មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងពង្រឹងតួនាទីភារកិច្ចរបស់កងយោធពលខេមរភូមិ ជូនយោធិនក្រោមឱវាទ

0
11

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងពង្រឹងតួនាទីភារកិច្ចរបស់កងយោធពលខេមរភូមិ ជូនយោធិនក្រោមឱវាទ

     (កំពង់ធំ)÷ នៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣  ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ  បានអញ្ជើញជាអធិបតីភាពដឹកនាំផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ដែលកើតមានឡើងក្នុងពិភពលោក ក្នុងតំបន់ និងក្នុងព្រះរាជាណាចក្រកម្ពុជា ដែលពិធីនេះប្រព្រឹត្តទៅនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ  បន្ទាប់ពីគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជារួច។

    ឧត្តមសេនីយ៍ទោ  សោម ស៊ុន បានជម្រាបជូនអំពីសភាពការណ៍ថ្មីៗដែលកេីតមានឡេីង​នៅ​ក្នុង​សប្ដាហ៍​កន្លង​មក​នេះ​ ពិសេសការរងផលប៉ះពាល់ដោយសារសង្គ្រាមរវាងរុស្សី​ និងអ៊ុយក្រែន ព្រមទាំងសភាពការណ៍មួយចំនួន ដែលកើតមានឡើងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ជាមួយនោះដែរឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានជម្រាបជូនអំពីព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៅព្រះរាជាណាចក្រកម្ពុជា ស្តីពីការរៀបចំពិធីប្រកួតកីឡាអាសុីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គែមលើកទី១២ ដែលក្នុងឱកាសនេះព្រះរាជាណាចក្រកម្ពុជារបស់យើងបានធ្វើជាម្ចាស់ផ្ទះ ហើយក៏ជាប្រវត្តិសាស្ត្រ ដែលព្រះរាជាណាចក្រកម្ពុជា យើងមិនលក់សំបុត្រសម្រាប់ចូលទស្សនាកីឡាអាស៊ានហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២  ព្រមជាមួយនោះដែរប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន  មិនយកថវិកាពីបណ្តាប្រទសដែលត្រូវបញ្ជូនកីឡានិងប្រតិភូកីឡាមកប្រគួតនៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ាននិងកីឡាអាស៊ានប៉ារ៉ាហ្គេមក្នុងព្រះរាជាណាចក្រកម្ពុជា ឡើយ ។

     បន្ទាប់មកឧត្តមសេនីយ៍ទោ សោម ស៊ុន ក៍បានប្រគល់ភារកិច្ជូនសំខាន់ៗមួយចំនួនដល់កងកម្លាំងចំណុះបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ មានជាអាទិ ទី១ ត្រូវយកចិត្តទុកដាក់ក្នុងការសហការជាមួយកងកម្លាំងពាក់ព័ន្ឋការពារសន្តិសុខសុវត្ថិភាពក្នុងការដង្ហែក្បូនព្រះអគ្គីជ័យកីឡាឆ្លងកាត់ខេត្តកំពង់ធំ និងចូលរួមសហប្រតិបត្តិការក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាពជូនភ្ញៀវទេសចរជាតិ អន្តរជាតិ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍នេះផងដែរ ។ ទី២ ត្រូវយកចិត្តទុកដាក់ក្មុងកិច្ចសហប្រត្តិបតិការការពារសន្តិសុខសុវត្ថិភាព ក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័លក្រោមព្រះរាជាធិបតីភាពព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលប្រព្រឹត្តិទៅនៅខេត្តកំពង់ធំ នាពេលដ៏ខ្លីខាងមុខ។ និងទី៣ ត្រូវពង្រឹង និងអនុវត្តឲ្យបានត្រឹមត្រូវតាមតួនាទីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ ស្របតាមលក្ខន្តិកៈនិងបទវិន័យទូទៅរបស់កងយោធពលខេមភូមិន្ទ ជាមួយនោះដែរ ត្រូវចិត្តដាក់ពង្រឹងការងារអប់រំចិត្តសាស្ត្រ ពង្រឹងឆន្ទៈមនសិការស្នេហាជាតិ ជូនយោធិនគ្រប់រូប និងត្រូវប្តេជ្ញាចិត្តដាច់ខាត ការពារជាតិ សាសនា ព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត ព្រមទាំងថែរក្សា ការពារឲ្យបានដាច់ខាតនូវសុខ សន្តិភាព ដូចសព្វថ្ងៃនេះឲ្យនៅគង់វង្សយូរអង្វែងជារៀងរហូត ។

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here