លោក ព្រាប មុនី ចៅសង្កាត់ ព្រែកលៀប រាធានីភ្នំពេញ បានគ្រើន រំលឹកដល់ពលរដ្ឋ ឲ្យចូលរួមបង្ការ និងការពារ ការរីករាលដាល នៃជំងឺកូវីដ១៩

0
537

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

រាជធានីភ្នំពេញ÷ លោក ព្រាប មុនី ចៅសង្កាត់ ព្រែកលៀប រាជធានីភ្នំពេញ បានគ្រើនរំលឹកដល់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ឲ្យចូលរួមបង្ការ និងការពារ ការរីករាលដាល នៃជំងឺកូវីដ១៩ តាមវិធានការរបស់ក្រសួង សុខាភិបាល ជាពិសេស អនុវត្តន៍ នូវពាក្យស្លោក ៣ការពារ និង៣កុំ ។

លោកចៅសង្កាត់ មានប្រសាសន៍បែបនេះ នៅក្នុងពិធី សំណេះ សំណាល និងនាំអំណោយ របស់ ឯកឧត្ដម អ៊ុ សារឹទ្ធ ប្រធានក្រុមការងារចុះជួយ ខណ្ឌជ្រោយចង្វារ ជូនដល់ប្រជាពលរដ្ឋ៧០ គ្រួសារ នៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃពុធ ទី២៨ ខែកក្កដា ឆ្នាំ២០២១ ម្សិលម៉ិញនេះ។

អំណោយទាំងនេះ ក្នុង១គ្រួសារ ទទួលបាន អង្ករ ១០គ.ក , មី ១កេសតូច , ទឹកត្រី ៣ ដប និងម៉ាស់ ១ប្រអប់ ។

នៅក្នុងឱកាសនោះ លោក ព្រាប មុនី ប្រធានគណបក្ស ប្រជាជនកម្ពុជា សង្កាត់ព្រែកលៀប បាននាំការផ្តាំផ្ញេី របស់ឯកឧត្ដម អ៊ុ សារឹទ្ធ ប្រធានក្រុមការងារ ចុះជួយខណ្ឌជ្រោយចង្វារ ដល់ សមាជិក សមាជិកាបក្ស ក៏ដូចជាប្រជាពលរដ្ឋ នៅសង្កាត់ព្រែកលៀបទាំងអស់ ឲ្យថែទាំសុខភាពជាចំបង ព្រមទាំងចូលរួមបង្ការ និងការពារ ការ រីករាលដាលនៃជំងឺ កូវីដ១៩ និងចូលរួមការពារ និងថែរក្សាសន្តិភាព សង្គម ទាំងអស់គ្នា។

លោក ព្រាប មុនី បានរំលឹកថា សន្តិភាព ដែលយើងទទួលបាន មកដល់សព្វថ្ងៃនេះ គឺដោយសារការប្រឹងប្រែង រហូតលះបង់ជីវិត នៃប្រមុខរាជរដ្ឋាភិបាល គឺសម្ដេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន នេះឯង៕ ដោយ ហ៊ី ឈុនលី

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here