សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតថ្មី ជ្រាវ-សៀមរាប ខេត្ត សៀមរាប និងរោងចក្រប្រព្រឹត្តកម្មទឹកស្អាត ក្រុងស្ទឹងសែនទី២ ខេត្តកំពង់ធំ

0
11

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតថ្មី ជ្រាវ-សៀមរាប ខេត្ត សៀមរាប និងរោងចក្រប្រព្រឹត្តកម្មទឹកស្អាត ក្រុងស្ទឹងសែនទី២ ខេត្តកំពង់ធំ

     (សៀមរាប)÷ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ ពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតថ្មី ជ្រាវ-សៀមរាប ខេត្តសៀមរាប និងរោងចក្រប្រព្រឹត្តកម្មទឹកស្អាត ក្រុងស្ទឹងសែនទី២ ខេត្តកំពង់ធំ ក្រោមអធិបតី ភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់សម្តេច អគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
    
     ដោយឡែកខេត្តកំពង់ធំ ក៏បានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រប្រព្រឹត្តកម្មទឹកស្អាត ក្រុងស្ទឹងសែនទី២ ខេត្តកំពង់ធំ ក្រោមហិរញ្ញប្រទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន។ ក្នុងឱកាសនោះដែរឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានធ្វើសេចក្តីរាយការណ៍ជូនសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ ក្រោយពីបញ្ចប់ការសាងសង់គម្រោងពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតខេត្តកំពង់ធំ ក្រោមហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន តាមរយៈក្រសួងបរទេសជប៉ុន។ ទំហំហិរញ្ញប្បទានសរុបរបស់គម្រោងពង្រីកសមត្ថ ភាពផ្គត់ផ្គង់ ទឹកស្អាតខេត្តកំពង់ធំនេះគឺប្រមាណ ២៨,៥លានដុល្លារអាមេរិក។
    
      គម្រោងនេះបានចាប់ អនុវត្តជាពីរដំណាក់កាលដែលដំណាលទី១ ការសិក្សាប្លង់បច្ចេកទេសនិងការ សាងសង់គឺចាប់ពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ និងការបញ្ចប់ការសាងសង់នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២  និងដំណាក់កាលទី២ការគ្រប់គ្រង ប្រតិបត្តិការ និងថែទាំចាប់ពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ សម្រាប់រយៈពេល៥ឆ្នាំ រហូតដល់ ខែមេសា ឆ្នាំ២០២៧។ នេះជាសមិទ្ធផលនៃការ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ក្នុងវិស័យទឹកស្អាតដ៏ធំ និងថ្មីបន្ថែមទៀតនៅក្នុងខេត្តកំពង់ធំ ក្រោមកម្មវិធីជំនួយហិរញ្ញប្រទានឥតសំណង របស់រដ្ឋាភិបាលជប៉ុន។ គម្រោងនេះបានជួយពង្រីកសមត្ថភាពផលិត និងផ្គត់ផ្គង់ទឹកស្អាតបន្ថែមដល់អង្គភាពរដ្ឋាករទឹកកំពង់ធំ ចំនួន ៧៥០០ម៉ែត្រគូប/ថ្ងៃ បន្ថែមពីលើសមត្ថភាពផលិតដែលមានស្រាប់បច្ចុប្បន្ន និងបង្កើនសេវាផ្គត់ផ្គង់ទឹកស្អាតដល់ប្រជាពលរដ្ឋរស់នៅក្នុងក្រុងស្ទឹងសែនបានប្រមាណ៧៨% គិតត្រឹមខែមេសា ឆ្នាំ២០២៣នេះ។
     
     ប្រជាពលរដ្ឋនៅក្នុងក្រុងស្ទឹងសែន នៃខេត្តកំពង់ធំ សូមសម្តែងនូវការដឹងគុណដ៏ជ្រាលជ្រៅជូនចំពោះប្រជាជន និងរដ្ឋាភិបាលជប៉ុនដែលជានិច្ចជាកាលតែងតែ បានផ្តល់នូវជំនួយឥតសំណងដ៏ច្រើនសន្ធឹកសន្ធាប់ដល់ប្រជាជនកម្ពុជា ក្នុងន័យចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា លើកកម្ពស់សុខមាលភាព និងការកាត់បន្ថយភាពក្រីក្រ ជាក់ស្តែងដូចជាការអភិវឌ្ឍគម្រោងនេះជាភស្តុតាងស្រាប់។

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here