គ្រឿងចក្រឈូសឆាយដីព្រៃលិចទឹក កាយធ្វេីប្រព័ន្ធប្រឡាយនៅតំបន់២រំលោភលេីសច្បាប់អនុញ្ញាត តេីជំនាញរដ្ឋបាលជលផលស្រុកស្ទោងលោកគន់ ចាន់សុីហា និងលោកអភិបាលស្រុកស្ទោងបានដឹងដែរឬទេ…!

0
45

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

គ្រឿងចក្រឈូសឆាយដីព្រៃលិចទឹក កាយធ្វេីប្រព័ន្ធប្រឡាយនៅតំបន់២រំលោភលេីសច្បាប់អនុញ្ញាត តេីជំនាញរដ្ឋបាលជលផលស្រុកស្ទោងលោកគន់ ចាន់សុីហា និងលោកអភិបាលស្រុកស្ទោងបានដឹងដែរឬទេ…!

ខេត្តកំពុងធំ៖ មានសេចក្តីរាយការណ៍ពីប្រជាសហគមន៍នេសាទនិងបណ្តាញសារព័ត៌មាននានាបានឲ្យដឹង នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ ចំណុចភូមិស្វាយអៀរ ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ មានគ្រឿងចក្រចំនួន១គ្រឿងចូលឈូសឆាយកាយប្រឡាយហ៊ុំព័ទ្ធក្នុងតំបន់២ (ដីព្រៃលិចទឹក)ដែលបាននិងកំពុងរំលោភបំពានទៅនិងសេចក្តីជូនដំណឹងលេខ២៦២២/២៣សជណ ចុះថ្ងៃទី៣០ ខែមិនាឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តកំពង់ធំស្តីពីការអនុញ្ញាតឲ្យឈ្មោះធត ថែ ជួសជុលទំនប់អាងទឹកស្តារប្រឡាយ ជួសជុលប្រឡាយទឹក លេីកភ្លឺស្រែនិងជួសជុលផ្លូវតំបន់២ដែលស្ថិតក្នុងភូមិសាស្រ្តឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ។

ក្រោយពីក្រុមការងារសារព័ត៌មានយេីងទទួលបានលិខិតជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ធំរួចហេីយ នេះបេីយោងតាមការចុះយកព័ត៌មានជាក់ស្តែងរបស់ក្រុមការងារព័ត៌មានយេីងពិនិត្យឃេីញថា ឈ្មោះធត ថែ មានច្បាប់អនុញ្ញាតត្រឹមត្រូវមែន តែច្បាប់អនុញ្ញាតិដែលចេញដោយរដ្ឋបាលខេត្តកំពង់ធំគឺឯកភាពឲ្យស្តារប្រឡាយចាស់ ជួសជុលប្រឡាយទឹកចាស់ និងជួសជុលផ្លូវចាស់ដែលមានស្រាប់ តែក្នុងខណ:នេះឈ្មោះ(ធតថែ)បាននិងកំពុងជីកប្រឡាយថ្មីហ៊ុំព័ន្ធយកដីព្រៃលិចទឹកក្នុងតំបន់២ ស្ថិតនៅចុះណុចដូចខាងលេី ដែលជាដីហាមឃាត់គ្រប់គ្រងដោយរដ្ឋទៅវិញ តេីលោកគន់ ចាន់សីហា នាយសង្កាត់រដ្ឋបាលជលផលស្រុកស្ទោងបានចុះពិនិត្យមេីលជាក់ស្តែងហេីយឬនៅ? ឬមួយដឹងដែរតែធ្វេីមិនដឹងមិនឮមែនទេ?

ប្រជាពលរដ្ឋសូមសំណូមដល់ឯកឧត្តមងួន រតន: អភិបាលនៃគណ:អភិបាលខេត្តកំពង់ធំមេត្តាចាត់មន្ត្រីជំនាញក្រោមឱវា៉តចុះពិនិត្យជាក់ស្តែងផងទាន កុំឲ្យឈ្មោះ(ធត ថែ)បំពាននិងច្បាប់អនុញ្ញាត របៀបត្រីងៀតឆ្លៀតពងឬហៅថារបៀបកន្លេលធំបន្លំដេកដែលឈ្មោះ(ធត ថែ)កំពុងប្រព្រឹត្តខុសទាំងស្រុងនាពេលនេះ៕

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here