សមិទ្ធផលថ្មីមួយបន្ថែមទៀត សម្រាប់ប្រ​ជា​ពលរដ្ឋ ក្នុងការទទួលបានសេវាសុខភាពប្រកបដោយគុណភាព សុវត្ថិភាព និងប្រ​សិ​ទ្ធ​ភាព ដែលបានរួមចំណែកអភិវឌ្ឍវិស័យសុខាភិបាលឱ្យកាន់តែរីកចម្រើន

0
29

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

សមិទ្ធផលថ្មីមួយបន្ថែមទៀត សម្រាប់ប្រ​ជា​ពលរដ្ឋ ក្នុងការទទួលបានសេវាសុខភាពប្រកបដោយគុណភាព សុវត្ថិភាព និងប្រ​សិ​ទ្ធ​ភាព ដែលបានរួមចំណែកអភិវឌ្ឍវិស័យសុខាភិបាលឱ្យកាន់តែរីកចម្រើន

      (កំពង់ធំ)÷ ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនគារជាតិនៃកម្ពុជា និងលោកជំទាវ ខៀវ ស៊ីណា បានអញ្ជើញចូលរួម ជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារ និងសមិទ្ធផលនានាក្នុងមណ្ឌលសុខភាពតាំងក្រសាំង ស្ថិតនៅឃុំតាំងក្រសាំង ស្រុកសន្ទុកខេត្តកំពង់ធំ ចាប់ពីពេលនេះតទៅ។

      នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារនិងសមិទ្ធផលមួយចំនួននៅមណ្ឌលសុខភាពតាំងក្រសាំង ក៏មានការអញ្ជើញចូលរួមឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ លោក យូន សុកម៉ូ អគ្គនាយករងនៃធនាគារអ៊ូរី ប្រទេសកូរ៉េទទួលបន្ទុកក្រុមធុរកិច្ចសកល និងសហការី ឯកឧត្តម លោកជំទាវប្រធានអនុប្រធានមន្ទីរជុំវិញខេត្ត មន្ត្រីរាជការ ប្រជាពលរដ្ឋនិងសិស្សានុសិស្សជាច្រើនរូបបានចូលរួមយ៉ាងច្រើនកុះករ។

     លោក ឡង គីសឹង អភិបាលស្រុកសន្ទុក បានលើកឡើង ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងមហាផ្ទៃ ព្រមទាំងការចង្អុលចុះជូនអនុសាសន៍ ល្អៗរបស់ឯកឧត្តមបណ្ឌិត ជា ចាន់តូ ទេសាភិបាលធនាគារជាតិ ព្រមទាំងការដឹកនាំបញ្ជាផ្ទាល់ ពីឯកឧត្តមអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដោយផ្តោតសំខាន់ទៅលើបញ្ហាអនុវត្តគោលនយោបាយភូមិ/ឃុំមានសុវត្ថិភាព បានជំរុញឲ្យរដ្ឋបាលស្រុកសន្ទុក បានពុះពារដោះស្រាយការលំបាកជូនប្រជាពលរដ្ឋក្នុងស្រុក ឲ្យមានលក្ខណៈល្អប្រសើរ ជាពិសេសរដ្ឋបាលស្រុកបាន ត្រៀមលក្ខណៈសម្បត្តិរួចរាល់ ដើម្បីក្តាប់សភាពការណ៍រក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈក្នុងស្រុក ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះថែមទៀតផង។
    
    ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនគារជាតិ នៃកម្ពុជា បានមានប្រសាសន៍ថា អគារមណ្ឌលសុខភាពតាំងក្រសាំងនេះ គឺជាសមិទ្ធផលថ្មីមួយបន្ថែមទៀត សម្រាប់ប្រ​ជា​ពលរដ្ឋ ក្នុងការទទួលបានសេវាសុខភាពប្រកបដោយគុណភាព សុវត្ថិភាព និងប្រ​សិ​ទ្ធ​ភាព ដែលបានរួមចំណែកអភិវឌ្ឍវិស័យសុខាភិបាលឱ្យកាន់តែរីកចម្រើន ស្របតា​ម​គោលន​យោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រ​ក​ប​ដោ​យគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។

     ឯកឧត្តម ជា ចាន់តូ បានបន្តទៀតថា សុខភា​ព​​ជា​បញ្ហា​ចម្បង​របស់​មនុស្ស​គ្រប់​រូប មានសុខភាពល្អ គឺមានអ្វីៗគ្រប់យ៉ាង ។ សូមបងប្អូន​ប្រជាពលរដ្ឋ​ទាំ​ង​​អស់ ត្រូវរក្សា​សុខភាពឲ្យបានល្អជាប្រ​ចាំដោយត្រូវមានការរស់នៅល្អ មានអនាម័យ​​ ការហូបចុកគ្រប់គ្រាន់ និ​ង​ការធ្វើលំហាត់ប្រាណ​ឲ្យបាន​ទៀងទាត់ ។ ទោះយ៉ាងណាកា​រអនុវត្តបែបនេះ មិនមែន​មានន័យថាយើងមិនឈឺនោះ​ទេ ។ ការពិនិត្យ​សុខភាពជាប្រ​ចាំ​ និងការតាមដានសុខ​ភា​ព​នៅពេលយើងឈឺ ដោយទៅ​ជួបគ្រូពេទ្យ នឹងអាចជួយ​ឲ្យស្ថានភាព​បានប្រសើរឡើង​សមដូចពាក្យបុរាណមួយបានពោលថា(ការ​ពារ​ប្រសើរជាព្យាបាល)។  
    
     ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនគារជាតិ នៃកម្ពុជា និងលោកជំទាវ ខៀវ ស៊ីណា បានថ្លែងអំណរគុណដល់ ញាតិមិត្តជិតឆ្ងាយ បាន​រួម​​​​​គ្នា​​​សាង​សង់មណ្ឌលសុខភាព ដើម្បីទុកជា​ប្រយោជ​ន៍​​រួមសម្រាប់បងប្អូនប្រជាពល​រដ្ឋ​យើងទាំងអ​ស់​គ្នា និងសូមថ្លែងអំណរគុណ ចំពោះសប្បុរសជនទាំងអស់ ជា​ពិ​សេស​ធនាគារអ៊ូរី ដែលតែងតែចូលរួមចំ​ណែ​កក្នុងកិច្ចការអភិវឌ្ឍសង្គម ក្នុងការផ្តល់​ជាថវិកាកសាងមណ្ឌលសុខភាពមួយនេះ​ បងប្អូនប្រជាព​ល​រដ្ឋ​យើង​ទាំង​អស់​​​ និងខិត​ខំ​ថែ​រក្សា​ការ​ពារ​​​សមិទ្ធផលនេះ​ឲ្យ​បានគង់វង្ស ទុកជាសម្បត្តិរួមតរៀ​ងទៅ​ ។

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here