អភិបាលស្រុកតាំងគោក សំណេះសំណាល ផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពដល់សិស្សានុសិស្សប្រម៉ាណជាង៧០០នាក់  នៅវិទ្យាល័យទ្រៀល

0
18

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

អភិបាលស្រុកតាំងគោក សំណេះសំណាល ផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពដល់សិស្សានុសិស្សប្រម៉ាណជាង៧០០នាក់  នៅវិទ្យាល័យទ្រៀល

     (កំពង់ធំ)÷នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក និងសហការីបានជួបសំណេះសំណាល និងផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពដល់សិស្សានុសិស្សប្រម៉ាណជាង៧០០នាក់  នៅវិទ្យាល័យទ្រៀល ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ ។
    
    នៅក្នុងឱកាសនោះនៅក្នុងឱកាសនេះដែរលោក សន តាល អធិការនគបាលស្រុកតាំងគោក បានលើកយកនូវចំណុចសំខាន់ៗចំនួន៣ មកធ្វើការផ្សព្វផ្សាយស្របតាមលក្ខណសម្បត្តិទាំង៧យ៉ាង នៃគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពរួមមាន៖ ១-អំពីបញ្ហាក្មេងទំនើង ជាពិសេសក្មេងទំនើងនៅក្នុងសាលា។ ២-អំពីឥទ្ធិពល និងផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន។ ទី៣-អំពីច្បាប់ចរាចរណ៍ និងផលប៉ះពាល់ដែលបណ្តាលមកពីគ្រោះថ្នាក់ចរាចរណ៍ជាដើម
   
       ក្រោយពីផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក បានថ្លែងអំណរគុណ និងកោតសរសើរចំពោះគុណបំណាច់ និងការលះបង់ ក៏ដូចជាតួនាទីដ៏សំខាន់មិនអាចខ្វះបានរបស់លោកគ្រូអ្នកគ្រូ។ លោកអភិបាលស្រុកតាំងគោក បានលើកឡើងផងដែរថា ការវិនិយោគលើវិស័យអប់រំ គឺជាការវិនិយោគ ដើម្បីសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យរបស់ប្រទេសជាតិ។ការវិនិយោគលើវិស័យអប់រំ គឺជាការវិនិយោគលើអនាគត គឺជាការវិនិយោគលើការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងគឺជាការវិនិយោគលើសន្តិសុខរបស់ប្រទេស។
      
     លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក បានបន្ថែមទៀតថា សូមក្មួយៗសិក្សានុសិស្សខិតខំរៀនសូត្រឲ្យបានខ្ជាប់ខ្ជួន ដើម្បីអនាគត់ខ្លួន  គ្រួសារ និងសង្គមជាតិ សូមបើកបរគោរពច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានគ្រប់ៗគ្នាដើម្បីចៀសសវាងពីការគ្រោះថ្នាក់ដល់អាយុជីវិត ចៀសឱ្យឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀនបំផ្លាញខ្លួនឯងគ្រួសារ និងសង្គមជាតិទាំងមូល។

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here