ពិធីបើកការដ្ឋានសាងសង់ផ្លូវក្រាលគ្រួសក្រហមតភ្ជាប់ពីត្រង់ចំណុចចាប់ពីភូមិថ្នល់ ទៅភូមិក្រពើ ឃុំទួលគ្រើល ដែលមានប្រវែង៤.១៥០ម៉ែត្រ និងមានលូ០៦កន្លែង

0
64

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

ពិធីបើកការដ្ឋានសាងសង់ផ្លូវក្រាលគ្រួសក្រហមតភ្ជាប់ពីត្រង់ចំណុចចាប់ពីភូមិថ្នល់ ទៅភូមិក្រពើ ឃុំទួលគ្រើល ដែលមានប្រវែង៤.១៥០ម៉ែត្រ និងមានលូ០៦កន្លែង
   
    (កំពង់ធំ)÷ នាព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ លោក សេង សារ៉ាត អភិបាលស្រុក តំណាងដ៏ខ្ពង់ខ្ពស់ លោក វណ្ណៈ សោភានិតអភិបាលស្រុកប្រាសាទបល្ល័ង្ក  និងសហការី  ព្រមទាំងមន្រ្តីបច្ចេកទេសថ្នាក់ខេត្ត បានអញ្ជើញបើកការដ្ឋានសាងសង់ផ្លូវក្រាលគ្រួសក្រហមតភ្ជាប់ពីត្រង់ចំណុចចាប់ពីភូមិថ្នល់ ទៅភូមិក្រពើ ឃុំទួលគ្រើល ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ដែលមានប្រវែង៤.១៥០ ម៉ែត្រ  លូជ្រុងមួយកន្លែង នឹងលូមូល៥ កន្លែង ទទឹងដីស៨ម៉ែត្រ គ្រួសក្រហម៥ម៉ែត្រ កំរាស់ ០.១៥ ម៉ែត្រ ។

    លោក សេង សារ៉ាត លោកអភិបាលរងស្រុកប្រាសាទបល្ល័ង្ក មានប្រសាសន៍ថា ដោយមានការយកចិត្តទុកដាក់ពីលោកប្រធានក្រុមប្រឹក្សាឃុំ ជាពិសេសគឺថ្នាក់ដឹងនាំខេត្ត ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ មើលឃើញពីការលំបាកក្នុងការធ្វើដំណើរ របស់ប្រជាពលរដ្ឋដោយសារតែកន្លងមកផ្លូវ១ខ្សែមួយនេះមាន ទំហំតូច ពេលរដូវវស្សាមានភ្លៀងធ្លាក់ បង្កឱ្យមានការលំបាកដោយសារផ្លូវមានសភាពរអិល និងមិនមានសុវត្ថិភាពក្នុងការធ្វើចរាចរណ៍ឆ្លងកាត់។

      លោកអភិបាលរងស្រុក បន្តថាផ្លូវមួយខ្សែនេះនឹងក្លាយទៅជាសរសៃឈាមសេដ្ឋកិច្ចមួយ ដ៏សំខាន់នៅពេលដែលស្ថាបនារួចរាល់ ព្រោះនឹងជួយសម្រួលដល់ការធ្វើដំណើរចរាចរណ៍ទៅមក ការដឹកជញ្ជូនផល្លានុផល កសិផលផលដំណាំ កសិឧស្សាហកម្ម ស្បៀងអាហារ លើកកម្ពស់សេដ្ឋកិច្ច កាត់បន្ថយការកើតមានគ្រោះថ្នាក់ ធានាបាននៅសុវត្ថិភាពក្នុងការធ្វើដំណើរ។

     លោក សេង សារ៉ាត អភិបាលរងស្រុកប្រាសាទបល្ល័ង្កបានសម្ដែងនូវភាពសប្បាយរីករាយ អបអរសាទរដល់ អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ បងប្អូនប្រជាកសិករ ក្នុងការទទួលបានផ្លូវក្រាលគ្រួសក្រហមមួយខ្សែក្នុងពេលខាងមុខនេះ។ សូមចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានទាំងអស់គ្នា ដើម្បីចៀសវាងពីការគ្រោះថ្នាក់ដល់អាយុជីវិត និងចៀសឲ្យឆ្ងាយពីគ្រឿងញៀនព្រោះគ្រឿងញៀនបំផ្លាញខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូល។

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here