សួនច្បារ​យ៉ាង​ស្រស់​ស្អាត​របស់​សម្ដេចចៅហ្វា​វាំង គង់ សំ​អុល ដែល​កសាង​ឡើង​សម្រាប់​លម្អ​ក្រុង​កំពង់ឆ្នាំង ក៏​ដូច​ជាទី​កម្សាន្ត និង​ការ​ហាត់ប្រាណ​របស់​ប្រជាពលរដ្ឋ ត្រូវ​បាន​គេ​យក​ទៅ​ធ្វើ​អាជីវកម្ម ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​ហាត់ប្រាណ

0
29

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

សួនច្បារ​យ៉ាង​ស្រស់​ស្អាត​របស់​សម្ដេចចៅហ្វា​វាំង គង់ សំ​អុល ដែល​កសាង​ឡើង​សម្រាប់​លម្អ​ក្រុង​កំពង់ឆ្នាំង ក៏​ដូច​ជាទី​កម្សាន្ត និង​ការ​ហាត់ប្រាណ​របស់​ប្រជាពលរដ្ឋ ត្រូវ​បាន​គេ​យក​ទៅ​ធ្វើ​អាជីវកម្ម ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​ហាត់ប្រាណ

ខេត្តកំពង់ឆ្នាំង ៖ សួនច្បារ​យ៉ាង​ស្រស់​ស្អាត​របស់​សម្ដេចចៅហ្វា​វាំង គង់ សំ​អុល ដែល​កសាង​ឡើង​សម្រាប់​លម្អ​ក្រុង​កំពង់ឆ្នាំង ក៏​ដូច​ជាទី​កម្សាន្ត និង​ការ​ហាត់ប្រាណ​របស់​ប្រជាពលរដ្ឋ ត្រូវ​បាន​គេ​យក​ទៅ​ធ្វើ​អាជីវកម្ម ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​ហាត់ប្រាណ​របស់​បងប្អូន​ប្រជាពលរដ្ឋ​។

ក្រុម​អ្នក​ប្រកប​មុខរបរ​ដាក់​ស្គី​ជួល​ឱ្យ​ក្មេង​ៗ​ជិះ​នៅ​ក្នុង​សួន​សម្ដេចចៅហ្វា​វាំង គង់ សំ​អុល បាន​ប្រាប់​ឲ្យ​ដឹង​ថា មាន​អ្នកម៉ៅការ​ផ្ដាច់​ក្នុង​ការ​ដាក់​ស្គី​សម្រាប់​ក្មេង​ជិះ​នៅ​ក្នុង​សួនច្បារ​សម្ដេចចៅហ្វា​វាំង គង់ សំ​អុល ដែល​គេ​ស្គាល់​ថា ឈ្មោះ «​រតនា​» ដោយ​យក​ពី​ក្រុម​អាជីវក​រដាក់​ស្គី​ឲ្យ​ក្មេង​ៗ​ជិះ​ក្នុង​មួយ​ខែ​ម្នាក់​ចំនួន​១០០​ដុល្លារ​។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​សួន​សម្ដេចចៅហ្វា​វាំង គង់ សំ​អុល ផ្នែក​ខាងក្នុង ដែល​មាន​ក្រាល​ការ៉ូឡា សម្រាប់​ការ​ដើរ​កម្សាន្ត និង​ហាត់ប្រាណ ត្រូវ​បាន​គេ​ចងខ្សែ​ធ្វើ​ជា​របង​មិន​អនុញ្ញាត​ឱ្យ​មានការ​ដើរ​ចូល​ហាត់ប្រាណ​បាន​ឡើយ​។ ផ្ទុយ​ទៅ​វិញ គេ​បាន​រៀបចំ​កំណត់​ទីតាំង​ច្បាស់លាស់​ពី​អក្សរ A ដល់​អក្សរ N មាន​បិទ​ឈ្មោះ​អាជីវក​រលើ​ស្គី​ទាំង​១៦​ទីតាំង ស្មើនឹង​អាជីវករ​១៦​នាក់ ដោយ​ក្នុង​ម្នាក់​ៗ​ត្រូវ​បង់​ឱ្យឈ្មោះ «​រតនា​» ចំនួន​១០០​ដុល្លារ​។

ស្រី្ត​ជា​អាជីវក​រដាក់​ស្គី​ជួល​ឱ្យ​ក្មេង​ជិះ​មានឈ្មោះ ជូ ចាន់​រ័​ត្ន មាន​ទីលំនៅ​ភូមិ​ម៉ុង​បារាំង សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង បានឱ្យ​ដឹង​ថា ៖ ទីតាំង​គាត់​មាន​អក្សរ​សម្គាល់ អក្សរ H នៅ​បែក​ខាងលិច​នៃ​សួន​កុមារ ហើយ​ក្នុង​មួយ​ខែ​គាត់​ត្រូវ​បង់​ឱ្យឈ្មោះ «​រតនា​» ១០០​ដុល្លារ​។ ប៉ុន្តែ​ទាំង​រូប​គាត់ និង​អាជីវករ​ដទៃ​ទៀត​អាច​ដាក់​ស្គី​ត្រឹមតែ​៧​គ្រឿង​តែ​ប៉ុណ្ណោះ មិន​អាច​ដាក់​លើស​ពី​នេះ​បាន​ទេ​។ ដោយឡែក​ឈ្មោះ «​រតនា​» ដែល​ជា​អ្នកម៉ៅការ បាន​ដាក់​ស្គី​សម្រាប់​ជួល​ឱ្យ​ក្មេង​ជិះ​ចាប់ពី​១០​គ្រឿង​ទៅ​២០​គ្រឿង ដែល​ឱ្យឈ្មោះ «​ឆា​លី​» ជា​អ្នក​ទទួលខុសត្រូវ​។

