ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការរៀបចំបន្តកម្មវិធីបំពាក់មេដាយការពារជាតិ ជូនអតីតយុទ្ធជន

0
57

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការរៀបចំបន្តកម្មវិធីបំពាក់មេដាយការពារជាតិ ជូនអតីតយុទ្ធជន

    (កំពង់ធំ)÷ នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានដឹកនាំកិច្ចប្រជុំក្រុមលេខាធិការដ្ឋាន និងគណៈកម្មាធិការសមាគមអតីតយុទ្ធជន ដែលបានអញ្ជើញមកពីតាមបណ្ដាស្រុកទាំង៥  មិនទាន់ដំណើរការបំពាក់គ្រឿងឥស្សរិយយស ជូនអតីតយុទ្ធជននៅឡើយ។ ដែលកិច្ចប្រជុំនេះប្រព្រឹត្តទៅនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។

    លោកវរសេនីយ៍ទោ នូ វុទ្ធា ក្រុមលេខាធិការដ្ឋានសមាគមមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានឡើងអានផែនការ ដែលត្រូវបំពាក់មេដាយការពារជាតិ ជូនអតីតយុទ្ធជននៅក្នុងស្រុកទាំង៥ ដែលមិនទាន់បានបំពាក់មេដាយការពារជាតិនៅឡើយរួមមាន ស្រុកតាំងគោក ស្រុកបារាយណ៍ ស្រុកប្រាសាទបល្ល័ង្គ ស្រុកប្រាសាទសំបូរ និងស្រុកសណ្ដាន់ ដែលមានចំនួនត្រូវបំពាក់មេដាយការពារជាតិចំនួន១.៣៤២នាក់ ដោយបានបែងចែកជា២គោលដៅគឺ គោលដៅទី១ ចំនួន៥២៩នាក់ ដែលត្រូវប្រារព្ធពិធីនៅស្រុកបារាយណ៍ ខេត្តកំពង់ធំ ដែលត្រូវអញ្ជើញអតីតយុទ្ធជនពីស្រុកបារាយណ៍និងស្រុកតាំងគោក ដែលពិធីនេះស្ថិតក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ថោង ខុន ដែលនឹងប្រព្រឹត្តទៅនាពេលដ៏ខ្លីខាងមុខនេះ និងគោលដៅទី២ ដែលត្រូវប្រារព្ធពិធីនៅស្រុកប្រាសាទសំបូរ ដែលមានចំនួន៨១៣ នាក់ដែលត្រូវអញ្ជើញមកពីស្រុកសណ្ដាន់ ស្រុកប្រាសាទបល្ល័ង្ក និងស្រុកប្រាសាទសំបូរ ដែលពិធីនេះត្រូវបានរៀបចំឡើងស្ថិតក្រោមអធិបតីភាពឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងជាប្រធានកិត្តិយស ស.អ.ក ខេត្ត ។

    នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការគោរពដឹងគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា  ដែលបានទូលថ្វាយទៅព្រះមហាក្សត្រ ហើយព្រះមហាក្សត្របានព្រះរាជទានមេដាយមាស និងមេដាយប្រាក់ការពារជាតិជូនអតីតយុទ្ធជនចំនួន ៣,៤៤៧  នាក់នៅខេត្តកំពង់ធំជាលើកទី២។ ហើយនៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានសូមគោរពថ្លែងអំណរគុណចំពោះឯកឧត្តមបណ្ឌិត ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា ដែលបានបំពាក់គ្រឿងឥស្សរិយយសការពារជាតិចំនួន២.១០៥គ្រឿង ជូនដល់អតីតយុទ្ធជនចំនួន២.១០៥នាក់ ដែលបានអញ្ជើញមកពីស្រុកស្ទោង ស្រុកកំពង់ស្វាយ ស្រុកសន្ទុក និងក្រុងស្ទឹងសែន នាពេលកន្លងមកថ្មីៗនេះផងដែរ ។

     ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការកោតសរសើរចំពោះ ក្រុមលេខាធិកាដ្ឋាន និងគណៈកម្មាធិការសមាគមអតីតយុទ្ធជនចំនួន៤ ក្រុង.ស្រុក  ដែលបានបំពាក់រួចហើយ ដោយបានខិតខំប្រឹងប្រែងបំពេញភារកិច្ចប្រកបដោយជោគជ័យ។ ជាមួយនេះដែរឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារកិច្ចសំខាន់ៗមួយចំនួន ជូនក្រុមលេខាធិការដ្ឋាន និងគណៈកម្មាធិការសមាគមអតីតយុទ្ធជនទាំង៥ ក្រុង.ស្រុក ដែលត្រូវរៀបចំការបំពាក់មេដាយការពារជាតិបន្ត ត្រូវទទួលខុសត្រូវខ្ពស់ និងដកស្រង់នូវបទពិសោធន៍ដែលយើងធ្វើបានជោគជ័យកន្លងមក ទាំងការដឹកនាំគ្រប់គ្រងអតីតយុទ្ធជនដែលត្រូវចូលរួម  ការដឹកជញ្ជូន និងការអនុវត្តតាមពេលវេលាកំណត់ឲ្យបានទៀងទាត់តាមកម្មវិធីដែលបានគ្រោងទុក ឲ្យទទួលបានជោគជ័យទាំង២គោលដៅដែលត្រូវរៀបចំជាថ្មីទៀត។

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here