សកម្មភាពដឹកអុសព្រៃចំរុះចេញពីឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ តាមឡានវេអង ខ្នាតយក្សធំៗ រាប់រយម៉ែត្រគីន

0
22

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

សកម្មភាពដឹកអុសព្រៃចំរុះចេញពីឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ តាមឡានវេអង ខ្នាតយក្សធំៗ រាប់រយម៉ែត្រគីន

ខេត្តកំពង់ធំ.ថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០២៣ ដោយយោងតាមសេចក្ដីរាយការណ៍ ពីបងប្អូនប្រជាពលរដ្ឋ បានអោយដឹងថា សព្វថ្ងៃមានគោយន្តកន្ត្រៃជាច្រើនគ្រឿងបានសម្រុកដឹកជញ្ជូន អុសព្រៃចំរុះ មកលក់អោយក្រុមឡានវេអង ក្នុងមួយថ្ងៃៗ រាប់រយម៉ែត្រគីប តើការកាប់បំផ្លាញ យ៉ាងវិនាសកម្ម បែបនេះខុសនឹងច្បាប់រដ្ឋបាលព្រៃឈើដែរឬទេ ព្រោះអីទាំងការកាប់បំផ្លាញចេញពីព្រៃ នឹងអ្នកទទួលទិញ បានធ្វើសកម្មភាពជារៀងរាល់ថ្ងៃគ្មានឃើញជំនាញឬក៏ស្ថាប័នពាក់ព័ន្ធណាចុះទៅបង្ក្រាបសោះ។

ករណីដឹកជញ្ជូនផលអនុផលព្រៃឈើក៏ដូចជាអុសម៉ែត្រកីប នៅក្នុងភូមិសាស្ត្រឃុំពពកនេះបាទកើតឡើងរាប់ឆ្នាំមកហើយ តែសមត្ថកិច្ចជំនាញពាក់ព័ន្ធហាក់បីដូចជាមិនខ្ចីអើពើ ឡើយ ប្រជាពលរដ្ឋដែលស្នេហាលើវិស័យព្រៃឈើនិងធនធានធម្មជាតិ ពួកគាត់ពិតជាមិនយល់ ហើយក៏មានការសោកស្ដាយយ៉ាងខ្លាំងពន់ពេក ដោយសារឃើញវិនាសកម្មព្រៃឈើជីវចម្រុះបានដឹកចេញទាំងឡាយៗ គ្មានសមត្ថកិច្ចណាមើលឃើញបន្តិចសោះឡើយ ។

តើអស់លោកមានការសោកស្ដាយដែរទេ ឬមួយគិតតែអាហារបីពេលតែប៉ុណ្ណោះ ដើម្បីជាថ្នូរនិងការកាប់បំផ្លាញជីវៈចម្រុះគ្រប់ប្រភេទ ដូចជាណាស់ពេកហើយ អស់លោកជំនាញពាក់ព័ន្ធ ផ្គើននិងអនុសាសន៍បទបញ្ជារបស់សម្ដេច តេជោហ៊ុនសែន ដើម្បីតែអាហារបីពេលមែនទេ ភ្លេចអស់តួនាទីរបស់ខ្លួន ។

រីឯលោកមាមសុីតូ នាយសង្កាត់ រដ្ឋបាលព្រៃឈើស្ទោង មហាជនបានលើកឡើងថា ឃើញជិះម៉ូតូទៅរហូតតែទៅយកតែលុយរួច ជិះម៉ូតូមកវិញភ្លាម ចង់អ្ហែងកាប់ដឹកប៉ុន្មានរយម៉ែត្រគីប ក៏កាប់ទៅមិនខ្ចីខ្វល់ ជាពិសេសលោកឈឿនគុណ នាយផ្នែករដ្ឋបាលព្រៃឈើស្ទោង ក៏ជាប់ត្រកៀកងាកមិនរួចដែរ ករណីទាំងអស់នេះតើលោកប៉ែនវណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ គិតយ៉ាងដូចម្ដេចទៅវិញ ជាចុងក្រោយប្រជាពលរដ្ឋសូមសំណូមពរទៅ។ឯកឧត្តមងួនរតនៈ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំមេត្តាចាប់ពីធានការផងទាន៕

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here