ឯកឧត្តម សុខ ហៃ ជំរុញឲ្យមន្ត្រីជំនាញចុះ អនុវត្តច្បាប់ ចំពោះការកាប់រៀនទន្ទ្រានយកដីព្រៃ ធ្វើជាកម្មសិទ្ធិដោយ ដោយគ្មានច្បាប់អនុញ្ញាត

0
23

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

ឯកឧត្តម សុខ ហៃ ជំរុញឲ្យមន្ត្រីជំនាញចុះ អនុវត្តច្បាប់ ចំពោះការកាប់រៀនទន្ទ្រានយកដីព្រៃ ធ្វើជាកម្មសិទ្ធិដោយ ដោយគ្មានច្បាប់អនុញ្ញាត

កំពង់ធំ //
មួយរយៈពេលថ្មីៗនេះ សកម្មភាពការកាប់រៀនទន្ទ្រានយកដីព្រៃរបស់រដ្ឋ ធ្វើជាកម្មសិទ្ធិ នៅតែបន្តរកើតមាន យ៉ាងផុសផុល ពីសំណាក់ ជនខិលខូច ដែលឆ្លៀតឱកាស យកការបោះឆ្នោត ឆ្លៀត ជាលេស ដើម្បីប្រព្រឹត្តបទល្មើសផ្សេងៗ ទាំង ដីព្រៃសហគមន៍ និងដីព្រៃបម្រុងទុក្ខចិន្ត្រៃយ៍របស់រដ្ឋ  ទាំងនៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលព្រៃឈើ និង ដីព្រៃរបស់រដ្ឋ ដែលស្ថិតនៅក្រោមការការពាររបស់ក្រសួងបរិស្ថាន។

ជាពិសេសនៅតំបន់ច្រកតោ នេះតែម្ដង ដែលមានលេចឮមកថា  មានជនឆ្លៀតឱកាស បានត្រូវរ៉ូវគ្នា និងថ្នាក់មូលដ្ឋាន យកអនុក្រឹត្យពី ២៤៥ទៅធ្វើអាជីវកម្ម ដើម្បីទាញយក ផលប្រយោជន៍  បំភ្លៃ ឲ្យខុសពីការពិត ក្នុងន័យថា តំបន់ចតោល មានអក្រឹត្យ ២៤៥ កាត់ឆ្វៀលឲ្យ ទាំងដីព្រៃ ទោះបីជាដីទាំងនោះ ជាព្រៃស្រោម ដែលទើបតែនិង កាប់រុករៀន ហើយថ្មីៗក៏ដោយ  ។

ប៉ុន្តែដោយមានការទុកដាក់ខ្ពស់ពី បទបញ្ជា របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

ដោយជាក់ស្ដែងនៅថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០២៣នេះ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ បានចាត់តាំង  ឯកឧត្តម សុខ ហៃ អភិបាលរងខេត្ត តំណាង អោយឯកឧត្តម ងួន រតនៈ បានដឹកនាំ ក្រុមការងារ ចំរុះ គ្រប់អង្គភាព ដែលមានថ្នាក់ខេត្ត និងស្រុក  ចុះទៅពិនិត្យ ទីតាំងដីជាក់ស្ដែង ដែលមានការឈូសឆាយ និងការកាប់រៀន ហ៊ុំព័ន្ធ ជាច្រើនកន្លែង នៅតំបន់អូរងាវ និងតំបន់ច្រក តោល  ក្នុងទឹកដី នៃស្រុកសណ្ដាន ។

ក្នុងឱកាសនោះ ឯកឧត្តម សុខ ហៃ បានបញ្ជាក់ប្រាប់យ៉ាងច្បាស់ៗអំពីគោលបំណង និងអត្ថន័យ នៃអនុក្រឹត្យ ២៤៥ និងបានរៀបរាប់អំពីសកម្មភាព ជុំវិញបញ្ហាខាងលើ ដូច្នេះថា

ដោយថ្ងៃនេះយើងបានចុះមក ចំនួនពីរកន្លែង គឺ ច្រកអូងាវ និង  ច្រកតោល ដូច្នេះយើងឃើញថា នៅក្នុងតំបន់អូងាវ ក៏មានការឈូសឆាយ កាន់កាប់ ហើយនិងនៅតំបន់ច្រកតោល ក៏មានការឈូសឆាយកាន់កាប់  ដោយឡែកនៅតំបន់ច្រកតោលនេះ មានទាំងកាប់រៀនទន្ទ្រានដីព្រៃ ទាំង ដីនៅក្នុងការគ្រប់គ្រងរបស់បរិស្ថាន និង ការគ្រប់គ្រងរបសរដ្ឋបាល ព្រៃឈើ ។

ដូច្នេះជាគោការដឹកនាំ គឺ ត្រូវឲ្យជំនាញកសាងសំណុំរឿង ចំពោះដីដែលទើបតែកាប់រានថ្មីៗនេះ ត្រូវស្រាវ ករសាងសំណុំរឿង ចាត់ការតាមផ្លូវច្បាប់  ហើយក្រោយពីការកសាងសំណុំរឿង ត្រូវចេញដិការដកហូត និង ចុះបញ្ជី ជា ដីរដ្ឋវិញ ។

ហើយចំពោះដីដែលប្រជាពលរដ្ឋកាន់កាប់អាស្រ័យផលបានយូរឆ្នាំ  !