ស្ត្រី​ជា​អាជីវករ​រូប​នោះ បាន​បន្ត​ថា កាលពី​រដូវប្រាំង ពួក​គាត់​មាន​លទ្ធភាព​រក​ប្រាក់​បង់​ឲ្យ​ឈ្មោះ «រតនា​» បាន ប៉ុន្តែ​ចាប់ពី​រដូវវស្សា​ចូល​មក​ដល់ ពួក​គាត់​មិន​អាច​រក​ចំណូល​បាន​នោះ​ទេ​។ ម្ល៉ោះហើយ ត្រូវ​ខាតដើម ដោយសារ​បញ្ហា​នេះ ទើប​មាន​អាជីវករ​ម្នាក់ ក្នុង​ចំណោម​១៦​នាក់​បាន​ដកខ្លួន​ចេញ ។ យ៉ាងនេះ​កី្ត អាជីវករ​រូប​នោះ​បាន​សំណូមពរ​ដល់​ថ្នាក់ដឹកនាំ មេត្តា​បញ្ចុះ​ថ្លៃ​ពួក​គាត់​ដែល​ជា​អាជីវក​រ​ដាក់​ជួល​ស្គី​ឲ្យ​ក្មេង​ៗ​ជិះ​ត្រឹម​មួយ​ខែ​២០​ម៉ឺន​រៀល​បាន​ហើយ​។

ទាក់ទង​នឹង​បញ្ហា​ខាងលើ​នេះ​ដែរ លោក ហ៊ីង ភ័ព្វ​មីនា អភិបាលក្រុង​កំពង់ឆ្នាំង មាន​ប្រសា​ស​ថា កន្លង​ទៅ ប្រជាពលរដ្ឋ​ដែល​ទៅ​ហាត់ប្រាណ​នៅ​ក្នុង​សួនច្បារ​សម្ដេចចៅហ្វា​វាំង គង់ សំ​អុល បាន​ជួប​បញ្ហា​ដោយសារ​ក្មេង​ៗ​ជិះ​ស្គី​បុក​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​អ្នក​ហាត់ប្រាណ ម្ល៉ោះហើយ​ទើប​ក្រោយមក​មានការ​រៀបចំ​ឲ្យ​មាន​សណ្ដាប់ធ្នាប់ ដោយ​ឱ្យ​មាន​អ្នក​ទទួលខុសត្រូវ​រៀបចំ​ទៅ​ខាងក្នុង​សួន​។ ចំណែក​ឯ​អ្នក​ហាត់ប្រាណ​ត្រូវ​ដើរ​ហាត់ប្រាណ​លើ​កា​រូ​ណា​នៅ​ជុំវិញ​សួន​តែ​ប៉ុណ្ណោះ មិន​អាច​ដើរ​ខាងក្នុង​បាន​ទេ ដើម្បី​ចៀសវាង​គ្រោះថ្នាក់ ដោយសារ​ក្មេង​ៗ​ជិះ​ស្គី​បុក​បន្ត​ទៀត​។

លោក​បន្ត​ថា ចំណែក​រឿង​យក​ប្រាក់​ពី​អាជីវករ​ក្នុង​ម្នាក់​១០០​ដុល្លារ លោក​មិន​បានដឹង​នោះ​ទេ សង្ស័យ​​មានការ​ត្រូវរ៉ូវ​គ្នា​រវាង​អ្នក​សុំ​ដាក់​ស្គី ជាមួយនឹង​ឈ្មោះ «​រតនា​» ជា​អ្នក​រៀបចំ​នោះ​ហើយ មិន​ពាក់ព័ន្ធ​ដល់​អាជ្ញាធរ​ក្រុង​ឡើយ ហើយ​លោក​ក៏​មិន​បាន​ស្គាល់ឈ្មោះ «​រតនា​» នោះ តើ​ជា​នរណា​ដែរ?​។
យ៉ាងនេះ​ក្តី សួនច្បារ​សម្ដេចចៅហ្វា​វាំង គង់ សំ​អុល គឺ​កសាង​ឡើង​សម្រាប់​កែ​លម្អ​ទីក្រុង​ឱ្យ​មាន​សោភ័ណ​ភាព​ស្រស់​ស្អាត ប្រជាពលរដ្ឋ​សប្បាយ​រីករាយ​ចិត្ត​ទៅ​អង្គុយ​លេង​កម្សាន្ត​ហាត់ប្រាណ​នា​ពេល​រសៀល និង​ពេល​ព្រឹក​។ ប៉ុន្តែ​អ្វី​ដែល​ជា​ឧបសគ្គ និង​ខុស​បំណង​របស់​ពួក​គាត់ គឺ​គេ​យក​ទីតាំង​ហាត់ប្រាណ​នៅ​ប៉ែក​ខាងក្នុង​ធ្វើ​អាជីវកម្ម ផ្ទុយ​ពី​គម្រោង​ក្នុង​ការ​កសាង​សួនច្បារ​នៅ​ក្នុង​ក្រុង​កំពង់ឆ្នាំង​។ ម្យ៉ាងទៀត តើ​ចំណូល​ទាំងនោះ គេ​យក​ទៅ​ធ្វើ​អ្វី? ។ ចំណែក​ឈ្មោះ «​រតនា​» តើ​ជា​នរណា? យើង​មិន​អាច​សុំ​ការ​បំភ្លឺ​បាន​នោះ​ទេ​៕

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here