​តេជោ ​ហ៊ុន​ ​សែន​ ​ជា​ប្រមុខ​ដឹកនាំ​តែងតែ​យកចិត្តទុកដាក់​គិតគូរ​ពី​សុខទុក្ខ​ប្រជាពលរដ្ឋ​ ​គ្រប់ពេល​វេលា​និង​គ្រប់​ទីកន្លែងគឺ មានផ្លូវ ទឹក ភ្លើង និងប្រព័ន្ធធារាសាស្ត្រនៅក្នុងមូលដ្ឋាន។​ជាក់ស្ដែង​ផ្លូវ​បេបេតុង១ខ្សែ​នេះ​ ​និង​ចូល​រួមចំណែក​យ៉ាងសំខាន់​ក្នុង​ការ​លើក​ក​ម្ពស់​សេដ្ឋកិច្ច​ ​ជីវភាពរស់នៅ​ប្រជាពលរដ្ឋ​ ​ងាយស្រួល​ក្នុង​ការធ្វើដំណើរ​ប្រចាំថ្ងៃ​ ​មាន​សុវត្ថិភាព​ក្នុង​ចរាចរណ៍​ឆ្លងកាត់​ ​ងាយស្រួល​ក្នុង​ ​ប្រកបរបរ​លក់ដូរ​ ​ចំណេញពេលវេលា​និង​ថវិកា​ ព្រមទាំងមានសុវត្ថិភាពធ្វើចរាចរណ៍ពេលថ្ងៃ និងពេកយប់ផងដែរ។​ ​
   
លោកអភិបាល​ស្រុកបន្ត​ថា​ ​ថ្នាក់ដឹកនាំនឹង​ខិតខំ​ក្នុង​ការ​ ​កែ​លម្អ​ ​អភិវឌ្ឍហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​ផ្សេងៗ​ ​ជា​បន្ត​ប​ន្ទាប់់​បន្ថែម​ទៀត​ ​ដើម្បីអភិវឌ្ឍនៅក្នុងសហគមន៍ឱ្យមានការរីកចម្រើន ដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ ​។​

       ចុងក្រោយលោកអភិបាលស្រុកបានផ្តាំផ្ញើដល់​ប្រជាពលរដ្ឋ​ ​ត្រូវ​ចូលរួម​ថែរក្សា​ផ្លូវ​បេតុង​១​ខ្សែនេះ​ ​ដើម្បី​ប្រើប្រាស់​ជា​ប្រយោជន៍​រួម​ ​ប្រកបដោយ​ភាព​យូរអង្វែង​ ​និង​ត្រូវ​រៀបចំ​បរិវេណ​ពី​ចិញ្ចើម​ផ្លូវ​មកកាន់​មុខ​ផ្ទះឱ្យបាន​ស្អាត​ ​មាន​អនាម័យ​ និងចូលរួមដាំកូនឈើអមសងខាងផ្លូវបេតុងនេះ ឱ្យមានភាពស្រស់បំព្រងនៅ​ក្នុងសហគមន៍។​ ជាពិសេសសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលគ្រប់អាយុទៅបោះឆ្នោតសូមអញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ នេះឱ្យបានគ្រប់ៗគ្នា។

        ជាមួយគ្នា​នោះ​ដែរ​ ​ប្រជាពលរដ្ឋ​ទាំងអស់​ បានសម្ដែង​នូវ​ភាព​សប្បាយរីករាយ​យ៉ាង​ក្រៃលែង​ ​ចំពោះ​ការ​ទទួល​បាន​ផ្លូវ​បេតបេតុ្មថ្មី១ខ្សែ​នេះ​ ​និង​ថ្លែង​អំណរគុណ​ចំពោះ​ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ​ ​ដែល​បាន​យកចិត្តទុកដាក់​ដោះស្រាយ​សំណូមពរ​របស់​ពួកគាត់​ ​ព្រមទាំង​ថ្លែង​អំណរគុណ​ដល់​សម្ដេច​តេជោ ​ហ៊ុន​ ​សែន​ ​ដែល​បាន​ស្វែងរក​សន្តិភាព​ ​និង​សូមជូនពរ​ទេវតា​តាម​ថែរក្សា​សម្ដេច​តេជោ ​ហ៊ុន​ ​សែន​ ​ឱ្យទទួល​បាន​នូវ​សុខភាព​ល្អ​ ​បន្ត​ដឹកនាំ​ប្ប្រទេឱ្យមានការ​រីក​ចម្រើន​បន្ត​ទៅមុខ​ទៀត​។


គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here