ឯកឧត្តមបានបញ្ជាក់ថា ដីដែលនៅក្នុង អនុក្រឹត្យ ២៤៥  គឺជាដីដែលប្រជាពលរដ្ឋកាន់កាប់និងអាស្រ័យផល  ដែលខាងបរិស្ថានគេហៅថា ជាដីសហគមន៍  ដែលស្ថិតនៅក្រោមការ គ្រប់គ្រងរបស់ក្រសួងបរិស្ថាន ខាងបរិស្ថានគេបានជំរុញឲ្យប្រជាពលរដ្ឋធ្វើសាល័ក្ខបត្រ ព្រោះជាដីដែលស្ថិតនៅក្រោមអនុក្រឹត្យ ២៤៥ ហើយ ពីព្រោះជាដី ដែលបានកាន់កាប់និងអាស្រ័យផលយូរឆ្នាំហើយ  ។

ហើយចំពោះដីព្រៃដែលទើបតែនឹងកាប់រៀនថ្មីៗ !

ឯកឧត្តមបានបញ្ជាក់ថា ជាគោលការណ៍ក្នុងការអនុវត្ត អនុសាសន៍របស់សម្ដេចតេជោ ក៏ដូចជាគោលការណ៍ក្នុងការដឹកនាំ របស់នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានគ្រប់គ្រងបទល្មើសធនធានធម្មជាតិ មានន័យថា ចំពោះដីព្រៃគឺ អត់ឆ្វៀលឱ្យតែម្ដង ។

ឆ្លើយតបទៅនឹងសំណួរដែលសួរថា ខាងបរិស្ថានគេមានអនុក្រឹត្យ ២៤៥ ដើម្បីកាត់ឆ្វៀល  ចុះខាងរដ្ឋបាលព្រៃឈើមានអនុក្រឹត្យពី២៤៥ដើម្បីកាត់ឆ្វៀលដែរឬទេ ?

ឯកឧត្តមបានបញ្ជាក់ ថា យើងមានការបែងចែកខុសគ្នា  រវាងដីដែលគ្រប់គ្រងដោយមន្ទីរបរិស្ថាន  និង ដីដែលគ្រប់គ្រងដោយរដ្ឋបាលព្រៃឈើ។

ចំពោះដីដែលគ្រប់គ្រងដោយបរិស្ថាន ខាងមន្ទីរបរិស្ថានគេមានការឃ្លុំ ដោយយោងទៅតាម មានអនុក្រឹត្យ ២៤៥ ដើម្បីកាត់ឆ្វាល ដែលប្រជាពលរដ្ឋ កាន់កាប់និងអាស្រ័យផល  ។

ចំណែកឯដីដែលគ្រប់គ្រង រដ្ឋបាលព្រៃឈើ  គឺមានការប្រមូលទិន្នន័យ ដោយអនុវត្តទៅតាមបទបញ្ជារបស់សម្ដេចតេជោ កាលពីថ្ងៃទី 3 ខែកក្កដា  ក្នុងថ្ងៃប្រជុំគណៈរដ្ឋមន្ត្រី  ដីដែលគ្រប់គ្រងដោយមន្ទីរកសិកម្ម  ។

ហើយខេត្តបានបង្កើតក្រុមការងារ ដែលដឹកនាំដោយអភិបាលរងខេត្ត សម្រាប់ទទួលស្រុក  ដោយនៅក្នុងស្រុកសណ្ដាន់ដឹកនាំដោយឯកឧត្តម ញឹក បានហេង ដោយខ្ញុំដឹកនាំនៅស្រុកសណ្ទុក ។

ចំពោះដីដែលប្រជាពលរដ្ឋកាន់កាប់ អាស្រ័យផល ក្រុមការងារ និងចុះឃ្លុំ  ហើយនិង បំពេញសាល័ក្ខប័ត្រ ដូចគ្នារ បើយើងនិយាយជារួម ទាំងបរិស្ថាន និង ខាងរដ្ឋបាលព្រៃឈើ ដីអាចកាត់ជ្វាលឲ្យបាន គឺជាដី ដែលបានកាន់កាប់និងអាស្រ័យផលយូរឆ្នាំ ហើយ ចំពោះដីដែលមិនអាស្រ័យផល គឺ មិនអាចកាត់ឆ្វៀលឱ្យបានទេ ។

ហើយចំពោះចំនួនដី ដែលត្រូវកាត់ឆ្វៀលឲ្យប្រជាពលរដ្ឋកាន់កាប់និងអាស្រ័យផលយូរឆ្នាំនោះ !

ឯកឧត្តមបានបញ្ជាក់ថា ចំពោះទិន្នន័យដែលយោងតាម អនុក្រឹត្យពី 245 ជាលេខមូល ដែលត្រូវកាត់ឆ្វាលឱ្យ ទូទាំងប្រទេសមានចំនួន 93 ម៉ឺនហិតា ចំណែកឯខេត្តកំពង់ធំ ជាលេខមូលមានជាង 6 ម៉ឺនហិតា ។

ដូច្នេះដោយយោងតាមចំហរបស់រដ្ឋបាលខេត្តកំពង់ធំ ដែលប្រកាន់ភ្ជាប់ទៅនឹងបទបញ្ជារបស់សម្ដេច តេជោ ក្នុងការអនុវត្ត ច្បាប់ ប្រជាពលរដ្ឋគួ ជៀសវាង កុំចាញ់បោកដោយជនឆ្លៀតឱកាសមួយចំនួន ដែលតែងតែគៀងគ អូសទាញយក កម្លាំងទៅកាប់រៀនទន្ទ្រានយកដីព្រៃ ទៀតឱ្យសោះ ៕។ ដោយ លោកវ៉ាន់ លាងហេង

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here