ពលរដ្ឋថា ជនឆក់ឱកាសនៅតែផ្គើន នឹងបទបញ្ជា សម្ដេចតេជោ បើអាជ្ញាធរ នៅតែបន្តការធ្វេសប្រហែស ឬក៏កន្ទេលធំបន្លំដេកនោះ…

0
42

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

ពលរដ្ឋថា ជនឆក់ឱកាសនៅតែផ្គើន នឹងបទបញ្ជា សម្ដេចតេជោ បើអាជ្ញាធរ នៅតែបន្តការធ្វេសប្រហែស ឬក៏កន្ទេលធំបន្លំដេកនោះ…
……………………
កំពង់ឆ្នាំង/ ថ្មីៗនេះ ប្រជាពលរដ្ឋ បានប្រទះឃើញ ក្រុមគ្រឿងចក្រ មួយ ក្រុមកំពុងទន្ទ្រានវាតទី ដីព្រៃក្នុងតំបន់ មួយកន្លែង នៅចំណុច ក្បាលក្រពើ ឋិតនៅក្នុងឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៌ ដើម្បីចូក និងដឹកអាចម៍ដីធ្វើអាជីវកម្មផ្ទាល់ខ្លួន និងបក្ខពួក ដោយមេសមត្ថកិច្ចជំនាញថា ពុំមានច្បាប់អនុញ្ញាត។

ទង្វើខាងលើនេះ បានធ្វើឱ្យប្រជាពលរដ្ឋ និយាយថា ជាការផ្គើន នឹងបទបញ្ជាសម្ដេច ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ដែលពួកគាត់ បាន និងកំពុងមានទំនុកចិត្ត។

ហើយក៏បានធ្វើឱ្យមានការយល់ច្រឡំថា គឺជាការត្រូវរ៉ូវ ជាមួយសមត្ថកិច្ចមូលដ្ឋាន និងជំនាញផងដែរ ។

ប្រភពនេះបន្តថា បើប្រជាពលរដ្ឋស្លូតត្រង់ និងមានជីវភាពទន់ខ្សោយ វិញ​..គ្រាន់តែបោះដុំថ្មចូលទៅក្នុងទឹក ក៏សមត្ថកិច្ចដឹងដែរ ជា ពិសេស គឺលោកៗ ជំនាញ ។

ទាក់ទិនករណីនេះ បើយោងតាមព័ត៌មានខ្លះទៀត ដែលស្គាល់ ក្រុម គ្រឿងចក្រនេះ បានឱ្យដឹងថា មេឈ្មួញរត់ការក្រុមគ្រឿងចក្រនេះ មានឈ្មោះតើល ,ឈ្មោះ ទី,ឈ្មោះទិត្យ។

ក្រុមគ្រឿងចក្រនេះ បានសម្រុកធ្វើសក្មភាពយ៉ាងសកម្ម  រំលោភ បំពានទន្ទ្រានដីក្នុងតំបន់០៣ ដែលជាដែនព្រៃលិចទឹក របស់រដ្ឋ
ហាម..ធ្វើយកប្រយោជន៍ផ្ទាល់ខ្លួន និងបក្ខពួក គឺឆក់ឱកាសខណ:ដែលអាជ្ញាធរ និងសមត្ថកិច្ចកំពុងមមាញឹកក្នុងការរៀបចំសណ្ដាប់ ធ្នាប់សាធារណៈ និងរក្សាសន្តិសុខជូនប្រជាពលរដ្ឋ និងគណបក្សនយោបាយនានា ដែលកំពុងចាប់ផ្ដើមបើកយុទ្ធ នាការ ឃោសនារកសម្លេងឆ្នោត ជ្រើសរើសតំណាងរាស្ត្រនៅថ្ងៃខាងមុខ។

ទង្វើនេះ ដូចតាមការព្យាករណ៍របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី រហូតសម្តេចបានចេញបទបញ្ជាឲ្យសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានមានការប្រុង ប្រយ័ត្ន និងត្រៀមធ្វើការទប់ស្កាត់ចំពោះជនឆ្លៀតឱកាសបំផ្លាញធនធានធម្មជាតិរបស់រដ្ឋ។

រហូតមកដល់ពេលនេះ ខណ:ដែលឡានដឹកអាចម៍ដី រូងផ្លូវ និងរណ្ដៅ ដីស្ទើរក្លាយជាបឹងទៅហើយនោះ លោក ងិន ហ៊ុន ប្រធានមន្ទីរ
កសិកម្ម -រុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តកំពង់ឆ្មាំង បានត្រឹមតែបំភ្លឺថា ពួកហ្នឹងធ្វើ..គ្មានច្បាប់អនុញ្ញាតស្អីទេ តែលោកឱ្យគេទៅ មើលហើយ នៅថ្ងៃមុន តែគេពុំទាន់រាយការណ៍៕ ដោយ គិរី ពេជ្រ

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here