អាជ្ញាធរខេត្តកំពង់ធំ សាងសង់ផ្លូវបេតុងប្រវែង៣ពាន់ម៉ែត្រភ្ជាប់ពីផ្លូវវាងក្រុង ទៅស្តុបក្បាលថ្នល់ក្តីដូង

0
47

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

អាជ្ញាធរខេត្តកំពង់ធំ សាងសង់ផ្លូវបេតុងប្រវែង៣ពាន់ម៉ែត្រភ្ជាប់ពីផ្លូវវាងក្រុង ទៅស្តុបក្បាលថ្នល់ក្តីដូង
    
កំពង់ធំ៖ អាជ្ញាធរខេត្តកំពង់ធំ ចាប់ផ្តើមសាងសង់ផ្លូវបេតុងភ្ជាប់ពីផ្លូវវាងក្រុងស្ទឹងសែន ទៅកាន់ស្តុបក្បាលថ្នល់ក្តី ដូង ប្រវែង៣០០០ម៉ែត្រ ដើម្បីឆ្លើយតបតាមសំណូមពររបស់ប្រជាពលរដ្ឋ ដែលកាលរដូវទឹកជំនន់ជន់លិចរង ការខូចខាត។
នៅព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣, លោក ពេញ កែម អភិបាលក្រុងស្ទឹងសែន ជួយសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅសង្កាត់ព្រៃតាហ៊ូ។

ក្នុងឱកាសនោះដែរលោក លើកឡើងថា ដោយឃើញពី ផលលំបាកក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ, ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានចុះពិនិត្យផ្លូវមួយខ្សែនេះ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅនេះ នឹងសម្រេចកែប្រែផ្លូវនេះ ពីផ្លូវក្រួសក្រហម ​មកជាផ្លូវបេតុង ទទឹង៨ម៉ែត្រ កម្រាស់០.១៥ម៉ែត្រ ប្រវែង៣ពាន់ម៉ែត្រ។

លោកអភិបាលក្រុង បន្តថា ចរន្តធ្វើដំណើរបស់ប្រជាពលរដ្ឋនៅតាមបណ្តោយផ្លូវនេះ មិនមែនត្រឹមតែប្រជាពលរដ្ឋរស់នៅផ្លូវនេះ ប៉ុណ្ណោះនោះទេ ប៉ុន្តែប្រជាពលរដ្ឋផ្សេងទៀត ធ្វើដំណើរទៅផ្សារ និងប្រកបការងារលក់ដូរនៅផ្សារក្បាលថ្នល់។ ក្រៅពីនេះផ្លូវនេះ ជាផ្លូវសំខាន់ផងដែរ សម្រាប់សិស្សានុសិស្សធ្វើដំណើរកាន់សាលារៀនផងដែរ។ ផ្លូវបេតុងនេះ នឹងជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ឲ្យស្រួលឡើងវិញ ក្រោយការលំបាកក្នុងរដូវវស្សា ដែលបង ប្អូនមានការត្អូញត្អែ ទាំងការធ្វើដំណើរ និងប្រកបមុខរបរអាជីវកម្មផ្សេងៗ។

ក្នុងនាមអភិបាលក្រុងស្ទឹងសែន សូមមានការយោគយល់ និងអធ្យាស្រ័យពីប្អូនដែលរស់នៅតាមដងផ្លូវ និងអ្នកដំណើរផងដែរ ក្នុងអំឡុងពេលនៃការធ្វើការដ្ឋានសាងសង់ នឹងអាចមានផលរំខានខ្លះៗ ចាប់ពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣ ដែលក្រុមហ៊ុនទទួលការសាងសង់ចាប់ពីដាក់គ្រឿងចក្រ និងត្រូវសាងសង់ឲ្យរួចរាល់ មុនបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ ២០២៣ ខាងមុខ ដើម្បីបង្កើនភាពងាយស្រួលធ្វើដំណើរក្នុងការប្រកបការងារមុខរបរប្រចាំថ្ងៃ និងពិសេសមានផ្លូវស្អាត សម្រាប់ធ្វើដំណើរកាន់ការិយាល័យបោះឆ្នោត។ ចំពោះផលលំបាករបស់បងប្អូនប្រជាពលរដ្ឋ នៅកន្លែងផ្សេង ទៀត សូមមានការយោគយល់ និងអធ្យាស្រ័យ ព្រោះថវិកាគម្រោងរបស់រដ្ឋបាលខេត្ត មានចំនួនមិនទាន់គ្រប់ គ្រាន់ ប៉ុន្តែឃុំសង្កាត់ នឹងបន្តរៀបចំផែនការអភិវឌ្ឍន៍ ជាជំហ៊ានៗបន្តបន្ទាប់ទៀត៕

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here