ឯកឧត្តម ជា ចាន់តូ ៖ គណបក្សប្រជាជនកម្ពុជាមានគោលនយោបាយច្បាស់លាស់ គឺបម្រើប្រជាជនគ្រប់កាលៈទេសៈនិងការអភិវឌ្ឍជាតិឥតឈប់ឈរ!

0
30

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

ឯកឧត្តម ជា ចាន់តូ ៖ គណបក្សប្រជាជនកម្ពុជាមានគោលនយោបាយច្បាស់លាស់ គឺបម្រើប្រជាជនគ្រប់កាលៈទេសៈនិងការអភិវឌ្ឍជាតិឥតឈប់ឈរ!

     (កំពង់ធំ)៖ ឯកឧត្តម ជា ចាន់តូ សមាជិកអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តកំពង់ធំ  បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា មានគោលនយោបាយច្បាស់លាស់ ដោយបានគិតគូរពីសុខុមាលភាព បម្រើប្រជាជនយ៉ាងពិតប្រាកដ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគ្រប់ទីកន្លែងក្នុងមូលដ្ឋានរីកម្រើន ឥតឈប់ឈរ។

        ឯកឧត្តម ជា ចាន់តូ ថ្លែងបែបនេះ ក្នុងពិធីជួបសំណេះសំណាលជាមួយសមាជិកគណបក្ស សរុបចំនួន១២៥៣នាក់ក្នុងយុទ្ធនាការឃោសនា និងការគាំទ្របោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តទី៧
កាលពីព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ នៅសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ  ។

      ប្រធានក្រុមការងារថ្នាក់កណ្តាល ក្រៅពីមានប្រសាសន៍ ពាំនាំនូវសេចក្តីនឹករលឹក និងការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់  សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន  បានលើកឡើងថា សុខសន្តិភាព និងសមិទ្ធផលទាំងអស់ ដែលកើតមានឡើងនៅក្នុងប្រទេសកម្ពុជា ជាពិសេសខេត្តកំពង់ធំរបស់យើង មិនមែនកើតឡើងដោយចៃដន្យនោះទេ គឺកើតឡើង ដោយការតាំងចិត្ត ការប្តេជ្ញាចិត្តខ្ពស់របស់ថ្នាក់ដឹកនាំកំពូលៗ ក៏ដូចជា អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់របស់គណបក្សប្រជាជនកម្ពុជា។ ដូច្នេះយើងទាំងអស់គ្នា ត្រូវនាំគ្នាថែរក្សាឱ្យបានគង់វង្ស ដោយត្រូវគាំទ្រគណបក្សប្រជាជនកម្ពុជា គាំទ្រសម្តេចតេជោ ហ៊ុន សែន ក៏ដូចជាគាំទ្របេក្ខភាពឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ដ្រីនាថ្ងៃអនាគត។

     លើសពីនេះ ឯកឧត្តម ជា ចាន់តូ  ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់គ្នា សូមអញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឱ្យបានគ្រប់គ្នា ពិសេសគឺត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញា(ទេវតាបាចផ្កា)ដែលមានលេខរៀងទី១៨ ក្នុងសន្លឹកឆ្នោត និងបានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានសិទ្ធបោះឆ្នោត ត្រូវគូសលើសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ ដើម្បីរក្សាតម្លៃនៃសន្លឹកឆ្នោត ស្របតាមទិសស្លោក សន្លឹកឆ្នោតមួយសន្លឹក ជាការគាំទ្រគណបក្សប្រជាជនកម្ពុជាមួយសម្លេង និងបានចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ ។
    
      បន្ទាប់មកទៀតឯកឧត្តម ជា ចាន់តូ សមាជិកអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តកំពង់ធំ និងក្រុមការងារ ក៏បានបង្រៀនសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាឱ្យចេះគូមកសសន្លឹកឆ្នោតផងដែរ។

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here