អភិបាលស្រុកស្ទោង អំពាវនាវឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់អំពីគ្រោះអគ្គិភ័យ និងឧបទ្ទវហេតុផ្សេងៗ

0
67

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

អភិបាលស្រុកស្ទោង អំពាវនាវឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់អំពីគ្រោះអគ្គិភ័យ និងឧបទ្ទវហេតុផ្សេងៗ
   
   (កំពង់ធំ)÷នៅរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ លោកសាយ គឹមឡម អភិបាលស្រុកស្ទោង ជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្ទោង និងសហការី បានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយដល់គ្រួសារដែលរងគ្រោះដោយអគ្គីភ័យឆាបឆេះទាំងស្រុងនៅភូមិក្រសាំង ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ ដែលបណ្ដាលមកពីចៅវិកលចរិតបានដុតផ្ទះអស់ទាំងស្រុង នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ នៅវេលាម៉ោង០៧:៣០នាទីព្រឹក ។
    
    ជាមួយគ្នានេះលោកអភិបាលស្រុកស្ទោង បានសំដែងនូវសមានចិត្តសោកស្ដាយនិងចូលរួមនូវសម្ភារប្រើប្រាសនិងឧបភោគបរិភោគព្រមទាំងថវិការមួយចំនួនដើម្បីជួយដោះស្រាយនូវស្ថានភាពដ៏គ្រោះអាសន្ននេះ។ លើសពីនេះទៀតលោកអភិបាលស្រុកក៏បានពាំនាំនូវការផ្ដាំសួរសុខទុក្ខរបស់ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត និងជាប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ និងសម្ដេចតេជោ ហ៊ុន សែន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចតែងតែយកចិត្តទុកដាក់ដល់សុខទុក្ខ និងសុខមាលភាពបងប្អូនប្រជាពលរដ្ឋគ្រប់កាលៈទេសៈជាពិសេសក្នុងគ្រាមានអាសន្នផ្សេងៗ។
    
    លើសពីនេះទៀតលោកសាយ គឹមឡម អភិបាលស្រុកស្ទោង ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋគ្រប់គេហដ្ឋានត្រូវមានការប្រុងប្រយ័ត្នខ្ពស់អំពីគ្រោះអគ្គីភ័យ និងប្រភពចំហេះ ក៏ដូចជាឧបទ្ទវហេតុដោយខ្យល់កន្ត្រាក់និងឧបទ្ទវហេតុផ្សេងៗជាច្រើនទៀត។ សូមឲ្យអាជ្ញាធរមូលដ្ឋានគ្រប់ឃុំ ត្រូវធ្វើការផ្សព្វផ្សាយ និងអប់រំណែនាំដល់ប្រជាពលរដ្ឋឲ្យបានទូលំទូលាយស្ដីអំពីគ្រោះថ្នាក់និងឧបទ្ទវហេតុផ្សេងៗដែលអាចបង្កនិងកើតឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួនឲ្យបានមានសុវត្ថិភាពខ្ពស់បំផុត។
     
      គួរបញ្ជាក់ផងដែរថា ផ្ទះដែលត្រូវបានអគ្គីភ័យឆាបឆេះនៅពេលនេះមានទំហំ០៦ម៉ែត្រ× ០៨ម៉ែត្រ ត្រូវបានខូចខាតទាំងស្រុង ព្រមទាំងសម្លៀកបំពាក់ គ្រឿងសង្ហាររឹមសម្ភារប្រើប្រាស់មួយចំនួនធំ  និងថវិកា២,០០០,០០០រៀល ម្ចាស់ផ្ទះឈ្មោះ ហាន លីម ធ្វើអំពីឈើប្រាក់ស័ង្កសី ត្រូវបានប្រើរថយន្តពន្លត់អគ្គិភ័យចំនួន០២គ្រឿង និងកងកម្លាំងសរុប១៥នាក់។

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here