សៀមរាប: មហាជននៅក្នុងខេត្តសៀមរាបកំពុងតែរង់ចាំមើលថាតើករណីគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយកូនមន្ត្រីនគរបាលម្នាក់ក្នុងឋានៈនិងតួនាទីជាអ្នកគោរពច្បាប់ចរាចរណ៍ មានចំណាតការចំពោះកូនខ្លួនឯងដូចពលរដ្នស្លូតត្រង់ដែរឬទេ

0
120

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

សៀមរាប: មហាជននៅក្នុងខេត្តសៀមរាបកំពុងតែរង់ចាំមើលថាតើករណីគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយកូនមន្ត្រីនគរបាលម្នាក់ក្នុងឋានៈនិងតួនាទីជាអ្នកគោរពច្បាប់ចរាចរណ៍ មានចំណាតការចំពោះកូនខ្លួនឯងដូចពលរដ្នស្លូតត្រង់ដែរឬទេ

យោងតាមប្រភពព័ត៌មានច្បាស់ការបានបង្ហើបឱ្យដឹងថា ជនបង្កបើកបរក្នុងស្ថានភាពស្រវឹងមានឈ្មោះ វ៉ាន់ វីរ៉ុត ធ្វើការជាមួយក្រុមហ៊ុន សួស្តីហ្វាយណែន ត្រូវជាកូនលោក វ៉ាន់ វីរៈ នគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលខេត្តសៀមរាប។
ឈានមកដល់ថ្ងៃអង្គារទី ២ ខែឧសភា ឆ្នាំ ២០២៣នេះប្រភពបានបង្ហើបថាជនបង្កបានរត់គេចពីខេត្តសៀមរាបហើយ ឯអង្គភាពសារព័ត៌មានយើងមិនអាចទំនាក់ទំនងសុំការបំភ្លឺពីលោក វ៉ាន់ វីរៈ ជាឪពុក បាននៅឡើយទេ ។
តាមរបាយការណ៍នគរបាលចរាចរណ៍ ខេត្តសៀមរាប បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលា រំលងអាធ្រាត្រ ចូលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ នៅត្រង់ចំណុច មុខរ៉ូហ្សាណា ស្ថិតនៅលើផ្លូវជាតិលេខ០៦ ក្នុងភូមិ ធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុង សៀមរាប។
រថយន្តបង្កម៉ាក MAZDAពណ៌ ខ្មៅ ពាក់ផ្លាកលេខ នគរបាល 2-1260 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ក្នុងទិសដៅ ពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ បានបុកម៉ូតូម៉ាក វ៉េវ ពណ៌ ខ្មៅ ផ្លាកលេខ សៀមរាប 1AH-3243 អ្នកបើកបរម៉ូតូ ឈ្មោះ លឹម ពុទ្ធាវី ភេទ ប្រុស អាយុ ៣៤ឆ្នាំ រស់នៅផ្ទះជួលភូមិ ធ្លកអណ្តូង សង្កាត់ ស្លក្រាម ក្រុងខេត្ត សៀមរាប ស្លាប់នៅនឹងកន្លែងកើតហេតុ រីឯម៉ូតូ និងរថយន្តខូចខាតយ៉ាងដំំណំ។
លោក សោម វីរៈប្រធានការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលខេត្តសៀមរាបបានឲ្យដឹងថា តាមការពិនិត្យជាក់ស្តែងនៅកន្លែងកើតហេតុ អ្នកបើកបររថយន្តបានបើកបរក្នុងល្បឿនលឿនក្រោយពេលកើតហេតុអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ ប៉ុន្តែបើទោះជាយ៉ាងនេះក្តី សមត្ថកិច្ចកំពុងស្រាវជ្រាវ រកអត្តសញ្ញាណ។ លោក សោម វីរៈ បញ្ជាក់ទៀតថារថយន្តបង្កមិនមែនជារថយន្តនៅក្នុងស្នងការដ្ឋាននគរបាលខេត្តសៀមរាបនោះទេហើយក៏មិនមាននៅក្នុងបញ្ជីឯកសារនោះទេ មានន័យថា ផ្លាកលេខក្លែងក្លាយ ហើយជាមួយគ្នានេះ អ្នកបើកបររថយន្តរូបនោះក៏មិនមែនជានគរបាលរស់នៅខេត្តសៀមរាបដែរ។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានធ្វើការវាស់វែង និងប្រគល់សាកសពឲ្យទៅសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកវត្ថុតាងយកមករក្សាទុកនៅការិយាល័យ នគរបាល ចរាចរណ៍ផ្លូវគោកស្នងការខេត្តសៀមរាប ។
សូមលោកឧត្តមសេនីយ៍ទោ តេង ចាន់ណា ស្នងការដ្ឋាននគរបាលខេត្តសៀមរាបមេត្តាជ្រាបផងទាន បើសិនជាស្លាកលេខក្លែងក្លាយ ចុះឡូហ្គោអគ្គស្នងការនគរបាលជាតិដែលបិទហ្នឹងជញ្ជាំងទ្វារឡានយ៉ាងម៉េចទៅវិញ៕

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here