ប្រធានគណបក្សប្រជាជនកម្ពុជា ជួបសំណេះសំណាលនិងសួរសុខទុក្ខដល់លោកគ្រូអ្នកគ្រូ ជាសមាជិកគណបក្ស ទូទាំងក្រុងស្ទឹងសែនប្រមាណជាង៧០០នាក់

0
39

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

ប្រធានគណបក្សប្រជាជនកម្ពុជា ជួបសំណេះសំណាលនិងសួរសុខទុក្ខដល់លោកគ្រូអ្នកគ្រូ ជាសមាជិកគណបក្ស ទូទាំងក្រុងស្ទឹងសែនប្រមាណជាង៧០០នាក់

     (កំពង់ធំ)៖ នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ងួន រតនៈ ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ និងជាប្រជាក្រុមការងារចុះជួយក្រុងស្ទឹងសែន បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយលោកគ្រូ អ្នកគ្រូ ជាសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា ក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ ប្រមាណជាង៧០០នាក់ នៅភោជនីយដ្ឋានឡូវគឹមសេង។

    ឯកឧត្តម ងួន រតនៈ ជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ មានប្រសាសន៍ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ និងកោតសរសើរ ចំពោះមន្ដ្រីរាជការ លោកគ្រូ អ្នកគ្រូ នៅក្រុងស្ទឹងសែនទាំងមូល ដែលខិតខំបំពេញតួនាទី និងភារកិច្ចសម្រេចបានការបង្រៀន និងរៀនរបស់សិស្សទទួលបានគុណភាពជាបន្តបន្ទាប់ រួមចំណែកបង្កើនធនធានមនុស្ស អភិវឌ្ឍន៍ប្រទេសជាតិ ធ្វើឱ្យសម្រេចបានជោគជ័យនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីឱ្យវិស័យអប់រំមានការរីកចម្រើនជាលំដាប់។

    ឯកឧត្តមប្រធានគណបក្ស បានលើកឡើងអំពីសមិទ្ធផល និងនិងហេដ្ឋារចនាសម្ព័ន្ធដែលជាស្នាដៃធំៗជាច្រើនដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបានក្នុងរយៈពេល ៥ឆ្នាំ ជាពិសេសគឺសាលារៀនបង្កើតឱ្យមានគ្រប់ភូមិ ងាយស្រួលដល់សិស្សានុសិស្សទៅសិក្សារៀនសូត្រ ប្រកបដោយសុវត្ថិភាព ក្នុងការលើកស្ទួយតម្លៃគុណភាពវិស័យអប់រំ មានភាពត្រឹមត្រូវ និងយុត្តិធម៌ មិនរើសអើងដោយចំពោះកុមារដែលមានបញ្ហាអ្វីនោះឡើយ។
       
    ឯកឧត្តម ងួន រតនៈ បានក្រើនរំលឹក ដល់សមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំនិងលោកគ្រូអ្នកគ្រូទាំងអស់ត្រូវ៖ បន្តកសាងកម្លាំង និងពង្រឹងសាមគ្គីផ្ទៃក្នុង ចាប់ពីថ្នាក់លើ ដល់ថ្នាក់ក្រោម កសាងធនធានមនុស្សប្រកបដោយចំណេះដឹង និងគុណធម៌ ជាពិសេសយុវជន គឺជាអ្នកបន្តវេនជំនាន់ក្រោយ ចូលរួមចំណែកកសាងហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច សង្គមកិច្ច ដើម្បីលើកកម្ពស់ជីវភាពបងប្អូនប្រជាពលរដ្ឋផង និងបម្រើដល់សកម្មភាពនយោបាយរបស់គណបក្សប្រជាជនកម្ពុជា។
     
    ឯកឧត្តម ងួន រតនៈ បានអំពាវនាវដល់សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា និងលោកគ្រូអ្នកគ្រូទាំងអស់ អញ្ជើញទៅបោះឆ្នោតជូនគណបក្សគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ នៅលើសន្លឹកឆ្នោត មានរូបទេវតាបាច់ផ្កា ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះឱ្យបានគ្រប់ៗគ្នា។

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here