អភិបាលខេត្តកំពង់ធំ អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពផ្លូវបេតុងថ្មី នៅសង្កាត់ចំនួន២ក្នុងក្រុងស្ទឹងសែន

0
50

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

អភិបាលខេត្តកំពង់ធំ អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពផ្លូវបេតុងថ្មី នៅសង្កាត់ចំនួន២ក្នុងក្រុងស្ទឹងសែន

(កំពង់ធំ)៖ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងសហការី នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ អញ្ជើញធ្វើការត្រួតពិនិត្យវឌ្ឍនភាពផ្លូវបេតុងថ្មី នៅសង្កាត់ព្រៃតាហ៊ូ និងសង្កាត់អាចារ្យលាក់ ក្នុងក្រុងស្ទឹងសែន ខណៈដែលផ្លូវជាច្រើនខ្សែរត្រូវបានស្ថាបនារួចរាល់ និងបានដាក់អោយប្រើប្រាស់ជាផ្លូវការណ៍។

ឯកឧត្តម ងួន រតនៈ មានប្រសាសន៍ថា ផ្លូវបេតុងជាច្រើនខ្សែរដែលបានសាងសង់រួចកាលពីពេលថ្មីៗនេះ គឺដើម្បីឆ្លើយតបទៅនឹងតម្រូវការក៏ដូចជាសំណូមពររបស់ប្រជាពលរដ្ឋ ដោយកន្លងមកគុណភាពផ្លូវមានការថមថយបណ្ដាលអោយមានការខូចខាត ប៉ះពាល់ដល់ការធ្វើដំណើរ និងការរស់នៅប្រចាំថ្ងៃ។

ឯកឧត្តម បន្តថាផ្លូវដែលស្ថាបនាថ្មីទាំងអស់នេះ នឹងសម្រួលដល់ការធ្វើដំណើរ ធានាបាននូវសុខសន្តិភាព ងាយស្រួលក្នុងការទៅចូលរួមឆ្នោតជ្រើសតាំងតំណាងរាស្ត្រនិតិការទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆាប់ៗខាងមុខនេះ។

ឯកឧត្តម ងួន រតនៈ ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់អាជីករ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ហើយពួកគាត់ធ្វើការអបអរសាទរ និងសប្បាយរីករាយចំពោះថ្នាក់ដឹកនាំខេត្តគ្រប់ជាន់ថ្នាក់ ដែលតែងតែយកចិត្តទុកដាក់ គិតគូរពីតម្រូវការរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

ប្រជាពលរដ្ឋ និងអាជីវករ ក្នុងសង្កាត់អាចារ្យលាក់ និង សង្កាត់ព្រៃតាហ៊ូទាំងអស់សម្ដែងនូវការ ថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែនជាប្រមុខដឹកនាំដ៏ឆ្នើម ហើយពួកគាត់ប្ដេជ្ញាចិត្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី១៨នៅលើសន្លឹកឆ្នោត ដើម្បីថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានភាពរើកចំរើនជាបន្តទៀត។

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here