ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ សូមថ្លែងអំណរគុណដល់ព្រះមន្ត្រីសង្ឃគ្រប់ឋានានុក្រម ស្ថាប័នផ្សេងៗ និងសប្បុរសជនបានឧបត្ថម្ភជាថវិកានិងសម្ភារៈ ដើម្បីគាំទ្រដល់សាខាបានបំពេញ បេសកកម្មមនុស្សធម៌

0
22

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ សូមថ្លែងអំណរគុណដល់ព្រះមន្ត្រីសង្ឃគ្រប់ឋានានុក្រម ស្ថាប័នផ្សេងៗ និងសប្បុរសជនបានឧបត្ថម្ភជាថវិកានិងសម្ភារៈ ដើម្បីគាំទ្រដល់សាខាបានបំពេញ បេសកកម្មមនុស្សធម៌

      (កំពង់ធំ)÷នៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម ងួន រតនៈ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ បានអរគុណជូនចំពោះព្រះមន្ត្រីសង្ឃគ្រប់ឋានានុក្រម ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ លោក លោកស្រី អ្នកនាងកញ្ញា ជាសប្បុរសជនគ្រប់មជ្ឈដ្ឋាន ដោយយោងតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសអបអរសាទរខួបទី១៦០ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម០៨ ឧសភា ២០២៣ ក្រោមប្រធានបទ រួមជាមួយ កាកបាទក្រហមកម្ពុជា ដើម្បី បរិយាបន្នសង្គម។

      ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហម កម្ពុជា ខេត្តកំពង់ធំ បានអំពាវនាវបន្ថែមសូមចូលរួមជួយឧបត្ថម្ភគាំទ្រថវិកា និងសម្ភារៈដើម្បីសាខាបានបំពេញ បេសកកម្មមនុស្សធម៌ ជួយដល់គ្រួសាររងគ្រោះ ងាយរងគ្រោះ និងជួបវិបត្តិភ័យផ្សេងៗស្របតាមគោលការណ៍គ្រឹះទាំង៧ប្រការ របស់ចលនាកាកបាទក្រហម និងអឌ្ឍចន្ទក្រហម គឺភាពមនុស្សធម៌ ភាពមិនលំអៀង អព្យាក្រឹតភាព ឯករាជ្យភាព សេវាកម្មស្ម័គ្រចិត្ត ឯកភាព និងសកលភាព។

       ឯកឧត្តម ងួន រតនៈ បានសម្ដែងពីទឹកចិត្តដ៏ស្មោះត្រង់និងសេចក្តីសង្ឃឹមយ៉ាងមុតមាំថា ព្រះករុណាគ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា និងសប្បុរសជនគ្រប់មជ្ឈដ្ឋាន ចូលរួមគាំទ្រ និងឆ្លើយតបចំពោះ សេចក្តីអំពាវនាវនេះ ដោយទឹកចិត្តព្រះទ័យ និងទឹកចិត្តសោមនស្សជាក់ជាមិនខាន។

       សូមបញ្ជាក់ថា អំណោយជាថវិកាដែលទទួលបានពី ប្រធាន/អនុប្រធានមន្ទីរជុំវិញខេត្ត អភិបាលក្រុង/ស្រុក និង ពីសាសនាក្នុងខេត្តកំពង់ធំរួមមាន÷(ព្រះពុទ្ធសាសនា ឥស្លាមសាសនា គ្រីស្ទសាសនា សាសនាបាហៃ និងសាសនាអ៉ីគ័នតាវ ហៅមហាយាន) បានប្រគល់ដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ។ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ នៅតែទទួលថវិកានិងសម្ភារៈ ដែលស្ថាប័ន អង្គភាព និងសប្បុរសជនជួយគាំទ្រក្រុមការងារនៅទទួលរៀងរាល់ម៉ោងធ្វើការ។

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here