ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត១៥គ្រួសារ នៅឃុំពពក បានទទួលអំណោយសប្បុរសធម៌ពីរដ្ឋបាលស្រុកស្ទោង

0
73

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត១៥គ្រួសារ នៅឃុំពពក បានទទួលអំណោយសប្បុរសធម៌ពីរដ្ឋបាលស្រុកស្ទោង
  
    (កំពង់ធំ)÷ នៅព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង និងសហការីបានអញ្ជើញចុះសួរសុខទុក្ខនិងចែកចំណោយដល់បងប្អូនប្រជាពលរដ្ឋចំនួន១៥គ្រួសារ នៅភូមិអន្លង់ក្រាញ់ ឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ។
    
     នៅក្នុងឱកាសនោះលោកបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋគ្រប់មូលដ្ឋានសូមត្រៀមខ្លួននិងឯកសារពាក់ព័ន្ធនានាដើម្បីចេញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។
    
    លោកអភិបាលស្រុកស្ទោង ក៏បានណែនាំដល់អាជ្ញាធរឃុំពពកនត្រូវធ្វើការយកចិត្តទុកដាក់ដល់ស្ថានភាព និងសុខុមាលភាពបងប្អូនប្រជាពលរដ្ឋរបស់ខ្លួន ជាពិសេស ប្រជាពលរដ្ឋដែលងាយរកហានិភ័យឬកំពុងជួបនូវបញ្ហាផ្សេងៗ។
    
    ជាមួយនេះផងដែរលោក សាយ គឹមឡម ក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋគ្រប់គេហដ្ឋានសូមមេត្តាប្រុងប្រយ័ត្នលើបញ្ហាគ្រោះធម្មជាតិខ្យល់កន្ត្រាក់ ផ្គររន្ទះ សូមឱ្យបងប្អូនប្រជាពលរដ្ឋត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់លើសុខភាពក្នុងរដូវកាលភ្លៀងធ្លាក់ដែលជារដូវមួយសំបូរមូស និងអាចបង្កនៅជំងឺផ្សេងៗបាន បងប្អូនកូនចៅ ទាំងអស់អញ្ជើញសម្រាកក្នុងមុងឲ្យបានជាប្រចាំ។
    
    លើសពីនេះលោក សាយ គឹមឡម អភិបាលស្រុកស្ទោង ក៏បានណែនាំដល់រដ្ឋបាលឃុំពពកត្រូវធ្វើរបាយការណ៍ និងរាយការណ៍ជាបន្ទាន់ មករដ្ឋបាលស្រុកនូវបញ្ហាឧបវហេតុ  និងបញ្ហាទាំងឡាយដែលកើតឡើងចំពោះការប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលាដើម្បីនឹងជួយដោះស្រាយ។
   
     គួរបញ្ជាក់ផងដែរថា អំណោយដែលផ្ដល់ជូនដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតទាំង១៥គ្រួសារ ក្នុង០១ក្រុមគ្រួសារទទួលបាននូវ÷អង្ករ០១បេ មីកន្លះកេះ ទឹកត្រី០១យួរផងដែរ។

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here