រដ្ឋបាលស្រុកស្ទោង បានប្រកាសអបអរសាទរបញ្ឈប់ការបន្ទោរបង់ ពាសវាល ពាសកាល(ODF)ក្នងឃុំចំណាក្រោម

0
50

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

រដ្ឋបាលស្រុកស្ទោង បានប្រកាសអបអរសាទរបញ្ឈប់ការបន្ទោរបង់ ពាសវាល ពាសកាល(ODF)ក្នងឃុំចំណាក្រោម
    
      (កំពង់ធំ)÷ នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ លោក ព្រុំ ឆដា  អភិបាលរងស្រុក តំណាងលោក សាយ គឹមឡម  អភិបាលស្រុកស្ទោង បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសអបអរសាទរបញ្ឈប់ការបន្ទោរបង់ពាសវាលពាសកាល(ODF) របស់ឃុំចំណាក្រោម នៅបរិវេណសាលាឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ។
   
    នៅក្នុងឱកាសនេះដែរលោក ព្រុំ ឆដា បានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅដល់អង្គការទស្សនពិភពលោកកម្ពុជា  និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ ដែលតែងតែសហការឧបត្ថម្ភ និងជាដៃគូអភិវឌ្ឍន៍មូលដ្ឋានស្រុកស្ទោងស្ទើរគ្រប់វិស័យ ដូចជាការលើកកម្ពស់វិស័យអប់រំ និងសុខភាពសហគមន៍ជនបទជាដើម ក៏ដូចជាវិស័យផ្សេងៗទៀតជាច្រើន។ ជាពិសេស ការលើកកម្ពស់ការបញ្ឈប់ការបន្ទោរបង់ពាសវាលពាសកាល(ODF)ក្នងឃុំចំណាក្រោម ដែលជាការ ចូលរួមនិងឆ្លើយតបទៅនឹងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សុខភាពសាធារណ: និងកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារផងដែរ។
  
     ជាមួយនេះផងដែរ លោក ព្រុំ ឆដា បានណែនាំដល់ សិស្សានុសិស្ស ត្រូវខិតខំធ្វើអនាម័យផ្ទាល់ខ្លួន លំនៅដ្ឋាន និងសាលារៀន ហើយចេះថែរក្សាសុខភាពផ្ទាល់ខ្លួន  បរិភោគអាហារូបត្ថម្ភបីក្រុម សិក្សារៀនសូត្រ ទាំងនៅសាលារៀន និងនៅតាមគេហដ្ឋាន ដើម្បីក្លាយជាសិស្សល្អ កូនល្អ មិត្តល្អ ជាពិសេសជាទំពាំងស្នងឬស្សីទៅថ្ងៃអនាគត។
    
     លើសពីនេះ លោកអភិបាលរងស្រុកស្ទោង បានអំពាវនាវដល់ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ អង្គការទស្សនៈពិភពលោក ព្រមទាំងដៃគូអភិវឌ្ឍន៍ និងអាជ្ញាធរមូលដ្ឋានត្រូវបន្តនិងជំរុញដល់ភូមិចំនួន១៨ទៀតនៅក្នុងស្រុកស្ទោង ដើម្បីឱ្យក្លាយជាភូមិODF ឆាប់។
   
     គួរបញ្ចាក់ថានៅក្នុងពេលនេះក៏មានការ ប្រគល់ជូនកង់ចំនួន៨០កង់ សៀវភៅចំនួន៦.២៣១ក្បាល ដល់សិស្សនុសិ្សផងដែរ។

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here