ថ្នាក់ដឹកនាំខេត្ត សំណេះសំណាល និងជូនដំណើរយោធិននៃកងរាជអាវុធហត្ថ ទើបជ្រើសរើសថ្មី(ជាប់ជាស្ថាពរ) ចូលហ្វឹកហ្វឺននៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ(ភ្នំជំរាយ)

0
74

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

ថ្នាក់ដឹកនាំខេត្ត សំណេះសំណាល និងជូនដំណើរយោធិននៃកងរាជអាវុធហត្ថ ទើបជ្រើសរើសថ្មី(ជាប់ជាស្ថាពរ) ចូលហ្វឹកហ្វឺននៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ(ភ្នំជំរាយ)

    (កំពង់ធំ)÷ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំលោកឧត្ដមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ ឯកឧត្តម លោកជំទាវ ប្រធានអនុប្រធានមន្ទីរជុំវិញខេត្ត និងនាយទាហាននាយទាហានរងកងរាជអាវុធហត្ថខេត្តកំពង់ធំ ព្រមទាំងក្រុមគ្រួសារយុវជនស្ម័គ្រចិត្ត បានអញ្ជើញចូលរួមសំណេះសំណាល និងជូនដំណើរយោធិននៃកងរាជអាវុធហត្ថទើបជ្រើសរើសថ្មីជាប់ជាស្ថាពរចំនួន៥០នាក់ ឱ្យចូលហ្វឹកហ្វឺននៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជំរាយ នៅព្រឹកថ្ងៃទី២១ ខែមេសាឆ្នាំ២០២៣។
  
     លោកឧត្ដមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ បានឡើងរាយការណ៍អំពីសកម្មភាពមួយចំនួនពី បេក្ខជនគ្រប់លក្ខណសម្បត្តិ(ជាប់ជាស្ថាពរ)ទាំង៥០នាក់ ត្រូវបានក្រសួងការពារ ជាតិ ចេញប្រកាសបញ្ចូលក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ បំពេញឱ្យក្របខ័ណ្ឌកងរាជអាវុធហត្ថ ក្លាយជាយោធិននយកងរាជអាវុធហត្ថជាផ្លូវការ និងបានប្រមូលផ្តុំ រៀបចំពិធីសំណេះសំណាល ជូនដំណើរទៅ ហ្វឹកហ្វឺន នៅមជ្ឈមណ្ឌលហ្វីលហ្វឺនកងរាជអាវុធហត្ថ(ភ្នំជំរាយ) នាពេលនេះ ។ ចំពោះបេក្ខជនគ្រប់លក្ខណ សម្បត្តិ(ជាប់ត្រៀមបម្រុង) គឺសម្រាប់ត្រៀមស្នើបញ្ចូលក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ បំពេញអោយក្របខ័ណ្ឌកងរាជអាវុធហត្ថ ពេលមានតម្រូវការចាំបាច់(ប្រសិនបើមាន) ។

    ពិធីសំណេះសំណាល និងជូនដំណើរយោធិននៃកងរាជអាវុធហត្ថ ទើបជ្រើសរើសថ្មី(ជាប់ជាស្ថាពរ)ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានមានប្រសាសន៍ថា ក្នុងនាមជាថ្នាក់ដឹកនាំខេត្តសូមអបអសាទរ ចំពោះយុវជនស្ម័គ្រចិត្តចូលបម្រើកងយោធពលខេមរភូមិន្ទ ក្នុងក្របខ័ណ្ឌកងរាជអាវុធហត្ថ ដែលមានគ្រប់ លក្ខណសម្បត្តិ( ជាប់ជាស្ថាពរ)ក្នុងការប្រឡង ហើយត្រូវបានស្នើសុំបញ្ចូលក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ ក្លាយជាយោធិននៃកងរាជអាវុធហត្ថទាំងអស់ ដែលត្រូវបានជូនដំណើរ និងត្រូវចូលហ្វឹកហ្វឺននៅ មជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ(ភ្នំជំរាយ) ដែលចេញពីការជ្រើសរើសក្នុងខេត្តកំពង់ធំរបស់យើង។
   
     ជាចុងក្រោយឯកឧត្តម ងួន រតនៈ សូមផ្តាំផ្ញើដល់យោធិននៃកងរាជអាវុធហត្ថនាទាំងអស់ខិតខំរៀនសូត្រ និងបំពេញតួនាទី/ភារកិច្ច និងបេសកកម្មកងរាជអាវុធហត្ត ឱ្យទទួលបានជោគជ័យ នឹងត្រូវគោរពច្បាប់លក្ខន្តិកៈនៃកងយោធពលខេមរភូមិន្ទ បទវិន័យទូទៅសម្រាប់កងយោធពលខេមរភូមិន្ទ បទបញ្ជា និងការចាត់តាំង របស់ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសពេលបញ្ចប់វគ្គ និងសូមថ្លែងអំណរគុណនិងកោតសរសើរចំពោះទឹកចិត្តរបស់ក្រុមគ្រួសារ ឬអាណាព្យាបាលយុវជនស្ម័គ្រចិត្តទាំងអស់ ដែលបាន អនុញ្ញាតិឱ្យកូនចៅ ចូលបម្រើកងយោធពលខេមរភូមិន្ទ បំពេញឲ្យក្របខ័ណ្ឌកងរាជអាវុធហត្ថ ដើម្បីបម្រើ ប្រទេសជាតិមាតុភូមិនៃយើង ។

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here