
មេព្រៃសង្កាត់ និងផ្នែករវៀង ខេត្តព្រះវិហារ ក្រសោប រថយន្តឡង់គ្រីស័រ ដឹកឈើប្រណិតពេញប៊ឹប១គ្រឿង
…………………….
ដោយ ប៊ន រី
ព្រះវិហារ /ហេតុការណ៍ប្រតិបត្តិការនេះ បានធ្វើឡើង នៅវេលាម៉ោង០៩ និង៣០នាទីព្រឹក , ថ្ងៃទី០៤ ខែកក្ដដា ឆ្នាំ២០២៣ ដោយកំលាំងសង្កាត់ សហកាជាមួយ ផ្នែក រដ្ឋបាលព្រៃឈើរវៀង ស្ទាក់ក្រសោបបាន នៅផ្លូវអូរគរគី ភូមិភ្នំដែក ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ។
រថយន្ដឡង់គ្រីស័រនេះ ពណ៌ប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AC 8538 ដឹកឈើប្រណិតពេញប៊ឹប ។
តាមការបញ្ជាក់ឲ្យដឹងពី នាយរងសង្កាត់រដ្ឋបាលព្រៃឈើរវៀង លោក យឹម វាសនា ថា រថយន្ដដឹកឈេីប្រណិតខាងលើ ត្រូវបានកំលាំងជំនាញរដ្ឋបាលព្រៃឈើតាមដាន និងអង្កេត យូរមកហើយ.លុះដល់ព្រឹកថ្ងៃប្រតិបត្តិការខាងលើ រថយន្ដ១គ្រឿងនេះ បានកំពុងធ្វើសកម្មភាពដឹកឈើចេញពីភូមិសាស្ត្រស្រុករវៀង នៅលើផ្លូវអូរគរគីត្រូវបានកំលាំងជំនាញចុះស្ទាក់បង្ក្រាបតែម្ដង។
ក្រោយពីការបង្ក្រាបភ្លាមៗកំលាំងជំនាញ ក៏បានស្នើរសុំសហការ ពីកំលាំង អធិការដ្ឋាននគរបាលស្រុកឰរវៀងចូលរួមផងដែរ ដើម្បីបង្កាករណីប្រឈមណាមួយកើតឡើង។
លោក យឹម វាសនា បន្តថា នៅក្នុងរថយន្ដនោះ មានឈើប្រណិតធ្នង់ប្រភេទ អា ពេញរថយន្ដតែម្ដង ខណ:នោះកំលាំងជំនាញ និងកំលាំងសហការ បានបញ្ជួនរថយន្ដ និងវត្ថុតាង ទៅរក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើរវៀងដើម្បីកសាងសុំណុំរឿងចាត់ការតាមនិតិវិធី៕