កិច្ចសន្យាបែបណា???បានជាចុះធ្វើច្រើនដងហើយ ឈ្មោះសូយ ថន នៅតែបន្តបើកកន្លែងបនល្បែងសុីសងនៅនឹងផ្ទះបានមិនដែលខានដដែលជាដដែលបែបនេះ???

0
15

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

កិច្ចសន្យាបែបណា???បានជាចុះធ្វើច្រើនដងហើយ ឈ្មោះសូយ ថន នៅតែបន្តបើកកន្លែងបនល្បែងសុីសងនៅនឹងផ្ទះបានមិនដែលខានដដែលជាដដែលបែបនេះ???

ប្រជាពលរដ្ឋឆ្ងល់ថា តើឈ្មោះ សយ ថន មេល្បែងដុះស្លែនៅភូមិ ស្លាកែត សង្កាត់ ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដែលធ្លាប់ត្រូវបាន សមត្ថកិច្ចមូលដ្ឋានបានចុះទៅបញ្ឈប់សកម្មភាពកន្លែងល្បែងដុះស្លែនេះ និង ធ្វើកិច្ចសន្យាជាច្រើនលើក ច្រើនសារមកហើយនោះ  ហេតុម៉េចបានជា មេល្បែងរូបនេះ នៅតែបន្តបើកលេងបានបន្តបន្ទាប់រាប់ឆ្នាំមកហើយបែបនេះ ឬមួយជាឆ្នាំងបាយរបស់សមត្តកិច្ច

ប្រជាពលរដ្ឋក្នុងក្រុងស្ទឹងសែន សូមសំណូមពរដលអស់លោកសមត្ថកិច្ចមូលដ្ឋាន សូមគិតពីរសុខទុក្ខរបស់ប្រជាពលរដ្ឋ ដែលរស់នៅជុំវិញកន្លែងបើកល្បែងដ៏ធំនេះផង។

សួរថាតើពួកគាត់មានការព្រួយបារម្ភយ៉ាងដូចម្ដេចខ្លះ បើកន្លែងល្បែងស៊ីសងដុះស្លែបើកលេងយ៉ាងសប្បាយនៅនឹងផ្ទះ របស់ឈ្មោះសយ ថន នៅតែកើតមានជារហូតមក ហើយសមត្ថកិច្ចមិនហ៊ានចាត់វិធាកការបង្ក្រាបលុបបំបាត់បែបនេះ ។

ហើយខ្លះឈ្លោះប្ដីប្រពន្ធ ប្រើអំពើហិង្សា ដោយសារតែល្បែងប្រចាំភូមិក៏កើតមានច្រើនទៅៗ ហើយបើនៅតែបន្តកើតមានល្បែងស៊ីសងបែបនេះនៅក្នុងមូលដ្ឋាននេះបន្តទៅមុខទៀតនិងមានហេតុអ្វីកើតឡើងបន្ត ដូចជា អំពើហឹង្សាក្នុងគ្រួសារ ចោរឆក ចោរលួច ចោរប្លន់ ។ល

ប្រជាពលរដ្ឋ សូមសំណូមពរទៅឯកឧត្តមម៉ែន លី ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ និងឯកឧត្តមងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ សូមមេត្តាដាក់ការស៊ើបអង្កេតហ្នឹងអន្តរាគមន៍ដល់សមត្ថកិច្ចមូលដ្ឋានក្រុងស្ទឹងសែនផងទាន

តើកន្លែងណាទៅដែលគេហៅថា ភូមិឃុំមានសុវត្ថិភាពនោះ???

ប្រសាសន៍របស់សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចលោក បានថ្លែងថា បើសិនជាសមត្ថកិច្ចមូលដ្ឋានណា មិនបង្ក្រាបលើល្បែងស៊ីសងនោះទេ នឹងដកចេញដោយស្វាយប្រវត្តិ។

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here