ព្រៃលិចទឹកនៅក្នុងតំបន់៣ ក្នុងភូមិសាស្ត្រក្រុងស្ទឹងសែន រងការលួចឈួសឆាយរានទន្រ្ទាន់ពីជនឆ្លៀតឪកាស

0
20

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

ព្រៃលិចទឹកនៅក្នុងតំបន់៣ ក្នុងភូមិសាស្ត្រក្រុងស្ទឹងសែន រងការលួចឈួសឆាយរានទន្រ្ទាន់ពីជនឆ្លៀតឪកាស

កំពង់ធំៈ សកម្មភាពឈួសឆាយរានទន្រ្ទានដីព្រៃលិចទឹកនៅតំបន់ហាមឃាត់ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ នៅតែជាចំណុចក្ដៅគគុក បើទោះថ្មីៗនេះប្រមុខរាជរដ្ឋាភិបាល លោកបានប្រកាសចាត់វិធានការមិនយោគយល់មុនការបោះឆ្នោត ចំពោះបុគ្គលសុីវិល មន្ត្រីរាជការ សុីប្រាក់ខែរដ្ឋណា ដែលពាក់ព័ន្ធនិងដីធ្លីនេះ យ៉ាងណាក៍ដោយក៍ពួកជនដៃដល់នៅតែធ្វើសកម្មភាពផ្កឺនមិនញញឺតបន្តិចឡើយ។

    ជាក់ស្ដែងដីនៅតំបន់អាងស្នែងក្របី ចំណុចក្រពើគោះ ស្ថិតក្នុងភូមិសាស្ត្រ ស្រុកកំពង់ស្វាយ ជាប់ព្រំប្រទល់ ដីតំបន់៣ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ត្រូវបានជនឆ្លៀតឪកាសវៃព្រៃពង្រាបដីរាប់សិបហិចតាដោយគ្មានញញឺតដៃ។

    ទាក់ទងសកម្មភាពខាងលើនេះយោងព័ត៌មានពីអ្នកអាស្រ័យនៅជាប់ដីទីនោះ បានសុំមិនឲ្យបញ្ចេញមុខ និងឈ្មោះ បានបង្ហើបឲ្យដឹងថា ដីតំបន់នេះមិនធ្លាប់អាស្រ័យផលពីមុនមកទេ ព្រោះដីតំបន់នេះគេហាមឃាត់ទុកសំរាប់ត្រីពងកូន  ប៉ុន្តែបែជាថ្មីៗនេះគេឃើញឈ្មោះ សែ សុងហេង រស់នៅភូមិម្នាវ សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ដែលអះអាងថាជាម្ចាស់ដី ចេញចូលមកមើលអាត្រាក់វៃដីស្ទើរាល់ថ្ងៃ តែពួកគាត់មិនដឹងថា អ្នកនៅពីក្រោយ និងបើកដៃឲ្យមានការឈួសឆាយដីរាប់ហិចតានៅតំបន់នេះជាអ្នកណា នោះឡើយ ។

     ពាក់ព័ន្ធការលេីកទ្បេីងនេះលោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្មខេត្តបានឲ្យដឹងខ្លីថា ដីតំបន់នេះត្រូវបានឆ្វៀលចេញហើយ ។

       ដោយឡែកឯកឧត្តម សុខ ហៃ អភិបាលរងខេត្ត និងជាអ្នកនាំពាក្យសាលាខេត្តកំពង់ធំបានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៦.០៦.២០២៣នេះ លោកបានដឹកនាំកំលាំងជំនាញចុះទៅពិនិត្យមើលជាក់ស្ដែង និងបានវាស់វែង បោះបង្គោលកំណត់ក្នុងឆ្វៀងនិងក្រៅឆ្វៀលហើយ ព្រមទាំងបានដកហូតយកដីក្រៅតំបន់ឆ្លៀលរក្សាទុក ។ លោកបានបញ្ជាក់ថា ម្ចាស់ដីឈ្មោះ សែ សុងហេង ក៍បានតឹងសសៃករ គំរាមប្ដឹងលោកផងដែរ ហើយករណីលោកអាចនិងកសាងសំណុំរឿងបញ្ជូន ។

     មហាជនសំដែងការត្រេកអរទៅនិងចំណាត់ការឆ្លើយតបជាក់ស្ដែងភ្លាមៗរបស់រដ្ឋបាលខេត្តកំពង់ធំ និងមានចំណាត់ការចំពោះជនខិលខូចដែលយកដីរដ្ខមកធ្វេីជាកម្មសឹទ្ធផ្ទាល់ខ្លួន ៕ដោយការិយាល័យនពន្ធ

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here