កម្លាំងចម្រុះ បានចុះបង្ក្រាបបទល្មើសចោរកម្ម ជាជនសង្ស័យ០២នាក់ តែងតែធ្វើសកម្មភាពយ៉ាងសកម្មគាស់ផ្ទះលួចសម្ភារៈប្រជាពលរដ្ឋ រៀងរាលថ្ងៃ

0
69

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

កម្លាំងចម្រុះ បានចុះបង្ក្រាបបទល្មើសចោរកម្ម ជាជនសង្ស័យ០២នាក់ តែងតែធ្វើសកម្មភាពយ៉ាងសកម្មគាស់ផ្ទះលួចសម្ភារៈប្រជាពលរដ្ឋ រៀងរាលថ្ងៃ

     (កំពង់ធំ)÷ ដោយមានការចង្អុលបង្ហាញពីឯកឧត្តមឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ ព្រមទាំងសម្របសម្រួលនីតិវិធីដោយលោកសាយ វាសនា ព្រះរាជអាជ្ញារងនៃអយ្យការខេត្តកំពង់ធំ។លោកវីរៈសេនីយ៍ទោ ផុន សុផល ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសនិងកងរាជអាវុធហត្ថខេត្តកំពង់ធំបានដឹកនាំកម្លាំងកងរាជអាវុធហត្ថ ធ្វើការស្រាវជ្រាវនិងបង្ក្រាបបានជនសង្ស័យចំនួនពីរនាក់ តែងតែធ្វើសកម្មភាពយ៉ាងសកម្មគាស់ផ្ទះលួចសម្ភារៈបងប្អូនប្រជាពលរដ្ឋ។

      តាមរបាយការណ៍របស់ឯកឧត្តមឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំកាលពីវេលាម៉ោង ១៤:០០នាទីថ្ងៃទី០២ ខែឧសភា ឆ្នាំ ២០២៣ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសនៃកងរាជអាវុធហត្ថខេត្តកំពង់ធំ បានទទួលពាក្យបណ្ដឹងប្រជាពលរដ្ឋចំនួន០៤គ្រួសារ ថាមានចោលចូលលួចទូរសព្ទនិងសម្ភារៈផ្សេងៗនៅក្នុងភូមិក្រចាប់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ និងនៅក្នុងភូមិថ្នល់បែកឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយខេត្តកំពង់ធំ។
     
       ក្រោយពីស្រាវជ្រាវអស់រយៈពេលជាច្រើនម៉ោងបានឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួនពីរនាក់ ដែលមានឈ្មោះ÷ ១.ឈ្មោះ អុល សំអូន ភេទប្រុសអាយុ ២២ ឆ្នាំ មានមុខរបរមិនពិតប្រាកដ រស់នៅភូមិអូរសាលា ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ២.ឈ្មោះ ហ៊ន ស្រីពេជ្រ ភេទស្រី អាយុ២៣ឆ្នាំ មានមុខរបរមិនពិតប្រាកដ រស់នៅភូមិព្រែកស្បូវ សង្កាត់អូរកន្ធរ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ អ្នកទាំងពីរនាក់ជាសង្សារនឹងគ្នាដែលបានជួលបន្ទប់ស្នាក់នៅក្នុងភូមិទី០៦ សង្កាត់កំពង់ធំក្រុងស្ទឹង សែនខេត្តកំពង់ធំ។
      
      បន្ទាប់ពីបានឃាត់ខ្លួនជនសង្ស័យទាំងពីរបានសារភាពថាខ្លួនធ្លាប់ធ្វើសកម្មភាពក្នុងការជិះម៉ូតូលួចគាស់ផ្ទះនិងលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋតាមភូមិជាច្រើនលើកច្រើនសារ ជាក់ស្ដែងក្រោយពីបង្រ្កាបកម្លាំងជំនាញបានរកឃើញវត្ថុតាងរួមមាន÷១.កុំព្យូទ័រ០២គ្រឿង ២.ទូរស័ព្ទដៃ១៤គ្រឿង ៣.អេក្រង់បិទទូរស័ព្ទ២០សន្លឹក ៤.កញ្ចក់បិទអេក្រង់ទូរសព្ទ២៦សន្លឹក ៥.speaker០៣ ៦.លោហធាតុពណ៌លឿង៣ខ្សែ បន្តោងដាំត្បូង០៤ ចិញ្ចៀន០៣វង់ ម៉ូតូ០១គ្រឿង ប្រាក់រៀល២៣ម៉ឺនរៀលហើយកម្លាំងជំនាញបាននិងកំពុងកសាងសំណុំរឿងតាមនីតិវិធីច្បាប់បញ្ជូនទៅតុលាការ។

      ជាចុងក្រោយឯកឧត្តមឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ បានធ្វើការផ្ដាំផ្ញើដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំទាំងមូល សូមធ្វើការប្រុងប្រយ័ត្នឱ្យបានខ្ពស់ក្នុងការថែរក្សាទ្រព្យសម្បត្តិរបស់បងប្អូន។ បើសិនជាមានបទចោលកម្មឬបញ្ហាអ្វីផ្សេងៗសូមបងប្អូនឆាប់រាយការណ៍មកកងរាជអាវុធហត្ថខេត្តកំពង់ធំ រងចាំទទួលបម្រើការជូនបងប្អូន២៤ម៉ោងលើ២៤ម៉ោង។

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here