លោកជំទាវ​ ហុង​ ផានី​ ងួន​ រតន:​ ប្រធានកិត្តិយស​ គណៈកម្មការសាខាសមាគមនារីកម្ពុជាដេីម្បីសន្តិភាព និងអភិវឌ្ឍន៍​ខេត្តកំពង់ធំ និងសហការី អបអរសាទរ និងគោរពជូនពរលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដែលត្រូវបានព្រះមហាក្សត្រ ប្រទានគោរមងារជា(សម្ដេចកិត្តិសង្គហបណ្ឌិត)

0
19

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

     (ភ្នំពេញ)៖  នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ លោកជំទាវ​ ហុង​ ផានី​ ងួន​ រតន:​ ប្រធានកិត្តិយស​ គណៈកម្មការសាខាសមាគមនារីកម្ពុជា ដេីម្បីសន្តិភាពនិងអភិវឌ្ឍន៍​ខេត្ត លោកជំទាវ​ លំ​ គន្ន្ធារី​   អភិបាលរងខេត្ត​  ជាប្រធានប្រតិបត្តិគណ:កម្មការសាខាសមាគមនារីកម្ពុជាដេីម្បីសន្តិភាព និងអភិវឌ្ឍន៍​ ខេត្តកំពង់ធំ ឯកឧត្តម ញឹក បានខេង អភិបាលរងខេត្ត និងលោកជំទាវ ព្រមទាំងប្រធានមន្ទីរជុំវីញខេត្ត អបអរសាទរ និងជូនពរជូនចំពោះលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ក្នុងឱកាសដែលព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យប្រោសព្រះរាជទានគោរមងារជា(សម្ដេចកិត្តិសង្គហបណ្ឌិត)។

     ក្នុងឱកាសដ៏វិសេសថ្លៃថ្លានេះ យើងខ្ញុំមានសេចក្តីរំភើបរីករាយដ៏ជ្រាលជ្រៅ សូមចូលរួមអបអរសាទរចំពោះ (សម្តេចកិត្តិសង្គហបណ្ឌិត) ដែលបានទទួលព្រះរាជទានគោរមងារដ៏ឧត្តុង្គឧត្តមអំពី ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតជា(សម្តេចកិត្តិសង្គហបណ្ឌិត) តាមរយៈព្រះរាជក្រឹត្យចុះថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣។

     សម្ដេចកិត្តិសង្គហបណ្ឌិត ស័ក្តិសមយ៉ាងប្រត្យក្ស ដោយទទួលបាននូវគោរមងារដ៏វិសេសវិសាលខាងលើនេះ ដែលជានិច្ចកាល សម្តេចកិត្តិសង្គហបណ្ឌិត ជាឥស្សរជនជាតិដ៏គត់មត់ បានចូលរួមដឹកនាំប្រទេសកម្ពុជា ស្ថិតក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ សង្គមជាតិបានទទួលនូវសុខសន្តិភាព និងការអភិវឌ្ឍជាតិលើគ្រប់វិស័យ ក៍ដូចនៅតាមជនបទផងដែរ។

   សារជាថ្មីម្ដងទៀត យើងខ្ញុំសូមជូនពរជ័យ សិរីសួស្តី វិបុលសុខគ្រប់ប្រការ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ គ.ស.២០២៣ និងជូនពរសម្តេចកិត្តិសង្គហបណ្ឌិត ព្រមទាំងក្រុមគ្រួសារ សូមបានប្រកបតែនឹងព្រះពុទ្ធិពរ បួនប្រការគឺ អាយុ វណ្ណៈ សុខ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here